part65

273 13 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

Part65 : អ្នកម៉ាក់ក្មេកចង់ជួបយើងឬ..??

___________________________________
«អឹម មែនហើយនិយាយអ៊ីចឹងអូនបានិយាយជាមួយអ្នកម៉ាក់លោកប៉ាហើយឬនៅ?គាត់និយាយថាយ៉ាងមិចខ្លះ?» រាងក្រាស់សួរទៅកាន់អនាគតភរិយារបស់ខ្លួនដោយដៃក៏លូកទៅសន្សឹមៗបិទកុំព្យូរទ័រទុក ព្រោះគេធ្វើការងារដែរគេត្រូវធ្វើរួចរាល់ហើយ ទើបបន្តយកដៃទាំងពីរមកកាន់ចង្កេះតូចស្តើងដែរកំពុងអង្គុយលើភ្លៅរបស់ខ្លួនវិញ

«អូននិយាយជាមួយនឹងពួកគាត់រួចហើយ ស្អែកព្រឹកនេះគាត់នឹងមកដល់ផ្ទះបងហើយ ដូច្នេះយើងត្រៀមខ្លួនអោយរួចរាល់ដើម្បីទទួលអ្នកម៉ាក់របស់អូន អូនមិនដឹងគួរក្រោកស្មាលណា ព្រោះខ្លាចថាក្រោកមិនទាន់អ្នកម៉ាក់មកដល់» រាងតូចនិយាយដោយយកដៃទៅអោបកបុរសកំពូលស្នេហ៍របស់ខ្លួនជាប់មិនប្រលែងចំណែកជុងហ្គុក៏សញ្ជឹងគិតបន្តិចក្រោយពេលឮជីនិយាយបែបនេះហើយនោះ

«បងគិតថាគួរតែក្រោកអោយលឿនហើយទើបបាន ព្រោះខ្លាចថាពួកគាត់មកដល់ពេលនេះមុនព្រឹកព្រលឹម អញ្ចឹងអូនគេងមុនបងទៅ ចាំបងបង្ហើយកិច្ចការនេះបន្តិចសិនចាំបងចូលទៅគេងតាមក្រោយ» ក្រោយពេលបិទកុំព្យូទ័រហើយស្រាប់តែនឹកគិតថាខ្លួនពុំទាន់បានធ្វើកិច្ចការអ្វីមួយ ដូច្នេះហើយទើបដាច់ចិត្តឲ្យជីមីនគេងមុនខ្លួន ដោយគេគេងតាមក្រោយ ក្រោយពេលបង្ហើយកិច្ចការរួច

រាងមាំទាញកាយរបស់ជីមីនអោយសណ្តូកជើងគែងលើគ្រែស្រួលបួលដោយដណ្តប់ភួយត្រឹមទ្រូងអោយជីមីនជាប់លើកបបូរមាត់ទៅថើបថ្ងាសរបស់ជីមីនតិចៗ ទើបដាច់ចិត្តដើរចេញទៅរកតុធ្វើការរបស់ខ្លួនបន្ត

រាងតូចមិនអាចនិយាយបានពេលឃើញគេរវល់បែបនេះ បានត្រឹមសម្លឹងមើលកាយវិការគេធ្វើដាក់ខ្លួនភ្លឹសៗ ព្រោះចង់អោយគេមកគេងក្បែរខ្លួននឹងអោបទ្រូងរបស់គេគេងរួមគ្នាតែក៏មិនអាចព្រោះគេរវល់ការងារបាត់ទៅហើយអ៊ីចឹងមានតែដាច់ចិត្តបែរខ្នងសម្ងំគេងបិទភ្នែកទាំងមិនចង់

ជីមីនប្រះខ្លួនបែរខ្នងពីតុធ្វើការរបស់ជុងហ្គុកដោយទាញភួយមកបិទជាប់នឹងទ្រូង ជុងហ្គុកឃើញហើយក៏ញញឹមឡើងព្រោះឃើញជីមីនចេះស្តាប់បង្គាប់និងមិនរករឿងច្រើនទាំងមិនដឹងឡើយថាជីមីនកំពុងតែអន់ចិត្តនឹងខ្លួនព្រោះតែរឿងធ្វើការនេះហើយ

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now