ផ្តើមរឿង
នៅក្នុងវិទ្យាល័យមួយកន្លែងនៃទីក្រុងសេអ៊ូលប្រជុំទៅដោយសិស្សានុសិស្សជាច្រើនរូប ដែលកំពុងបោះជំហានឆ្ពោះទៅរកបន្ទប់ថ្នាក់រៀនរាងៗខ្លួន ដោយហេតុថាថ្ងៃនេះជាថ្ងៃបើកបវេសកាល ទើបរាងរញ៉េរញ៉ៃបន្ទិច ។
នៅក្នុងចំណោមសិស្សជាច្រើន យើងក្រលេកទៅឃើញកម្លោះតូចល្អិតដែលគួរអោយចាប់អារម្មណ៍មួយរូប បើនិយាយពីកម្ពស់គេវិញប្រហែលជាខ្ទង់ 1.67m សក់ពណ៍ខ្មៅក្រិបរលោងរលាស់ ធ្លាក់បាំងភ្នែកៗតិច រោមភ្នែកវែងដូចមនុស្សស្រី ថ្ពាល់ប៉ោងៗប៉ុន្តែរាងវិញបែបជាតូចស្រឡឹង ចង្កេះមួយក្តាប់ស្លៀកខោក្រណាត់ត្រនុយជាមួយអាវសិស្សបែបនេះកាន់តែឃើញរាងរៅរបស់គេតូចពិតមែន រីឯបបូរមាត់វិញស្តើងរាងបេះដូងថែមទាំងក្រហមព្រៀលដោយមិនបាច់លាបក្រែមគួរអោយនែបនិត្យជាទីបំផុត ។
កម្លោះតូចឡើងកាំជណ្តើរបណ្តើររអ៊ូបណ្តើរ ព្រោះតែគេគេងទ្រម៉ក់ រហូតដល់យឺតម៉ោងបែបនេះ ថ្ងៃចូលរៀនដំបូងផងច្បាស់ជាត្រូវមាត់គ្រូមិនខានទេ កម្លោះតូចបោះជំហ៊ានឆ្ពោះទៅរកអគារបីជាន់ ។
« ថេយ៍ៗមកអង្គុយត្រូវនេះមក » មកដល់បន្ទប់ថ្នាក់រៀនភ្លាម សំឡេងស្រទន់បន្លឺឡើងស្វាគមន៍គេ នាយតូចញញឹមយ៉ាងស្រស់បក់ដៃអោយកម្លោះតូចចូលមកអង្គុយក្បែរ ផាកជីមីន ឬ មីន មីន ឈ្មោះម្ចាស់សំឡេង រីឯថេយ៍ៗឬគីម ថេយ៉ុង វិញជាឈ្មោះម្ចាស់រូបរាងដែលយើងរៀបរាប់អម្បាញ់នេះឯង ឈ្មោះក៏ពិរោះរូបរាងក៏ស្អាតមិនថាស្រីឬប្រុសតែងតែលួចចាប់ចិត្តលើគេមិនថាអញ្ចឹងហ្ន៎?
បម្រុងនឹងចូលអង្គុយក្បែរហើយ ស្រាប់តែកម្លោះមុខមាំទះតុផាំងៗ ប្រើក្រសែរភ្នែកបញ្ជាដាក់កំហិតអោយកម្លោះតូចមិនអាចប្រកែកបាន ។
« មិនអីទេយើងអង្គុយជាមួយជុងហ្គុកវិញ » ស្នាមញញឹមលេចឡើងលើផ្ទៃនុខរាបស្មើមុននេះ រាងតូចចូលមកអង្គុយក្បែរ នាយកម្លោះ ចន ជុងហ្គុក ត្រូវជាមិត្ត
« ហុីយពួកឯងតាំងពីរៀនអ.នុដល់វិទ្យាល័យហើយនៅតែអង្គុយជិតគ្នាបំបែកមិនចេញសោះ » សំឡេងងនិយាយបែបលេងសើចរបស់មិត្តគេ ជន ហូស៊ុក រហ័សនាមកម្លោះរីករាយ
YOU ARE READING
🥀ស្នេហ៍ក្បែរកាយ🕊
Short Storyថ្ងៃមួយគេបានសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំមិនស្រលាញ់គេ? ខ្ញុំបានឆ្លើយថា "ព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចហើយ » ចាត់តាំងពីថ្ងៃនោះមកគេក៏បានបាត់ខ្លួន ហើយពេលបាត់បង់គេទើបខ្ញុំដឹងថា មនុស្សដែលខ្ញុំស្រលាញ់ពិតប្រាកដគឺជា គេដោយសារអារម្មណ៍ស្នេហ៍ដែលច្របូកច្រ...