ភាគបញ្ចប់✨

1K 42 3
                                    

#សម្អប់ស្នេហ៍ក្បែរបេះដូង

ភាគបញ្ចប់៖ គ្រប់យ៉ាងបញ្ចប់ទៅដោយស្នាមញញឹម..✨

____________________________________
«ច៎ាស សូមអរគុណ» ក្រោយពេលឡើងធ្វើបទបង្ហាញនៅលើវេទិកាជាច្រើនម៉ោង ទីបំផុតបទបង្ហាញមួយនេះក៏បានបញ្ចប់ ភ្ងៀវកិត្តិយស ទះដៃជាការបញ្ចប់នូវបទបង្ហាញមួយនេះគ្រប់គ្នា

លោកស្រីលីដើរចុះពីលើវេទិកាសម្តៅទៅរកស្វាមីដែរកំពុងឈរចាំនៅខាងក្រោមឆាក ដើរទៅកៀកដៃរបស់លោកផាករួចហើយទើបដើរទៅទាំងព្រមគ្នា

«ម៉ាដាមនិយាយបានល្អខ្លាំងណាស់ មនុស្សច្រើនសន្ធឹកកំពុងសម្លឹងមើលម៉ាដាម តែម៉ាដាមនៅតែអាចនិយាយបានរហូតដល់ចប់ ពិតជាគួរអោយសរសើរពិតមែន» លោកស្រីចននិយាយលើកសរសើរទៅកាន់លោកស្រីលី ដោយវាជាការពិតការនិយាយរបស់គាត់បែបនេះប្រាកដជាមានឥទ្ធិពលទៅលើមនុស្សគ្រប់គ្នា

«អរគុណ សម្រាប់អ្នកគ្រប់គ្នាដែរបានមកចូលរួម អូហ៍នោះ ក្មួយជុងមកដល់ហើយឬ?» លោកស្រីលីលាន់មាត់ ពេលដែរបានឃើញជុងហ្គុកកំពុងដើរមកកាន់ខ្លួនដោយស្នាមញញឹម តែក៏មិនអាចឃើញដៃគូបានព្រោះតែមានបុរសម្នាក់ឈរបាំងជិត

ចំណែកឯលោកស្រីចន គ្រាន់តែឮថាកូនប្រុសរបស់ខ្លួនបានមកដល់ដែរ គាត់ក៏ប្រញាប់ងាកទៅមើលតាមអ្នកគ្រប់គ្នា គាត់ចាប់ផ្តើមភ័យភ្លាមៗ ពេលដែរបានឃើញជុងហ្គុកជាមួយនិងជីមីនកំពុងតែដើរមក ចុះបើរឿងដែរគាត់បានកុហកទៅលើលោកស្រីលី ហើយគាត់បានដឹងការពិតនោះ តើនឹងទៅជាយ៉ាងណាទៅចំពោះរឿងនេះ..

«ជុងហ្គុក...នេះកូន» គាត់សម្លឹងមើលមុខរបស់រាងក្រាស់ឆ្លាស់គ្នាជាមួយនឹងជីមីនដែរដើរមកឈរនៅចំពោះមុខហើយនោះ តែអ្វីដែរគួរអោយកត់សម្គាល់ទីពីរក្រៅពីលោកស្រីចននោះ គឺទុកមុខភ្ងាក់ផ្អើលរបស់លោកប្រធាធិបតីនិងភរិយារបស់គាត់ផ្ទាល់នេះដែរ

«ជីមីន..នេះកូន?» លោកផាកស្រែកលាន់មាត់ពេលឃើញថាកូនប្រុសរបស់គាត់កំពុងឈរនៅចំពោះមុខ គាត់សប្បាយចិត្តព្រោះ គាត់មិនបានឃើញជីមីនយូរឆ្នាំហើយ

«កូន??» អ្នកគ្រប់នៅជុំវិញនោះលើកចិញ្ចើមឆ្ងល់ភ្លាមៗពេលដែរបានឮសព្វនាមរបស់លោកប្រធានាធិបតីផាកហៅជីមីនថាជាកូនរបស់គាត់ ព្រោះដូចដែរដឹងនៅក្នុងទូរទស្សន៍កន្លងមក ជីមីនត្រឹមជាកូនរបស់កសិករនៅប៊ូសានតែប៉ុណ្ណោះ

សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔Where stories live. Discover now