ភាគ1:ស្នាមថើបលើកដំបូង

955 83 0
                                    

ព្រឹកថ្ងៃថ្មីទាបភ្លឺ៚

         ត្របកភ្នែកតូចៗកម្រើកព្រិចបើកៗឲ្យសាំនិងពន្លឺភ្លឺស្រាងៗព្រោះតែឃេមនៅងងឹតនៅឡើយ
កាយតូចក្រមិចបំម្រះតិចតែក៏ត្រូវស្ងៀមវិញពេលមានអារម្មណ៍ថាមានដៃមាំមួយគូមកអោបរឹតរាងកាយរបស់គេ។

  ជីមីនភាំងស្មាតីពេលដែរឃើញមុខរបស់យ៉ុនហ្គី ធ្វើឲ្យគេគេនឹកឃើញរឿងកាលពីយប់៖

«ហឹមម!!»សម្លេងក្រហឹមរាងក្រាស់អោនមុខអឹបនិងគុម្ពត្រចៀករាងតូចច្រមុះនាយស្រដុះនិងសាច់រាងតូចថ្មើរៗ
«លោក??»ជីមីនគេចពីបបូរមាត់ដែរច្រលើមនោះមិនឲ្យថើបគេបាននិងបន្លឺឡើងទាំងយកបាតដៃតូចៗរបស់ខ្លួនទប់មុខនាយទៀតផង
«ដកដៃ!!»យ៉ុនហ្គីនិយាយតិចៗតែក៏មិនមែនតិចៗឬក៏ល្អសម្រាប់រាងតូចឡើយ
គេមានអារម្មណ៍ថាប្រហើនជ្រុលដែរហ៊ានធ្វើបែបនេះដាក់នាយ តែគេមិនយល់ហេតុអីនាយមកធ្វើបែបនេះដាក់គេ?ហេតុអីនាយចាប់យកគេមកគេងជាមួយ?

«អឹមមម!!»ពេលដែរជីមីនដកដៃចេញនាយក៏បើភ្នែកហើយក៏ឃើញមុខតូចក្រមិចដែរគេចូលចិត្តនោះអោនប្រថាសបបូរមាត់នាយពីលើបបូរមាត់រាងតូចឈៀនដល់លូកអណ្ដាតចូលក្រលាស់ប្រលែងលេងនិងអណ្ដាតរាងតូចទាំងដែរជីមីនគ្មានជំនាញគ្មានប្រវិត្តធ្លាប់ធ្វើបែបនេះពីមុនមកឡើយខុសពីនាយដែរស្ទាត់ជំនាញ

           ជីមីនមិនអាចធ្វើអ្វីបានឡើយគេហាក់ចាញ់អំណាចនាយមិនសូម្បីតែហ៊ានប្រកែកនិងកម្រើកឡើយគ្រប់យ៉ាងគេខ្លាចនាយណាស់។

«លោកថើបខ្ងុំពីដងហើយ!!»មុខតូចៗអោនចុះពេលបបូរមាត់ខ្លួនមានសេរីភាពវិញនិងពោលប្រាប់គេតិចៗសឹងតែមិនលឺ ប្រុសម្នាក់នេះបានឆក់យកស្នាមថើបដំបូងរបស់គេកាលពីយប់មិញហើយឥឡូវមកថើបគេម្ដងទៀតហើយ

«ចុះបើយើងចង់ថើបលើសពី2ដងទៀតនោះ??»យ៉ុនហ្គីលើកដៃចាប់ចង្កាជីមីនឲ្យងើយមើលមុខនាយចំនិងនិយាយទៅកាន់រាងតូច

«ខ្ងុំ...ខ្ងុំ!!»បបូរមាត់តូចញ័រទទ្រើកអណ្ដាតមិនអាចក្រលាស់និយាយបានហើយក៏មិនដឹងគួរឆ្លើយតបទៅនាយបែបណាដែរ
«គេងទៅមេឃមិនទាន់ភ្លឺទេ!!»យ៉ុនហ្គីបិទភ្នែកគេងតែមាត់បញ្ជាប្រាប់ជីមីនឲ្យគេបន្តបើមិញនេះគេងើបមិនទាន់ច្បាស់ណាស់ក្មេងនេះងើបទៅចោលគេមិនខានទុកឲ្យគេដេកកំព្រារងាតែឯងឥឡូវហើយ។

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now