ភាគទី 01
នៅវីឡាដែលធំស្គឹមស្កៃនៅចំកណ្ដាលទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ជាវីឡារបស់ត្រកូល ចន ជាត្រកូលដែលមានទ្រព្យសម្បត្តិមហាសាលមានគេគោរពស្រលាញ់កោតខ្លាចអំណាចស្ទើរតែពេញប្រទេសក៏មានគូរសត្រូវជាច្រើនតាមប្រមាញ់« អាចៅជើងល្អ !ស្មានេះទើបមកពីណា » លោក ចន ម្ចាស់ព្រទ្យសម្បត្តិទាំងអស់ជាអ្នកគ្រប់គ្រង គ្រប់យ៉ាង ជា ជីតារបស់ ជុងហ្គុក ផងដែល
« លោកតា ! ថ្ងៃនេះជាថ្ងៃកំណើតលោកតា ចឹងលោកតាកុំខឹងច្រើនពេកបានអត់ » ចន ជុងហ្គុក ជាចៅប្រុសតែម្នាក់នៅក្នុងត្រកូលនេះ
« អូ ! អាចៅជើងល្អចេញទៅរៀនម៉ោង ៧ ព្រឹក ត្រឡប់ចូលវិញ ៦ ព្រឹក គ្រូណាបង្រៀនឯងដាច់យប់បែបនេះ » លោក ចន គាត់និយាយទាំងខឹងចៅប្រុសខ្លួនក្រោយឃើញលទ្ធផលតាមដានការសិក្សាររបស់គេ
« រៀនគួរណាលោកតា ចេញពីរៀនគួរក៏ទៅរៀនបន្ថែមជាមួយមិត្តហើយក៏គេងនៅផ្ទះរបស់គេ » លេសយករួចខ្លួនរបស់គេមិនបានធ្វើអោយតាគេជឿបន្តិចសោះឡើយ
« អាក្បាលខូច ឆ្នាំនេះជាឆ្នាំទី ៣ ហើយដែលឯងរៀនថ្នាក់ទី ១២ តើពេលណាឯងប្រលងជាប់ចូលសកលវិទ្យានឹងគេ បើចរិតឯងតែបែបនេះ ប្រណាំងម៉ូតូ ក្លឹប ស្រីស្រា ចំណុចទាំងអស់នេះយើងមិនបានបង្រៀនឯងទេហេតុអ្វីក៏ចេះច្រើនម្ល៉េះ ចំណុចយើងអោយទទេរស្អាតតែម្ដង »
« បានហើយ លោកប៉ាកុំដាក់សម្ពាធចៅពេកប៉ាក៏ដឹងថាប៉ាមានចៅប្រុសតែម្នាក់នេះ » លោកស្រី ណារីន ជាកូនប្រសារផ្ទះនេះក៏ជាម៉ាក់របស់ ជុងហ្គុក
« ដោយសារគេជាចៅប្រុសតែម្នាក់ទើប យើងចង់អោយគេប្រឡងយកសញ្ញាប័ត្រអោយបាន ដើម្បីចូលសកលវិទ្យា តទៅស្នងពីយើងតែវាចំជាមិនបានការសោះ » លោក ចន និយាយសម្តីខ្លាំងៗដាក់ ជុងហ្គុក ណាស់ ។ តែ ជុងហ្គុក គេមិនខ្វល់ទេបានម៉ាក់គេកាន់ជើង
« ត្រឹមតែសញ្ញាប័ត្រមួយសន្លឹក ខ្ញុំគិតថាលោកប៉ាអាចមានសមត្ថភាពយកអោយចៅប្រុសប៉ាហើយ មិនចាំបាច់អោយគេរៀនពិបាកហើយយូរយ៉ាងនេះទេ »
« កុំសង្ឃឹមបើគេប្រលងមិនជាប់ យើងនឹងផ្ទេរក្រុមហ៊ុន ទៅអោយអ្នកធ្វើការនៅក្រុមហ៊ុនដែលមានសមត្ថភាព » លោក ចន ជាមនុស្សយុត្តិធម៌ណាស់ មិនចូលចិត្តប្រើអំណាចផ្ដេសផ្ដាសទេ
« លោកតា ធ្វើបែបនេះសមដែរ » ជុងហ្គុក ក៏ស្រដីទាំងហួសចិត្តក្រោយលឺសម្ដីតារបស់ខ្លួន ចៅខ្លួនឯងមិនព្រមប្រគល់អោយបែរជាប្រគល់អោយអ្នកដទៃ
« គិតមើលខ្លួនឯងទៅតើសមទេ សក់ក្បាលឯងប៉ុន្មានពណ៌ សមជាចៅប្រុសត្រកូលយើងទេ យប់នេះលោកស្រី សូមីន នឹង ចៅស្រីគេក៏ចូលរួមកម្មវិធីខួបកំណើតរបស់យើង ក្រោយចប់កម្មវិធី ព្រឹកឡើងក៏រៀបអីវ៉ាន់ទៅនៅប៊ូសាន ជាមួយលោកស្រី សូមីន ទៅព្រោះចៅស្រីគេគ្រូបង្រៀន ពូកែជាងឯងឆ្ងាយណាស់ » លឺសម្ដីលោក ចន ហើយ លោកស្រី ណារីន នឹង ជុងហ្គុក ភ្ងាក់ផ្អើលណាស់
