ភាគ7:ក្រពុលមុខទាំងព្រឹក

878 74 1
                                    


យ៉ុនហ្គីឃើញថាជីមីនដូចជាមិនស្រួលនាយក៏មកបីគេឡើងតែម្ដងយកទៅបន្ទប់របស់គេ ជួនជាពេលនោះក៏មានអ្នកយកប្រអប់ថ្នាំឲ្យនាយដែរ

យ៉ុនហ្គីបើកប្រអប់ថ្នាំលាងរបួសឲ្យជីមីនដែរអង្គុយលើសាឡុងយំសឺតស៊តនោះ លាងរួចគេក៏បីជីមីនយកគេមកងូតទឹកនាយដាក់ឲ្យអង្គុយនៅមាត់អាង រួចនាយបើកទឹកចូលអាងដែរមានលាយទឹកក្ដៅអុនៗ មុននិងងាកមកដោះសម្លៀកបំពាក់ឲ្យក្មេងដែរអង្គុយស្រងោកស្រងាកភ្នែកហើមតិចៗទៀត

ជីមីនមិនបានឃាត់ ឬហាមនាយឡើយ ខ្លួនគេត្រូវនាយរៀបចំឲ្យមួុយចប់គេមិនហ៊ានហាស្ដីនិយាយអ្វីបានត្រឹមតែនៅស្ងៀមៗ ឲ្យនាយចាប់ដោះសម្លៀកបំពាក់គ្មានសល់ សល់តែរាងកាយស្រលូនស្រឡៅ សាច់ សខ្ចីញេញដូចមើមដំឡូងដែរគេបកសំបកហើយ។
ឯនាយក៏ដោះសម្លៀកបំពាក់ខ្លួនឯងដែរនាយស្លៀកកន្សែងបិទបាំផ្នែកខាងក្រោម រួចបីជីមីនចូលអាងទឹកជាមួយគ្នា ត្រាំទឹក ក្ដៅអុនៗជាមួយគ្នា ដោយនាយដាក់ឲ្យជីមីនកើយទ្រូង
នាយ ឯនាយដាក់ក្បាលកើយនិងមាត់អាងទឹក ដកដង្ហើមធំមួយខ្សាវ បិទភ្នែកសម្ងំដោយមានរាងតូចកំពុងតែសម្ងំគេងពីលើនាយ។
——

«សុំទោស!!»សម្លេងឮខ្សាវៗបន្លឺឡើងតិចៗទាំងដឹងខុស ដឹងថានាយបារម្ភគេនឹងខឹងគេដែរមិនចេះមើលថែខ្លួនឯង ធ្វើឲ្យនាយបារម្ភ ធ្វើឲ្យនាយហត់ងើយនិងខ្លួន
សុំទោសដែរធ្វើឲ្យគេ ហត់ងើយនិងខ្លួនមិនតិចដង។

«សុំទោសហើយតើ?»ជីមីនពេបមាត់យំងើបក្បាលមើលមុខនាយ ព្រោះតែនាយមិននិយាយជាមួយខ្លួនតាំងពីឡើងមកបន្ទប់នេះមកម្លេះស ឥឡូវសុំទោសហើយតើ តែនាយនៅធ្វើមិនខ្វល់និងខ្លួន គិតតែពីបិទភ្នែកគេងរំភើយ

«អ្ហឹក!!មិចក៏មិនឆ្លើយ??អ្ហឹកហេតុអីមិនឆ្លើយ?»
អារម្មណ៍នៅមិនសុខដូចមានភ្លើងមកដុតរោលឲ្យក្ដៅពេញទ្រូង ពេលគេមិននិយាយជាមួយខ្លួនងើបក្បាលស្រែយំដាក់គេ ខ្លាំងៗ
«និយាយហើយបានអីមកវិញ??»យ៉ុនហ្គីបើកភ្នែកមកនិយាយជាមួយជីមីនចាប់ដៃគេមិនឲ្យវាទ្រូងនាយទៀត
«អឹមមម!!»ចិត្តមន្នះចង់យកឈ្នះនាយ ហក់ទៅថើបមាត់គេទាំងងេកងារព្រោះមិនចេះថើប តែគេចង់ថើបនាយចង់ឲ្យនាយមកល្អដាក់ខ្លួបដូចដើមវិញ
ឯយ៉ុនហ្គីក៏មិនឲ្យចាញ់នាយថើបតប តក្មេងតូចក្បាលរឹងម្នាក់នេះវិញ ដៃនាយចាប់ចង្កេះស្លីមទាំងសងខាងព្រោះពេលនេះជីមីនកំពុងតែអង្គុយលើពោះរបស់គេ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now