#សម្អប់ស្នេហ៍ក្បែរបេះដូង
Part66 : ប្រធានបទក្តៅគគុក....
_____________________________________
«យើងចេញទៅឥឡូវហើយ» គ្រាន់តែឮថាជាម៉ាក់ក្មេកជុងហ្គុកត្រូវស្វាងដូចជាគេជះទឹកដាក់កណ្តាលមុខ ពុទ្ធោអើយថ្ងៃជួបម៉ាក់ក្មេកលើកដំបូងផង ហេតុអីគេអាចគេងស្ពឹកបែបនេះទៅរួច«តើខ្ញុំគួរធ្វើអ្វីមុនទៅលោកអើយ វង្វេងអស់ហើយ» ពេលនេះការងារស្ទះពេញក្នុងខួររបស់រាងក្រាស់ព្រោះមិនដឹងថាគួរធ្វើអ្វីមុនបន្តទៅលើខ្លួនឯងក្នុងពេលនេះ ព្រោះត្រូវទៅជួបម៉ាក់ក្មេកគេត្រូវតែរៀបចំខ្លួនអោយបានសមសួនមិនគួរធ្វើខ្លួនដូចជារាល់ថ្ងៃនេះឡើយ
ជុងហ្គុករត់ចូលក្នុងបន្ទប់មិនបានប៉ុន្មាននាទីក៏ដើរចេញមកវិញចូលទៅក្នុងបន្ទប់សម្លៀកបំពាក់របស់ខ្លួនដើម្បីផ្លាស់ប្តូរខោអាវក្រោយពេលដុសធ្មេញលុបមុខរួចហើយនោះ ជុងហ្គុកដើរមកទល់មុខនឹងតុសម្អាងទាញឡេឡាបថែរក្សារសម្រស់ប្រចាំថ្ងៃមកតបលាបនៅលើមុខអោយវាបានចូលស្រួលបួលទើបដើរមកបង្វិលនៅមុខកញ្ចក់មួយជុំដើម្បីបាញ់ទឹកអប់ប្រចាំត្រកូលរបស់ខ្លួន
«រួចរាល់ហើយ ល្មមសង្ហាហើយពិតទេអាជុង! » រាងក្រាស់សម្លឹងខ្លួនឯងនៅក្នុងកញ្ជក់ដោយនៅពេលនេះនៅលើខ្លួនរបស់គេមានត្រឹមអាវសឺមីដៃវែងពណ៌សជាមួយខោខ្មៅស្វារ៉េលើកជើងបន្តិច មើលទៅក៏ឃើញថាវាស្អាតពិតមែន ទើបឡេសម្រេចចិត្តដើរចេញមកក៏ឃើញថាលូណានៅឈរចាំគេនៅឡើយ
«រួចហើយមែនទេលោកប្រុស?» លូណាសួរទៅកាន់គេដោយសម្លឹងមើលចៅហ្វាយប្រុសតូចរបស់ខ្លួនពីក្បាលដល់ចុងជើង ឃើញថាថ្ងៃនេះចម្លែកខុសរាល់ដងព្រោះជុងហ្គុកមិនដែរស្លៀកសម្លៀកបំពាក់អញ្ចឹងពីមុនមកទេ ហើយក៏សង្ហាប្លែករាល់ដងផងដែរ
«រួចហើយៗ យើងមើលមកសង្ហាទេប៉ុណ្ណឹង?យើងមើលក្នុងយូធូប fashionមនុស្សប្រុសបែបនេះហើយដែរគេល្បីថាសង្ហា ស្រីៗមើលហើយនឹងលង់ព្រោះតែឃើញពីកម្ពស់របស់យើងច្បាស់ៗ» ជុងហ្គុកប្រឡែងដៃចេញពីហោប៉ៅបង្វិលមួយជុំអោយអ្នកបម្រើរបស់ខ្លួនមើល គេមើលនៅក្នុងយូធូបឃើញថាម៉ូតមួយនេះពេញនិយមជាមួយមនុស្សប្រុសដែរមានកម្ពស់ខ្ពស់ដូចជាគេ ទើបគេសម្រេចចិត្តពាក់ហើយណាមួយវាក៏ប្លែកសម្រាប់គេខ្លាំងណាស់ដែរ
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt