part69

273 14 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

Part69 : ហេតុអីនាងគួរឲ្យខ្លាចបែបនេះ..??

____________________________________
«ជុង!បងហ៊ានយកពាក្យនេះមកគម្រាមអូនផងឬ?» រាងតូចលើកចិញ្ចើមសួរទៅកាន់ស្វាមីរបស់ខ្លួនចំណែកគេក៏ងួកក្បាលនិងញាក់ចិញ្ចើមដាក់ជីមីនជាការឌឺទៀតផង បញ្ជាក់ថាគេនឹងធ្វើពិតៗមិនបានគម្រាមឡើយ

«បងនឹងទៅពិតមែន ចាំមើលថាអូននឹងធ្វើបែបណាបន្ត~» និយាយហើយរាងក្រាស់ក៏ក្រោកឈរឡើងចេញកម្ពស់ដើរសម្តៅទៅកាន់ទ្វារបន្ទប់ដើម្បីបើកចេញទៅតែក៏ត្រូវឈប់ពេលដែរឮសម្តីរបស់ភរិយាហើយ

«ឆាប់ម៉ោវិញភ្លាម បងគ្មានសិទ្ធិធ្វើបែបនឹងដាក់អូនទេ ប្រយ័ត្នអូនខឹងណា» ជីមីនស្រែកសម្លុតទៅកាន់អ្នកជាស្វាមីអោយត្រឡប់មករកខ្លួនវិញ តែជុងហ្គុកមិនបានស្តាប់គេក៏បើកចេញទៅតែទៅមិនបានផុតពីទ្វារបន្ទប់ឡើយ ព្រោះភរិយារបស់គេបានយល់ព្រមហើយ

«អូនព្រមក៏បាន ចូលមកវិញមកអ្នកម៉ាក់ក្មេកឃើញបងចេញក្រៅរករឿងអូនទៀតមិនខាន» ទីបំផុតរាងតូចក៏អស់ជម្រើស គេមិចនឹងអាចបណ្តោយអោយស្វាមីខ្លួនឯងទៅដេកជាមួយស្រីខាងក្រៅបានទៅ នេះទើបតែរៀបការថ្មីថ្មោងផង ចាត់ទុកថានេះជាកាដូដែរគេអោយទៅរាងក្រាស់សម្រាប់ការរៀបការហើយថ្មីរបស់ពួកគេទៅចុះ

ជុងហ្គុកឮហើយក៏រត់ចូលបន្ទប់វិញដោយស្នាមញញឹម ដោយទាញបបូរមាត់របស់រាងតូចថើបយកៗ ដួសដងយករសជាតិមកដាក់ក្នុងមាត់របស់ខ្លួនជារឿយៗរហូតដល់ចូលទៅក្នុងភួយទាំងពីប្រាណ ហើយក៏បន្តធ្វើរឿងនោះទៅ..។ (រឿងអីផ្សេងអេដមីនអត់ដឹងទេ ព្រោះអត់បាននៅក្នុងហេតុការណ៍✋)

Skip*

ពេលវេលានៃថ្ងៃថ្មី រះសារជាថ្មីម្តងទៀតពាំនាំនូវពន្លឺភ្លឺត្រចះត្រចង់ចូលបន្ទប់ស្វាមីភរិយាថ្មីថ្មោងដោយរាងតូចកំពុងតែឈរចងក្រវ៉ាត់កឲ្យជុងហ្គុកដោយផ្ទាល់ ព្រោះថ្ងៃនេះជាថ្ងៃប្រកាសឡើងដំណែងរបស់ជុងហ្គុកហើយក៏ប្រកាសជាសារធាណៈថាគេជាអ្នកណាមានឋានៈអ្វីនៅក្នុងជីវិតរស់នៅសព្វថ្ងៃនេះ ដូច្នេះហើយទើបភរិយាដូចជាជីមីនត្រូវក្រោកធ្វើការងារទុកដាក់អោយប្តីឲ្យបានរួចរាល់

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now