« នេះលោកប៉ានិយាយអី ... » លោកស្រី ណារីន គាត់មិនសូវចូលចិត្តគ្រួសារនោះទេ ព្រោះពួកគេជាអ្នកក្រីក្រនៅជនបទ តែក៏ត្រូវជាមិត្តរបស់លោក ចន ទៅហើយ
« គ្មានការ ប្រកែកអ្វីទាំងអស់ប្រសិនបើចង់បានគ្រប់យ៉ាងរបស់គ្រួសារនេះ ក៏ទៅរៀនប្រលងអោយជាប់ទៅ រឿងសាលាយើងបានផ្ទេរឈ្មោះរួចអស់ហើយ » និយាយហើយលោក ចន ក៏ដើរចេញទៅរៀបចំកម្មវិធី សម្រាប់ល្ងាចនេះ
« លោកតា ... » ជុងហ្គុក គ្រាន់តែលឺគេស្មុកស្មាញណាស់គេពិតជាមិនចូលចិត្តគ្រួសារនោះដូចម៉ាក់គេចឹងក្រោយពីលោក ចន ចេញទៅ
« នេះលោកតាគាត់គិតអីម៉ាក់ ! ហៅគ្រួសារនោះមកពីខេត្តចូលរួមកម្មវិធីក្នុងគ្រួសារយើងមិនខ្មាសគេទេ នៅអោយកូនទៅនៅទីនោះទៀត កូនមិនទៅទេម៉ាក់ ជួយកូន ផងណាម៉ាក់ណា » ជុងហ្គុក អង្វរម៉ាក់របស់គេព្រោះតាំងពីដើមមក លោកស្រី ណារីន តែងតែធ្វើតាម ជុងហ្គុក គ្រប់យ៉ាង
« ម៉ាក់ថាលើកនេះកូនធ្វើតាមសម្ដីលោកតាកូនសិនទៅ កូនកុំបារម្ភអីណាម៉ាក់នៅពីក្រោយចាំជួយកូនជានិច្ច »
« ម៉ាក់ ! ... » ជុងហ្គុក គេមិនចង់សូម្បីតែតិច
« ស្ដាប់តាមម៉ាក់ណា ទ្រាំតែមួយឆ្នាំទៀតគឺបានហើយ ម៉ាក់នឹងអោយលោកពូ កូនជួយកូនឆ្នាំនេះម៉ាក់មិនអោយកូនប្រលងធ្លាក់ទេ កូនទៅទីនោះមិនរៀនក៏ហីទៅទុកថាទៅដើរលេងទៅណាកូនណា » ជុងហ្គុក ទោះចង់ប្រកែកក៏ប្រកែកមិនបានមានតែស្របតាមក្រឡេកមកមើលអ្នកនៅ ប៊ូសាន
« ជីអ៊ុន ហា៎ អោយលឿនមកចៅ កូនចៅលោក ចន បើក ឡានមកទទួលយើងហើយ » លោកស្រី សូមីន ជាមិត្តរបស់ លោកចន ក៏ជាជីដូនរបស់ លី ជីអ៊ុន ចំណែកប៉ាម៉ាក់ ជីអ៊ុន បានស្លាប់បាត់អស់ទៅហើយតាំងពីនៅក្មេង នាងនៅតែជាមួយ ជីដូន ជាក្មេងស្ដាប់បង្គាប់ សុភាពរាបសារ តស៊ូ ឧស្សាហ៍ព្យាយាមណាស់ នាងក៏ជាសិស្សពូកែ ក្លាយជាគ្រូបង្រៀននៅទីនេះ ទាល់តែមិនសូវចេះតែងខ្លួន ទើបធ្វើអោយរូបសម្រស់របស់នាងមិនសូវលេចធ្លោរ
« ចាស លោកយាយរួចហើយរួចហើយ ចៅរៀបចំការដូរអោយលោកតា ចន សិន » ជីអ៊ុន ក៏ប្រញាប់ប្រញាលរៀបចំអុីវ៉ាន់ នាងមិនបានតែងខ្លួនអីឡើយសិតតែសក់ ក៏ឡើងឡានមកជាមួយកូនចៅ លោកចនសូមរងចាំអានភាគបន្ត🙏🌼💜
YOU ARE READING
រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜
Actionចន ជុងហ្គុក ~ លី ជីអ៊ុន មិនបានស្រលាញ់អូនព្រោះអូនស្អាតនោះទេ ស្រលាញ់អូនយូរមកហើយគឺស្រលាញ់ទឹកចិត្ត អត្តចរិតរបស់អូន