#សម្អប់ស្នេហ៍ក្បែរបេះដូង
Part64: មានប្តីជាកម្លាំងចិត្តគឺគ្រប់គ្រាន់ហើយ...
___________________________________
អាហារពេលល្ងាចនៅលើតុបាយប្រណីតក៏បានរៀបចំឡើងនៅក្នុងភូមិគ្រឹះចនដោយមានសមាជិកថ្មីដែរជិតប្រែក្លាយជាកូនប្រសាររបស់ត្រកូលចនដូចគ្នា ទឹកមុខអនាគតកូនកម្លោះនិងកូនក្រមុំមើលទៅរីករាយណាស់តែខុសអីពីអ្នកម៉ាក់ក្មេកសម្លឹងមើលកូនទាំងពីស្វីតជាមួយគ្នាដោយទឹកមុខជ្រេញដូចជាមិនពេញចិត្តសោះឡើយឃឹកៗៗ...
ភ្លាមៗស្រាប់តែមានសម្លេងក្អកមួយបន្លឺឡើងដែរអ្នកដែរបានក្អកនោះគឺគ្មានអ្នកណាក្រៅពីលោកស្រីចននោះទេ គាត់ធ្វើជាក្អកព្រោះមិនចង់ឃើញពួកគេទាំងពីរមានពេលវេលាជាមួយគ្នាច្រើន ហើយចង់អោយពួកគេបញ្ឈប់ត្រឹមនេះមិនចង់ឃើញបន្តទៀតឡើយតែមិនបានផល ផ្ទុយទៅវិញគាត់បែរជាទទួលបានពាក្យឌឺមកវិញ
«អ្នកម៉ាក់ក្មេកចង់អោយខ្ញុំចាប់ម្ហូបដាក់ក្នុងចានអ្នកម៉ាក់ក្មេកដែរឬ?» ជីឃើញហើយក៏ធ្វើជាសួរទៅកាន់អ្នកម៉ាក់ទាំងក្នុងចិត្តដឹងហើយថាអ្នកម៉ាក់មិនចង់អោយពួកគេបនៅជិតគ្នា គ្រាន់តែសួរព្រោះចង់ឌឺអ្នកម៉ាក់ក្មេកតែប៉ុណ្ណោះ
«មិនបាច់ ព្រោះយើងមិនត្រូវការ!» លោកស្រីចនឆ្លើយតបជាមួយជីមីនវិញ ចំណែកជីមីនក៏ធ្វើជាញាក់ស្មាមិនខ្វល់វិញ
បន្ទាប់ពីតពាក្យសម្តីត្រឹមនេះហើយ បន្ទាប់ពីវិនាទីនោះមកក៏ស្ងាត់ ហើយអាហារពេលល្ងាចក៏បញ្ចប់ទៅដោយរលូន គ្រប់គ្នាទាំងអ្នកម៉ាក់និងជុងហ្គុកក៏នាំគ្នាទៅខាលើអស់ហើយ នៅឡើយតែជីមីនដែរនៅខាងក្រោមរង់ចាំជួយលាងចានសិនទើបឡើងទៅខាងលើបន្ត
«អ្នកប្រុសឡើងទៅខាងលើទៅ អស់អីហើយពួកខ្ញុំអាចធ្វើបាន អ្នកប្រុសកុំពិបាកពេកអី» អ្នកបម្រើឃើញថាជីមីនដូចជាញឹកដៃញឹកជើងពេកធ្វើការគ្រប់សព្វក្នុងផ្ទះបាយ ទើបចង់អោយគេទៅខាងលើទៅ ព្រោះបន្តិចទៀតក្លាយជាលោកប្រុសចនប្រចាំភូមិគ្រឹះនេះហើយ អញ្ចឹងមិនចង់ប្រើច្រើននោះទេ
«មិនអីទេបង បន្តិចទៀតនឹងធ្វើរួចរាល់ហើយ ខ្ញុំមិនចង់ធ្វើការអ្វីហើយទុកចោលពាក់កណ្តាលទី បងអាចទៅសម្រាកបាន» និយាយរួចហើយពួកអ្នកបម្រើក៏ស្តាប់តាមបញ្ជារបស់ជីមីនហើយក៏នាំគ្នាទៅបន្ទប់សម្រាករៀងៗខ្លួនអស់ទៅនៅឡើយតែជីមីនដែរនៅលាងចានបង្ហើយនូវចានចុងក្រោយក៏ដើរទៅជូតដៃបន្តរហូតក៏ដើរទៅហួសឃើញធាតុនិងរូបថតរបស់បងប្រុសជុងហ្គុកផ្ទាល់ដែរគាត់មានឈ្មោះថាជុងហ្គីនេះហើយ
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt