«រាងតូចចូលមកដល់ក្រុមហ៊ុនគេក៏ត្រូវទៅនិយាយការងារជាមួយជុងហ្គុក តែថានៅក្នុងអូហ្វីតអត់បានឃើញនាយទេ ហើយនេះក៏រាងថ្ងៃហើយដែរនេះគេមិនមកក្រុមហ៊ុនទេដឹង រាងតូចអង្គុយរអ៊ូរម្នាក់ឯងតិចចិត្តនឹកខឹងនឹងជុងហ្គុក ដែរអោយគេមកអង្គុយចាំនាយ!"គេទៅណាទៅ...ឬក៏ទៅដេកជាមួយស្រីគេដល់ថ្នាក់ងើបមកមិនរួច នឹកឃើញរឿងនឹងធ្វើថេយ៉ុងមានអារម្មថាយ៉ាងម៉េចមិនដឹង ត្រូវហើយវាជារឿងរបស់នាយហេតុអីគេត្រូវខ្វល់ដែរ ។«ក្រាក» ទ្វារអូហ្វីតបានបើកឡើងដោយដៃរាងក្រាស់ជុងហ្គុក ពេលដែរនាយឃើញថេយ៉ុងនឹងគូរដណ្ដឹងគេនោះនាយខូចចិត្តខ្លាំងណាស់ គេក៏ទៅសង្ងំយំនៅបន្ទប់ទឹកព្រោះខ្លាចបុគ្គលិកឃើញនាយយំ។
«ថេយ៍...ជុងហ្គុករាងភ្ញាក់បន្តិចពេលចូលមកឃើញរាងតូចអង្គុយក្នុងបន្ទប់ធ្វើការរបស់ខ្លួន "ចាំយូរដែរទេនាយសួរទៅថេយ៉ុងតែមិនងាកមើលមុខគេទេ បែជាងាកមើលអ្វីផ្សេង "
«មិនយូរទេ...រាងតូចឆ្លើយហើយក៏សំលឹងមុខនាយ ម៉េចក៏ភ្នែកគេក្រហមហើយហើមទៀតផងនេះគេកើតអីអោយប្រាកដទៅ ...."បន្ទាប់ពីនិយាយការងារចប់ហើយជុងហ្គុកក៏សុំខ្លួនចេញពីបន្ទប់ធ្វើការខ្លួនមុនដោយយកលេសថាទៅនិយាយការងារជាមួយភ្ញៀងដើម្បីគេចពីរាងតូច ព្រោះថេយ៉ុងនិយាយថាថ្ងៃនេះគេនឹងនៅក្រុមធ្វើការដល់ល្ងាចបានទៅវិញ ទើបនាយមិនចង់នៅឃើញមុខគេព្រោះថាបើឃើញមុខរាងតូចធ្វើអោយនាយនៅមិនដាច់អាល័យពីរាងតូចហើយនឹងនៅតែស្រលាញ់គេតែម្ខាង ហើយក៏ឈឺចាប់ម្នាក់ឯង "ចំណែកថេយ៉ុវិញគេនៅដល់ល្ងាចពិតមែន "
មួយខែក្រោយមក
«ចាប់តាំងពីគូរដណ្ដឹងរាងតូចទៅក្រៅប្រទេសគឺមានរយៈពេលមួយខែហើយ ពួកគេទាំងពីបានត្រឹមទាក់ទងគ្នាតាមទូរស័ព្ទប៉ណ្ណោះ ថេយ៉ុងរវល់ធ្វើការរបស់គេមិនសូវមានពេលខលទៅទេ ហើយគូរដណ្ដឹងគេក៏ដូចគ្នាម្នាក់ៗរវល់រាងខ្លួន មិនសូវមានពេលវេលាអោយគ្នា ទំនាក់ទំនងពួកគេក៏កាន់តែឆ្ងាយពីគ្នា ដូចពាក្យចាស់និយាយថាមនុស្សស្រលាញ់គ្នាពេលនៅឆ្ងាយពីគឺណាយចិត្តហើយ ដូចថេយ៉ុងនឹងគូរដណ្ដឹងគេចឹង
"ចំណែកជុងហ្គុកវិញគេកំពុងតែព្យាយាមកាត់ចិត្តពីអតីតប្រពន្ធរបស់គេ ពេលដែនាយជួបនាយតូចនៅក្រុមហ៊ុននាយតែងតែគេចមិនចង់អោយខ្លួនជួបគេ ព្រោះគេដឹងខ្លួនថារវាងនាយនឹងថេយ៉ុងវាគ្មានផ្លូវទៅរួចទេ ព្រោះគេមានគូរដណ្ដឹងហើយ "
ВЫ ЧИТАЕТЕ
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
Художественная прозаបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន