៚ក្នុងក្លឹប«បន្ទាប់ពីចេញពីផ្ទះហើយ ជុងហ្គុកនាយក៏បានមកក្លិប ដើម្បីបន្ធូរអារម្មណ៍ ព្រោះនាយស្មុគស្មាញខ្លាំង ណាស់ ហេតុអីមានរឿងមិនចេះចប់មិនចេះហើយបែបនេះ គេពិតជាអន់ចិត្តនឹងប្រពន្ធរបស់គេខ្លាំងណាស់ តើមានរឿងអី ហេតុអីចាំបាច់និយាយកុហកនាយបែបនេះ ហើយដល់ថ្នាក់ទះកំភ្លៀងនាយទៀត គេពិតជាឈឺចិត្តខ្លាំងណាស់ នាយមិនចង់បែបនេះជាមួយប្រពន្ធទេ គេសួរព្រោះគេបារម្មណ៍ នេះគេចង់ទៅជួបនិយាយគ្នាអោយដឹងរឿង ណាស់ តែនាយនៅមិនទាន់ហ៊ានប្រឈមមុខនៅឡើយ ។
«លោកអគ្គនាយក កំពុងតែអង្គុយផឹកស្រាម្នាក់ឯងសុខៗក៏មានស្រីម្នាក់មកហៅនាយអោយងាកមើល ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីលេខារបស់នាយដែរ គឺជីហ៊ុននឹងហើយ នាងតែងតែមកទីនេះជាប្រចាំ ប៉ុន្តែថ្ងៃប្រហែលជាសំណាងនាងហើយដែរបានជួបមនុស្សចង់ជួបហើយចង់នេបនិត្យ ។
«ជីហ៊ុន....នេះនាងមកទីនេះដែរឬ ជុងហ្គុកក៏និយាយសួរនាងតិចៗ
«នេះលោកអគ្គនាយកមានរឿងមិនសប្បាយចិត្តមែនទេបានជាមកទីនេះ ជីហ៊ុននាងធ្វើជាសួរ ក្នុងចិត្ដនាងកំពុងតែគិតថាជុងហ្គុកប្រហែលជាមានរឿងជាមួយប្រពន្ធនាយហើយបានជានាយមកទីនេះ ថ្ងៃល្អមកដលហើយមិនបង្អង់យូរ នាងក៏មកអង្គុយជិតរាងក្រាស់ ហើយដាក់ដៃលើភ្លៅនាយ ហើយអង្អែលចុះឡើងដើម្បីដាស់អារម្មណ៍ នាយ ។
«រាងក្រាស់ចាប់ដៃនាងដើម្បីបញ្ឈប់ ព្រោះថានាយមិនចង់ក្បត់ចិត្តប្រពន្ធ ពេលដែលពួកគេឈ្លោះគ្នា ។
«អោយខ្ញុំកំដរទេ នាងនិយាយបែបសុិចសុី យកដៃអង្អែលទ្រូងជុងហ្គុកយ៉ាងប្រហើន រាងក្រាស់រាងស្រវឹងតិចៗផង នាយក៏ទោរទន់ទៅតាមការលួងលោមរបស់លេខាខ្លួន
«ទៅបន្ទប់ទៅ ជុងហ្គុកនិយាយទាំងអោបចង្កេះនាងលេខាហើយបណ្ដើរគ្នាទៅបន្ទប់ នៅខាងលើ បន្ទាប់មកសង្រ្គាមស្នេហ៍រវាងចៅហ្វាយនឹងលេខាក៏បានកើតឡើង ។(កន្លែងនឹងស្រមើស្រមៃខ្លួនឯងទៅ🌚)
+Skip
«ព្រឹកថ្ងៃថ្មីក៏បានដល់ រាងតូចច្រឡឹងកម្រើកត្របកភ្នែកតិចៗ អោយសាំនឹងពន្លឺដែរចាំងចូលបន្ទប់ រាងតូចយកដៃញីភ្នែកតិចៗ នេះគេមិនទាន់មកផ្ទះទៀតឬ?រាងតូចនិយាយសួរខ្លួនឯងតិចៗ អន់ចិត្តនឹងជុងហ្គុកដែរមិនមកផ្ទះវិញ
VOUS LISEZ
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
Fiction généraleបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន