part77

329 13 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

ភាគទី៧៧ : ជីមីនបាត់ខ្លួនឬ...??




___________________________
«ក្នុងសមាគមន៍ស្រ្តីរបស់ពួកយើងមានកោលការណ៍អ្វីខ្លះសម្រាប់ការអភិវទ្ឍនិងជាគំរូដល់ស្រ្តីគ្រប់រូបនៅក្នុងពិភពលោកនេះ?» ក្រោយស្តាប់ការឆ្លើយតបរបស់លោកស្រីចនរួចគាត់ក៏មិនបាននិយាយអ្វីបន្តដែរ រហូតដល់មួយសន្ទុះធំ ទើបគាត់ងួកក្បាលហើយសួរទៅកាន់លោកស្រីចនបន្ត

«ដើម្បីជាគំរូដល់ស្រ្តីគ្រប់រូប អ្នកដែរនៅក្នុងសមគមន៍ទាំងអស់ត្រូវអនុវត្តន៍បីប្រការ ទីមួយហាមកុហកត្រូវតែនិយាយតែការពិតនឹងសច្ចាធម៌ ចេះគោរពពាក្យសម្តីរបស់ខ្លួននិងចេះទទួលស្គាល់កំហុស ទីពីរចេះដោះស្រាយបញ្ហាណាមួយពេលដែរកំពុងជួបមិនត្រូវគេចវេសពីវានោះឡើយ និងទីបីត្រូវចេះគោរពសិទ្ធិរបស់អ្នកដទៃមិនថាមនុស្សប្រុសឬមនុស្សស្រិទេ ពួកគេសុទ្ធតែមានសិទ្ធិដូចគ្នាក្នុងការបញ្ចេញមតិអ្វីមួយ ដូច្នេះហើយមកទល់ពេលនេះបុរសនឹងស្ត្រីគឺមានសិទ្ធិស្មើគ្នា..» លោកស្រីចនក៏រៀបរាប់ទៅតាមការចងចាំរបស់គាត់ ឃើញថាវាត្រូវគ្មានចន្លោះពិតមែន មើលទៅគាត់ពិតជាចងចាំបានល្អណាស់

ម៉ាដាមឮការឆ្លើយតបរបស់លោកស្រីចនហើយគាត់ក៏ទះដៃឲ្យនាងដោយស្នាមញញឹមដែរមើលទៅកាត់ដូចជាមានមោទនភាពណាស់ដែរមានលោកស្រីជាសមជិកនៅក្នុងសមាគមន៍ស្រ្តីរបស់គាត់ ក្រាន់តែឃើញម់ាដាមទះដៃឲ្យបែបនេះលោកស្រីចនមុខឡើងស្រស់តែម្តង

«Wow! ពិតជាអស្ចារ្យ គ្រប់សម្តីគ្រប់ម៉ាត់របស់នាងគឺពិតជាត្រឹមត្រូវនិងចងចាំបានល្អណាស់ ហើយមួយទៀតដើម្បីជាការក្រើនរំលឹក នៅក្នុងសមគមន៍ស្ត្រីមិនតម្រូវអោយនរណាម្នាក់អាចកុហកចំពោះកំហុសឆ្គងរបស់ខ្លួនឯងបានទេ ដូច្នេះហើយចាំទុក បើសិនជាអ្នកណាម្នាក់កុហកហើយធ្វើឲ្យខ្ញុំចាប់បានវាដោយខ្លួនឯងនោះ ខ្ញុំនឹងដកនាងចេញដូចជាស្ពៃដែរដុះនៅក្នុងដីយ៉ាងអ៊ីចឹង ព្រោះមិនអាចទុកទៀតបាន ទុកធ្វើអ្វីទៀតទៅ បើនាងកុហកកែលែងឡើងទៅហើយ ល្អៗ ល្អខ្លាំងណាស់ អរគុណដែរចាំពាក្យសម្តីរបស់ខ្ញុំគ្រប់ម៉ាត់នាងពូកែណាស់» ម៉ាដាមងួកក្បាលទះដៃឲ្យលោកស្រីចនម្តងទៀត ទើបក្រោកឈរឡើងដោយយកអាវក្រៅរបស់ខ្លួនពីអង្គរក្សមកពាក់ បញ្ជាក់បានថាគាត់ចង់ធ្វើដំណើរទៅផ្ទះរបស់គាត់វិញហើយ

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now