#សម្អប់ស្នេហ៍ក្បែរបេះដូង
ភាគទី៧៨ : បងកុំយំ ប្រយ័ត្នលែងសង្ហាណ៎ា..
_________________________
«នេះពួកឯងធ្វើស្អីដាក់ប្រពន្ធយើងហេតុអីបានជាមើលទៅដូចជាខ្សត់ខ្សោយម្លេះ..» ជុងហ្គុកចូលទៅគ្រាជីមីនកាលបើឃើញថាមានអង្គរក្សម្នាក់ចេញមកដោយគ្រាជីមីននៅក្នុងដៃមើលទៅជីមីនដូចជាអស់កម្លាំងខ្លាំង ទឹកមុខក៏ស្លេកស្លាំងណាស់ដែរ«កុំយល់ច្រឡំអីបាទ អ្នកប្រុសជីមីនបានដួលសន្លប់ភ្លាមៗ ក្រោយពេលនិយាយជាមួយអ្នកម៉ាក់គាត់រួច ទើបខ្ញុំនាំគាត់ទៅមន្ទីរពេទ្យ តាមពិតពេលនេះត្រូវឲ្យគាត់សម្រាកនៅមន្ទីរពេទ្យសិនទេ តែគាត់មិនព្រមចង់មកផ្ទះវិញទើបខ្ញុំនាំមក សុំទោសដែរធ្វើឲ្យលោកប្រុសយល់ច្រឡំមកលើពួកយើងហើយមិនបានប្រាប់ទុកមុន» ពួកគេទាំងពីរក៏អោនគំនាបដើម្បីជាការសុំទោស ក៏គេពិតជាខុសពិតមែន មានរឿងអីទាក់ទងនឹងជីមីនគេគួរតែខលប្រាប់ទៅឲ្យជុងហ្គុកបានដឹង ម្លេះពេលនេះក៏ជុងហ្គុកមិនយល់ច្រឡំកើតដែរ
«វាពិតជាដូចអ្វីដែរពួគេនិយាយពិតមែនហេសមីន?» រាងក្រាស់អោនទៅសួរបញ្ជាក់អ្នកដែរសឹងតែដួលទៅលើដីទៅហើយ ជីមីនហើបមាត់ឆ្លើយតបមិនបានក៏បានត្រឹមងួកក្បាលភ្ងោចៗតិចៗបញ្ជាក់ថាវាជារឿងពិត
«រឿងនេះមិនសំខាន់ទេ សំខាន់ចៅហ្វាយគួរតែនាំអ្នកប្រុសទៅសម្រាកសិនទៅ ក្នុងអំឡុងពេលនេះគួរតែភ្ជាប់សេរ៉ូមកម្លាំងឲ្យគាត់ផងដែរ ព្រោះគាត់ដួលសន្លប់ភ្លាមៗដោយសារតែមិនបានបាយចូលមកក្នុងពោះពីរថ្ងៃទៅហើយ សម្រាករួចកុំភ្លេចអោយគាត់លេបថ្នាំនេះផង មួយថ្ងៃបីពេល» បន្ទាបពីនិយាយណែនាំរួចរាល់តាមលោកគ្រូពេទ្យដែរបានផ្តាំមកហើយនោះ ក៏ហុចថ្នាំឲ្យជុងហ្គុកបន្ត ដោយពេលនេះអស់តួនាទីពួកគេហើយ វាដល់ពេលរបស់ជុងហ្គុកដែរត្រូវមើលថែភរិយារបស់ខ្លួនបន្ត
«ដល់ថ្នាក់អត់បាយពីរថ្ងៃផងឬ?» ជុងហ្គុកលើកចិញ្ចើមសួរទៅកាន់ជីមីន តែរាងតូចក៏មិនអាចឆ្លើយធ្វើបានព្រោះពេលនេះអស់កម្លាំងមែនទែន ធ្វើស្អីលែងទៅមុខកើតហើយ ទើបរាងក្រាស់សម្រេចចិត្តនាំភរិយាទៅឡើងទៅខាងលើដោយភ្នែកក៏លួចដៀងមើលទៅកាន់ម្តាយរបស់គេតិចៗផងដែរ មិនដឹងថាអំឡុងពេលដែរគេមិននៅផ្ទះនេះគាត់បានធ្វើស្អីខ្លះទៅលើជីមីនទេ ពេលនេះក្នុងខួរក្បាលរបស់គេតប់ប្រមល់មែនទែន
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt