part59

593 20 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

Part 59 : ខ្មាស់ធ្វើអី?ប្តីខ្លួនឯងសោះ...

___________________________________
  ព្រឹកថ្ងៃថ្មី*

ពន្លឺចែងចាំងប៉ះចូលតាមបង្អួចទៅកាន់បន្ទប់សណ្ឋាគាររបស់គូសង្សារទាំងពីរប្រាណកំពុងតែអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែមិនទាន់ក្រោកនៅឡើយ (ប្រហែលម្សិលមិញអស់កម្លាំងខ្លាំងពេកហើយមើលទៅ👉👈)

«អឹម~~» សម្លេងក្រហឹមដើមកចេញពីបំពង់កតូចរបស់រាងស្តើងបង្ហើបឡើងតិចៗបង្កជាសម្លេងអោយរាងក្រាស់ឮហើយក៏ភ្ងាក់តែក៏មិនទាន់ក្រោកនៅសម្ងំគេងទាញកាយតូចរបស់ជីមីនមកជិតខ្លួនទាំងដឹងថាជីមីននឹងក្រោកចេញពីខ្លួនទៅហើយ

រាងកាយរបស់ជីមីនកាន់តែកៀកទៅជិតនឹងកាយក្រាស់របស់ជុងហ្គុកធ្វើអោយជីមីនបម្រែបម្រួលខ្លួនតិចៗបែរមុខទៅរករាងក្រាស់កាន់តែជិតសឹងតែភ្នែកទល់ភ្នែក មាត់ទល់មាត់ទៅហើយ

«ក្រោកឡើង លោកប្តីដេកទ្រមក់ដល់ហើយ» រាងតូចយកដៃទៅប៉ះនឹងបបូរមាត់ក្រាស់អង្អែលតិចៗដាស់អោយគេភ្ងាក់ តែគេក៏មិនភ្ងាក់កាន់តែទាញជីមីនមកជិតកាន់កៀកថែម

«ក្រែងបងនិយាយថាចង់នាំអូនទៅជួបអ្នកណាឬ?ហេតុអីមិនចង់ក្រោកនេះម៉ោង9ព្រឹកហើយ ទម្រាំទៅដល់វាមិនពេលយប់ទៅហើយមែនទេ?» រាងតូចនិយាយបែបនេះហើយក៏ដាស់ស្មារតីអោយជុងហ្គុកក្រោកលឿនបានដែរ រាងក្រាស់ប្រញាប់ក្រោកមកអង្គុយនៅលើពូកពេលដែរគិតដល់សម្តីអ្នកម៉ាក់ដែរថាចាំផ្លូវគេនាំជីមីនទៅជួបនោះ

«មែនហើយៗ អូនទៅងូតទឹកមុនបងទៅ ចាំបងទៅងូតតាមក្រោយ បងទៅរៀបចំឥវ៉ានសិន» និយាយរួចគេក៏ដើរទៅកាន់វ៉ាលីរបស់ខ្លួនដើម្បីទៅរៀបចំខោអាវទុកព្រោះមិនទាន់បានរៀបចំផងម្សិលមិញ អាឡែងតែលេងជិះសេះជាមួយគ្នា🙏

ជីមីនញញឹមក្រវីក្បាលហួសចិត្តនឹងរាងក្រាស់រួចហើយទើបនាំកាយរបស់ខ្លួនរំកិលតិចៗដើម្បីចុះពីពូកទៅកាន់បន្ទប់ទឹកតែមើលទៅវាមិនស្រួលទេ ព្រោះឈឺផ្សាត្រង់កន្លែងដែរធ្វើសកម្មភាពច្រើនកាលពីម្សិលមិញខ្លាំងណាស់ វាឈឺខ្លាំងមែនទែនឡើងក្រោកលែងរួចតែម្តង

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now