#សម្អប់ស្នេហ៍ក្បែរបេះដូង
Part72|នៅក្នុងឆាកជីវិតមួយនេះខ្ញុំលំបាកច្រើនពេកហើយ...
__________________________________
«អ៎ាវ តែនេះអូនក៏និយាយការពិតណា បងក៏បែបនឹងពិតមែន ទៅៗ ទៅប្តូរខោអាវចេញទៅ អូនមានបងលូជួយធ្វើអោយហើយ បងទៅៗ» រាងូតចនិយាយដោយរុញស្មារបស់លោកប្តីរបស់ខ្លួនរហូតទៅដល់ក្រៅផ្ទះបាយហើយជូនគេឡើងទៅលើបាត់ទើប រាងតូចត្រឡប់ចូលមកក្នុងផ្ទះបាយវិញដោយស្នាមញញឹមជាប់មាត់មិនភ្លេចប្តូរ មិញនេះទទួលស្គាល់ អារម្មណ៍អត់ល្អពិតមែនតែពេលបានប្តីនៅជិត គេលែងគិតច្រើនទៀតហើយ ពេលនេះគេសប្បាយចិត្តខ្លាំងណាស់«អ៎េៗៗ បានប្តីមកលេងក៏ញញឹមខ្ចឹបតែម្តងណ៎?កម្លាំងចិត្តពេញៗតែម្តងឬ» លូណាដែរឃើញជីមីនញញឹមចេញមកមិនឈប់នោះក៏សួរទៅកាន់រាងតូចដោយការឌឺដង មិញនេះឃើញថាអារម្មណ៍មិនល្អពិតមែនតែពេលស្វាមីមកលេងហើយក៏ញញឹមខ្ចឹបតែម្តង
«កម្លាំងចិត្តធំណាស់បង អោយតែមានប្តីនៅក្បែរ ខ្ញុំលែងខ្វល់ហើយបង តោះយើងប្រញាប់ធ្វើម្ហូបទៅ» និយាយហើយពួកគេក៏បន្តធ្វើម្ហូបបន្តដែរជាអាហារពេលល្ងាច ជីមីនត្រូវការសុំជំនួយពីលូណាជាចាំបាច់ ព្រោះត្រូវធ្វើយ៉ាងនាអោយត្រូវមាត់របស់អ្នកម៉ាក់ក្មេកកុំអោយពេលដែរញាំុទៅនឹងអាចធ្វើអោយគាត់ស្តីអោយរូបគេទៀត
skip...
ប្រើរយៈពេលពីរម៉ោងទើបអាហារនៅលើតុត្រូវបានតម្រៀបជាច្រើននៅលើតុអាហារយ៉ាងប្រណីត មើលទៅសុទ្ធតែជាម្ហូបទំនងប្លែកៗដែេត្រកូលចនមិនដែរធ្លាប់ញាំុអាហារនេះសោះជាមួយនឹងអាហារប្រចាំត្រកូលរបស់គាត់តែម្តងក៏មានច្រើនថែមទៀតដែរ
«មើលទៅសីុកើតឬអត់?» លោកស្រីចនអង្គុយនៅដើមតុក្នុងនាមជាមេគ្រួសារនិយាយទៅកាន់ជីមីនដែរកំពុងតម្រៀបអាហារនៅលើតុនោះស្រាប់ គ្រាន់តែឮភ្លាមៗជីមីនក៏ចាប់ផ្តើមទម្លាក់ទឹកមុខចុះភ្លាមៗ
«បើមិនសាកមិនដឹងទេម៉ាក់ ម៉ាក់សាកសិនទៅចាំនិយាយ» រាងក្រាស់ឃើញថាអ្នកម៉ាក់របស់ខ្លួនដូចជានិយាយរៀងលើសបន្តិច ទើបគេនិយាយកាត់ស្ថានការណ៍ភ្លាមៗដើម្បីកុំអោយភរិយារបស់គេគិតច្រើន
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt