#សម្អប់ស្នេហ៍ក្បែរបេះដូង
Part55 : ខ្ញុំមានមនុស្សដែរខ្ញុំស្រឡាញ់ហើយ...
__________________________________
«ម៉ោនេះមក បងនិយាយលេងទេ» ជុងហ្គុកដើរទៅទាញរាងស្តើងអោយមកជិតខ្លួនរួចហើយក៏អោបជីមីនពេញណែននៅក្នុងដៃ ចំណែកជីមីនក៏ផ្អែកក្បាលទៅនឹងដើមទ្រូងរបស់ជុងហ្គុកដោយស្នាមញញឹមសម្លឹងមើលទៅព្រះច័ន្ទដូចគ្នាពួកគេបន្តអង្គុយមើលរហូតដល់តែអ្នកម្ខាងទៀតស្ងាត់ទើបជុងហ្គុកដែរអង្គុយជិតនោះអោនទៅសម្លឹងមើល ឃើញថាជីមីនកំពុងតែលង់លក់ក្នុងរង្វង់ដៃគេបាត់ទៅហើយ មិនគិតអ្វីច្រើន ណាមួយវាក៏រៀងយប់ជ្រៅណាស់ទៅហើយ ទើបគេសម្រេចចិត្តថានឹងបីជីមីនទៅបន្ទប់គេងតែម្តងទៅ បើដាស់ខ្លាចថានឹងរំខានដំណេករបស់គេ
រាងក្រាស់ដើរថ្នមៗទាញទូរស័ព្ទរបស់ជីមីនមកដក់ក្នុងហោប៉ៅរួមជាមួយនិងខ្លួនហើយក៏លើកបីជីមីនចេញពីកន្លែងនោះទៅកាន់បន្ទប់របស់ខ្លួនវិញដើម្បីសម្រាក
ប្រើរយៈពេលមិនយូរនោះទេ ជុងហ្គុកក៏បានមកដល់បន្ទប់របស់ខ្លួនវិញ គេដើរចូលទៅដាក់អោយជីមីនគេងលើគ្រែដោយដណ្តប់ភួយត្រឹមទ្រូងអោយជីមីនរួចហើយក៏មិនភ្លេចផ្តិតស្នាមថើបលើថ្ងាសរបស់ជីមីនផងដែរទើបគេដើរចេញទៅក្រៅបន្តសម្តៅទៅបន្ទប់របស់សុងវ៉ុន ចង់ដឹងថាគេនោះយ៉ាងមិចទៅហើយ ស្លាប់ឬមួយក៏រស់??
តុកៗៗៗៗ
សម្លឹងគោះទ្វារបន្លឺឡើងដាស់ស្មារតីអោយអ្នកដែរស្ងិតក្នុងបន្ទប់132បើកឡើងមកបង្ហាញច្បាស់ៗនូវម្ចាស់បន្ទប់ដែរមានត្រឹមខោគ្មានអាវពាក់ ជុងហ្គុកឃើញហើយក៏ប្រញាប់យកដៃបាំងភ្នែកភ្លាម ព្រោះមិនចង់មើលឃើញហើយខ្ពើម
«ហើយវាថីឯង?ហេតុអីចាំបាច់បិទភ្នែក?»សុងវ៉ុនសួរទៅកាន់គេដោយការងឿងឆ្ងល់ គ្រាន់តែដោះអាវប៉ុណ្ណឹងសោះ អាសូរតែគេនេះស្រាតមកបើកទ្វារបន្ទប់ទៅថា ប្រុសដូចគ្នាសោះ ហេតុអីត្រូវខ្មាស់?
«ទៅពាក់អាវសិនទៅចាំមកនិយាយជាមួយយើង» រាងក្រាស់និយាយតបទៅកាន់សុងវ៉ុនវិញដោយដៃនៅតែយកមកបិទបាំងភ្នែកដដែល
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt