part79

377 13 0
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

ភាគទី៧៩ ៖ខ្ញុំជាប្តីមិនល្អ ខ្ញុំអសមត្ថភាព..


___________________________
«បានហើយ ឈប់យំទៅ បងបានប្រាប់ហើយគ្រាន់តែផ្សែងធូបវាហុយចូលភ្នែកធម្មតា ម៉ោះ បន្តញាំុបបរអូនឲ្យអស់មួយចាននេះទៅ ដើម្បីប៉ូវកម្លាំងនិងកុំឲ្យអូននៅតែគេងលើគ្រែបែបនេះ សន្យានឹងបងណា ថាអូននឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ..» រាងក្រាស់ញញឹមទុកចានបបរមួយឡែកនៅលើតុក្បែរខ្លួនសិន ទើបលើកដៃទៅអង្អែលលើសក់របស់រាងតូចតិចៗ ដោយក្តីស្រឡាញ់ជាពន់ពេក ក្នុងចិត្តជាប្តីឃើញប្រពន្ធឈឺគេងនៅលើគ្រែសឹងតែគ្មានកម្លាំងអាចនិយាយបាន គេឈឺណាស់គេគ្រាន់តែដឹងថាជីមីនឈឺបែបនេះភ្លាម អារម្មណ៍របស់គេលែងនៅក្នុងខ្លួនហើយ គេមិនអាចទទួលយករឿងនេះបានទេ ហេតុអីៗ ជីមីនមិនព្រមប្រាប់គេអំពីរឿងនេះ..?

«អូន..សន្យា..អូននឹងជាឲ្យបានឆាប់ៗដើម្បីក្រោកពីព្រលឹមធ្វើអាហារពេលព្រឹកឲ្យបងដូចរាល់ដង..» ជីមីនញញឹមលើកដៃស្រឡូនដូចបន្លាក្រូចរបស់ខ្លួនទៅថ្ពក់នឹងដៃរបស់រាងក្រាស់ជាការសន្យា គេក៏មិនចង់ឈឺបែបនេះដូចគ្នា គេចង់មានពេលវេលាជាមួយរាងក្រាស់ឲ្យបានច្រើន ចង់និយាយពីរឿងអនាគតជាមួយគ្នា ចង់និយាយពីរឿងសប្បាយរីករាយរំលឹកអនុស្សាវរិយ៍ជាមួយគ្នា តែវាក៏មិនអាច វាធ្វើអោយគេនេះសែនឈឺផ្សាក្នុងចិត្តខ្លាំងណាស់

«តោះ មកញាំុបបររបស់អូនវិញទៅ..» រាងក្រាស់ញញឹមដោះដៃរបស់ខ្លួនចេញមកវិញដោយទម្លាក់ដៃរបស់រាងតូចតិចៗទៅលើពូក រួចហើយកាន់ចានបបរមកបញ្ចុករាងតូចបន្ត

រាងក្រាស់បន្តបញ្ចុកបបរ ភរិយារហូតដល់អស់មួយចានរួចបន្តយកថ្នាំមកឲ្យរាងតូចផឹកតាមការណែនាំរបស់លោកគ្រូពេទ្យ ទើបគេយកចាននោះទៅទុកលើថាសដោយចោលប្រយោគទៅកាន់រាងតូច ថា៖

«បងចុះទៅខាងក្រោមមួយភ្លេត បន្តិចទៀតបងមកវិញហើយ» ជុងហ្គុកញញឹមស្រាលដាក់រាងតូចដោយក្នុងដៃកំពុងកាន់ថាសចានបបរដើម្បីយកទៅទុកខាងក្រោម

ជីមីនមិនបានតប គ្រាន់តែងួកក្បាលឆ្លើយតបទៅកាន់គេឲ្យ អនុញ្ញាតឲ្យគេទៅបាន ជីមីនសម្លឹងមើលជុងហ្គុករហូតដល់ផុតមាត់ទ្វារ ទើបសម្រេចចិត្តប្រាសខ្លួនបិទភ្នែកគេងលេងៗសិនទៅ ក្រែងលោវានឹងលក់មែនទែន ហើយជម្ងឺរបស់គេក៏អាចឆាប់ជាសះស្បើយដូចគ្នា

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now