#សម្អប់ស្នេហ៍ក្បែរបេះដូង
Part63 : ខ្ញុំអាចធ្វើអោយអ្នកម៉ាក់ក្មេកគាំងបេះដូងដោយពាក្យសម្តីរបស់ខ្ញុំបាន...
__________________________________
រាងតូចនិយាយហើយក៏ដើរចូលទៅខាងក្នុងព្រោះនេះមិនមែនជាផ្ទះរបស់ខ្លួនឯងគឺជាផ្ទះរបស់ម៉ាក់ក្មេក ដូច្នេះហើយការងារផ្ទះទាំងប៉ុន្មានប្រាកដជាប្រគល់អោយគេហើយ ទោះមិនចេះក៏ត្រូវតែរៀនធ្វើអោយហើយដែរជីមីនដើរចូលទៅក្នុងផ្ទះបាយដោយស្នាមញញឹម តែមើលទៅប្រហែលគ្មាននរណារាក់ទាក់រួសរាយដាក់គេទេ ព្រោះមុខម្នាក់ៗសុទ្ធតែមុខងាប់គ្មានចិត្តរាក់ទាក់ស្អីបន្តិចទេ តែជីមីនមិនខ្វល់ទោះគ្មានអ្នកណារាក់ទាក់គេក៏គេត្រូវតែរាក់ទាក់ពួកអស់ទាំងនោះវិញ ព្រោះបន្តិចទៀតអាចនឹងនៅយូរជាងនឹង ពេលនេះអាចថាគ្មានអ្នកណាទទួលស្គាល់គេជាកូនប្រសារនៅក្នុងផ្ទះនេះក៏ដោយ តែគេជឿថាថ្ងៃណាមួយអំពើល្អរបស់គេ អ្នកគ្រប់គ្នានៅក្នុងផ្ទះនេះប្រាកដជាមើលឃើញ អំពើល្អតែឈ្នះអំពើអាក្រក់ជានិច្ច ថ្ងៃនេះមិនចូលចិត្តតែក៏មិនប្រាកដថាថ្ងៃក្រោយអ្នកទាំងអស់នោះនៅតែមិនចូលចិត្តដែល
«អ្នកទាំងអស់គ្នាមានអ្វីអោយខ្ញុំជួយទេ?» គេសួរទៅកាន់អ្នកបម្រើពីរបីនាក់នើដោយស្នាមញញឹម តែគ្មានអ្នកណាឆ្លើយតបនឹងគេទេ ហើយថែមទាំងធ្វើដូចជាជីមីននេះជាខ្យល់អាកាសយ៉ាងអញ្ចឹង គិតតែពីអោនមុខចុះធ្វើការរៀងខ្លួនមិននិយាយអ្វីឡើយ
«មិនឃើញអ្នកប្រុសឯងសួរទេឬ?ហេតុអីម្នាក់ៗឈ្លើយយ៉ាងនេះ ចង់អោយយើងដេញចោលឬ?» ខណៈពេលនោះជុងហ្គុកក៏បានឮថាជីមីនបានសួរដែរ គេឃើញថាអ្នកបម្រើដូចជាគ្មានអ្នកឆ្លើយតបជាមួយនឹងជីមីននោះ ទើបប្រញាប់និយាយការពារទុកមុន
«ច៎ាសអ្នកប្រុស គ្មានកិច្ចការសម្រាប់អ្នកប្រុសតូចទេច៎ាស អ្នកប្រុសតូចអាចទៅសម្រាកបាន» កាលដែរឃើញចៅហ្វាយប្រុសដែរមានឋានៈជាកូនរបស់ផ្ទះនេះផ្ទាល់និយាយបែបនេះហើយ ទើបពួកនាងរហ័សឆ្លើយ កាលពិតទៅមិនមែនមិនចង់ឆ្លើយតបទាល់តែសោះទេ តែមកពីមានបញ្ជាពីលោកស្រីចន គម្រាមពួកគេមុនថាបើមានអ្នកណាឆ្លើយតបឬស្តាប់បញ្ជាតាមជីមីនគាត់នឹងដេញចេញ ទើបម្នាក់ៗខ្លាចមិនហ៊ានជំទាស់នឹងបញ្ជាបែបនេះ
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt