part62

296 13 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

Part62 : ទោះឯងស្អុយតែឯងនៅតែមានភាពស្រស់ស្អាត...

__________________________________
«លក្ខខណ្ឌអ្វីម៉ាក់និយាយមកចុះ» គេដើរបកក្រោយមកវិញដើម្បីសួរទៅកាន់គាត់ដោយស្នាមញញឹមចំណែកគាត់ក៏ញញឹមតបមកគេវិញតែបែបមពឹសពុលដែរឮហើយ ជុងហ្គុកសឹងតែធ្លាក់ថ្លើមក្តុក

«រៀបការបានពិតមែន តែមិនអោយមានអ្នកណាដឹងឮឡើយក្រៅពីគ្រួសារទាំងសងខាង» គាត់និយាយដោយស្នាមញញឹមលូកដៃទៅកាន់ពួកគេទាំងពីរអោយកាន់គ្នាជាប់ កុំអោយលែងហាក់ដូចជាគំនិតរបស់គាត់នេះជាគំនតល្អយ៉ាងអញ្ចឹង

«ម៉ាក់ហួសហេតុពេកទេដឹង មិនបានខ្ញុំមិន-»

«បាទ ខ្ញុំព្រម» ជីមីនកាត់សម្តីរបស់ជុងហ្គុកដោយស្នាមញញឹមសោះកក្រោះ គេព្រមគ្រប់យ៉ាងអោយតែបានរៀបការជាមួយបុរសដែរខ្លួនឯងស្រឡាញ់ ទោះត្រូវលះបង់កិត្តិយសក៏គេព្រម គេព្រមគ្រប់យ៉ាង

«តែជីមីនអូន-»

«អូនព្រមហើយ បងក៏គួរតែព្រមដូចគ្នា អូនស្រឡាញ់បង ទោះរៀបការដោយរបៀបណាក៏ដោយចុះ អោយតែបានក្លាយជាប្រពន្ធពេញសិទ្ធិរបស់បង អូនព្រមគ្រប់យ៉ាង» មិនអោយជុងហ្គុកបង្ហើបប្រយោគចប់ គេក៏និយាយកាត់ដោយស្នាមញញឹមទាញដៃរបស់ជុងហ្គុកមកកាន់យ៉ាងជាប់ សម្លឹងគេដោយកែវភ្នែកទទេស្អាត ហាក់ដូចជាខ្លួនមិនបានគិតអ្វីច្រើនយ៉ាងអញ្ចឹង

«បើអ៊ីចឹង បងក៏តាមចិត្តអូនដូចគ្នា» ជុងហ្គុកឃើញថាជីមីនយល់ព្រមហើយ គេក៏គ្មានមូលហេតុអ្វីដើម្បីប្រកែកដូចគ្នា យ៉ាងណាគេក៏បានរៀបការជាមួយជីមីនដែរ គ្រានតែនេះមិនមែនជាក្តីប្រាថ្នារបស់គេ ក្តីប្រាថ្នារបស់គេចង់រៀបការដែរមានមង្គលការយ៉ាងធំហើយមានអ្នកដឹងឮជុំវិញពិភពលោក អោយបានដឹងថាគេមានប្រពន្ធហើយ ហើយជីមីនក៏ក្លាយជាកម្មសិទ្ធិរបស់គេតែម្នាក់ដូចគ្នា

«អូខេ អ៊ីចឹងសម្រេចតាមនឹងហើយ ឯងកុំភ្លេចនិយាយជាមួយម៉ែឪឯងផង យើងនឹងរៀបចំការរៀបការឆាប់ៗនេះអោយពួកឯង» គាត់និយាយជាមួយជីមីនរួចហើយក៏ឡើងទៅបន្ទប់គេងរបស់គាត់បាត់ឈឹង នៅសល់តែជុងហ្គុកនិងជីមីនដែរឈរនៅខាងក្រោមធ្មឹងៗមិនស្តីអ្វីសោះ រហូតដល់ជុងហ្គុកគោះស្មារបស់គេតិចៗដើម្បីឡើងទៅបន្ទប់របស់គេ ជីមីនក៏ញញឹមទាំងបង្ខំរួចហើយក៏ឡើងទៅជាមួយគេ

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now