ភាគ25:តោះយើងទៅផ្ទះយើងវិញ

1.2K 54 1
                                    


«បងសុំទោសណាថេយ៍....ជុងហ្គុកនិយាយទាំងឱនមុខចុះដឹងកំហុសមិនគួរណាគេភ្លេចខ្លួនចឹងសោះ នេះលើកទីប៉ន្មានហើយដែរនាយធ្វើអោយឲ្យថេយ៉ុងយំ សង្ឃឹមថាម្ដងនេះគេនឹងលើកលែងទោសឲ្យនាយចុះ ។

«ខ្ញុំមិនចង់ស្ដាប់ពាក្យសុំទោសរបស់លោកទៀតទេ យើងគួរតែបញ្ចប់ត្រឹមនឹងទៅ ជុង...ខ្ញុំហត់ហើយហត់នឹងតាមការពារលោកពីពួកស្រីអស់នោះណាស់  រាងតូចនិយាយទាំងរលីងរលោងគេខំទប់ទឹកភ្នែកមិនអោយហូរនៅចំពោះមុខជុងហ្គុកទេ  ហើយវាក៏ដល់ពេលដែរគេអស់ទ្រាំហើយដែរ។

«តើមានរឿងអី?...កំពុងតែជជែកគ្នាសុខៗក៏មានសំលេងមនុស្សចាស់មកកាត់ចង្វាក់ ហើយសំលេងនោះគឺលោកគីមនឹងប្រពន្ធរបស់គាត់មក គាត់ថាមកលេងកូនតែពេលមកដល់ក៏លឺសំលេងឈ្លោះប្រកែកគ្នាទើបគាត់ដើរចូលមកយ៉ាងលឿន គាត់បានស្ដាប់លឺពួកគេនិយាយគ្នាដែរ។តើមានរឿងអ្វីថេយ៍លោកស្រីគីមក៏ដើរមកទល់មុខកូនប្រុសហើយសួរ ទាំងព្រួយបារម្ម  ។

»ពួកឯងឈ្លោះគ្នាឬ?លោកគីមក៏សួរម្នាក់ទៀតធ្វើអោយtaekookបានត្រឹមឱនមុខចុះ  មិនហ៊ានសំលឹងមុខគាត់ចំ ។

«ថេយ៍តើមានរឿងអីឆាប់និយាយមក  លោកគីមក៏និយាយសម្លុតទៅរាងតូចព្រោះតែថេយ៉ុងមិនមាត់គិតតែពីឱនមុខចុះសម្រក់ទឹកភ្នែក 

«ហុឹក ៗ...លោកប៉ា រាងតូចបានត្រឹមតែឈរយំ សំលឹងមើលមុខជុងហ្គុកឆ្លាស់ជាមួយលោកគីម  គេមិនហ៊ានប្រាប់ប៉ារបស់គេថាជុងហ្គុកបានដេកជាមួយស្រីក្បត់គេទេ ។

«មកជុំគ្មាល្អណាស់  បងជុងហេតុអីថ្ងៃនេះមិនទៅរកអូនអញ្ចឹង  នាងក៏ដើរមកអោបដៃជុងហ្គុក ហើយផ្ដេកក្បាលលើស្មារបស់នាយ  ធ្វើមើលតែខ្លួនឯងនឹងជាស្អីបានមកអោបដៃអោបជើងគេបែបនេះ  ចំណែកជុងហ្គុកក៏នៅស្ងៀមអោយនាងអោប តាមចិត្ត  ហេតុអីនាយមិនប្រកែកអញ្ចឹង ។

«នេះ....មានន័យថាម៉េចលោកគីមងាកសួរថេយ៉ុងឆ្លាស់គ្នាជាមួយជុងហ្គុក ហើយក៏សំលឹងមើលជីហ៊ុនតាមក្រោយ

«គឺមានន័យថាខ្ញុំជាប្រពន្ធចុងរបស់ជុងហ្គុកនឹងហើយ ជីហ៊ុនឃើញប្ដីប្រពន្ធនោះមិនតបនាងក៏និយាយជំនួសតែម្ដងទៅ  នោះនាងមកត្រូវពេលតែម្ដង បើតាមនាងស្មានមិនខុសទេ លោកគីមនឹងយកកូនប្រុសទៅវិញមិនខាន បើសិនជាជុងហ្គុកមានប្រពន្ធចុងពិតមែន ។

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Tempat cerita menjadi hidup. Temukan sekarang