7ខែកន្លងផុតទៅ៚
7ខែកន្លងផុតទៅជីមីននិងយ៉ុនហ្គីក៏មិនបានជួបគ្នាទៀតដែរក្រោយពីយប់នោះហើយមក ជីមីនក្រោកមកក៏មិនបានឃើញនាយតាំងពីនោះមក មិនឃើញសូម្បីតែស្រមោល កន្លែងដែរធ្លាប់ជួបគេពីមុនៗមកក៏មិនដែល
ជួបទៀតដែរ បាត់ឆឹងតែម្ដង។វិឡាល័យ៚
ថ្ងៃនេះជីមីនចេញពីរៀនលឿនជាងរាល់ដង ហើយពេលនេះកំពុងតែដើរតាមផ្លូវទៅផ្ទះវិញម្នាក់ឯង
ដើរយូរៗស្រាប់តែមានឡានមួយមកចតនៅពីមុខរបស់គេ
ទ្វាឡានបើកដោយដៃមាំក្រាស់ឈានជើងជាន់ដីឈរអស់កម្ពស់ ខ្ពស់ស្រឡះរាងរូវសង្ហារ សមនិងមុខមានមន្តស្នេហ៍អាចឆក់យកបេះដូង មនុស្សស្រីគ្រប់រូប តែនាយមិនខ្វល់អ្វីដែរនាយខ្វល់នោះគឺក្មេងដែរ ជួបនៅចំពោះមុខនេះ គេខានជួប យូរហើយមើលចុះពេលនេះគេកាន់តែស្រស់ស្អាតថ្វេរដងទៅទៀត។«លោក??»ពេលវេលាហាក់មិនអំណោយផលសោះ ហេតុអីគេត្រូវមកជួបនាយភ្លាមៗ? ហេតុអីទាន់ហន់បែបនេះ? ហេតុអីក៏ឲ្យគេមកជួបនិងប្រុសគ្មានចិត្តនេះទុកគេចោលឡើងអស់ជាច្រើនខែ ហើយឥឡូវបានលិចមុខចេញមក បេះដូងដែរមិនកម្រើកជាយូរពេលនេះចាប់ផ្ដើមរង្គើរទៀតហើយ។
«សឺតតត៎!!បងនឹកអូនណាស់»មកដល់ភ្លាមក៏អោន
ថើបថ្ពាល់ក្រពុំទន់ៗមួយខ្សឺតដល់អស់ដង្ហើមទើបព្រមដកបបូរមាត់ចេញពីថ្ពាល់ក្មេងតូចនេះវិញនិង
បន្លឺ សម្នាងយ៉ាងច្រឡើមទៀតផង«អេ??លែងខ្ងុំ!!មិចក៏មកថើបខ្ងុំបែបនេះ??»បែកគ្នាយូរតែពេលមកជួបគ្នាម្ដងទៀតនាយកាន់តែហ៊ាន កាន់តែ
ច្រឡើមជាងមុន ហ៊ានមកថើបថ្ពាល់គេស្រស់ៗនៅកណ្ដាលវាលបែបនេះ ហើយមកអោបគេទៀតផង
«មោះអូនសម្លាញ់បងនាំទៅដើរលេងណា!!»គេមិនខ្វល់និងសម្ដីក្មេងតូច តែនាយដោះកាតាបពីស្មារជីមីនយកមកកាន់និងដៃ និងម្ខាងទៀតអោបចង្កេះជីមីនដើរនាំគេទៅ«អត់ទេខ្ងុំមិនទៅនោះទេ!!លែងខ្ងុំទៅផ្ទះខ្ងុំ!!»ជីមីនរើបម្រាស់ចេញពីរង្វង់ដៃរបស់នាយមិនព្រមទៅជាមួយគេ
«ឆាប់មក!!ផ្ទះរបស់អូនមិនរត់ទៅណានោះទេវានៅតែលើដីរបស់អូនដដែលនិង!!»គេមិនព្រមឲ្យក្មេងតូចរត់ទៅបានងាយៗទេ ចឹងហើយវិធីដែរល្អគឺលើកលីដាក់លើស្មារតែម្ដងទៅ គេខំមកពីជប៉ុនមកដល់កូរ៉េភ្លាម ស្កាត់មកជួបក្មេង
តូចម្ចាស់ចិត្តរបស់នាយមុនគេភ្លាម មិនគិតថាគេនឹកខ្លះទេឬ?
«អាយយ៎លែងខ្ងុំ!!ខ្ងុំមិនទៅជាមួយលោកឯងទេ!!»ដឹបបៗ ដៃតូចៗក្ដាប់គង់ ខ្នងរាងក្រាស់ដឹបៗ តែយ៉ុនហ្គីដូចជាមិន
ឆ្កៀតនិងកម្លាំងពិនៗនិងទេ
«អឹមមម!!»និយាយមិនស្ដាប់ពិនរើនោះរើដាក់ដល់ក្នុង
ឡានភ្លាមយ៉ុនហ្គីអោនសង្កត់បបូរមាត់ដែរពិនស្រែកមុននេះ ថើបច្បូតញីញ៉ក់តិចៗដោយខ្នក់ខ្នាញ់ជាខ្លាំងព្រោះតែខានបានប៉ះវាយូរហើយ ឥឡូវផ្អែមជាងមុនទៅទៀត
YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romanceបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń