ភាគទី11: ខ្សែជីវិតវគ្គ2
(អាវគ្គ1ងាប់ហើយអានេះរស់វិញចឹងហៅថាវគ្គ2)#Beomgyu Version
ខ្ញុំសឹងតែវង្វេងម្តងៗរាល់លើកដែលព្យាយាមគិតពីហេតុផលនៃរឿងគ្រប់យ៉ាង។ តើខ្ញុំអាចមកនៅក្នុងកាយអ្នកដទៃបានដោយវិធីណា?ខ្ញុំទទួលយកមិនបានទេ! ហេតុអីខ្ញុំត្រូវរស់ឡើងវិញទាំងដែលខ្ញុំស្លាប់រួចទៅហើយនោះ?ថែមទាំងមកនៅក្នុងខ្លួនក្មេងដែលខ្ញុំបានជួយសង្គ្រោះទៀត។ ពុទ្ធោអើយ!!នៅសុខៗខ្ញុំស្រាប់តែមានម្តាយហើយថែមបងស្រីមួយទៀតហេតុអ្វីរឿងវារញ៉េរញ៉ៃអស់ចឹង?
"អ្នកស្រីអាចទៅធ្វើលិខិតនាំអ្នកជំងឺចេញពីមន្ទីពេទ្យបានហើយ"
សម្តីគ្រូពេទ្យនិយាយមកកាន់ម្តាយទីទៃរបស់ខ្ញុំ។ ការពិតទៅខ្ញុំបានសម្រាកនៅបន្ទាប់នេះបី បួនថ្ងៃមកហើយពេលនេះគ្រូពេទ្យក៏បានមកប្រាប់ថាខ្ញុំអាចចេញបានខ្ញុំក៏រផងធូរចិត្តខ្លះដែរ។ ខ្ញុំមើលទៅនារីពីនាក់ដែលឈរជិតខ្ញុំទាំងខ្ញុំមិនបានស្គាល់ពួកគាត់សោះ។ ពួកគាត់ទាំងពីរពិតជាសប្បាយចិត្តណាស់។"ជេននី! កូនជាមួយប្អូនហើយម៉ាក់ទៅធ្វើលិខិតបន្តិច"
គាត់និយាយផ្តាំមកកាន់ស្រីស្អាតដែលឈរក្បែរខ្ញុំរួចហើយក៏ញញឹមដើរចេញទៅ។"...."
បរិយាកាសពេលនេះក៏ប្រែជាស្ងប់ស្ងៀមក្រោយអ្នកមីងបានដើរចេញទៅ។ ខ្ញុំមានអារម្មណ៍ថាភ័យៗពេលនៅតែពីរនាក់បងស្រីម្នាក់នេះ។"មានអ្វីចង់និយាយទេ?"
នៅសុខៗគាត់ក៏ស្រាប់តែសួរឡើងខ្ញុំភ្ញាក់បន្តិចលើកដៃចង្អុលខ្លួនឯងទាំងស្លីស្លឺ។"...ខ្ញុំឬ?"
"អឹម! បន្ទាប់មានតែបងនិងឯងទេបើមិនសួរឯងឲ្យបងសួរអ្នកណា?!"
ខ្ញុំសើចញឹមៗព្រោះអស់សំណើចនិងខ្លួនឯង។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Mystery / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...