«ងាកមកមើលថេយ៉ុងឯណេះវិញគេកំពុងតែនៅផ្ទះយ៉ុនហ្គី ដឹងស្រាប់ហើយថាពេលគេពិបាកចិត្តរឿងអ្វីមួយគឺមានតែបងប្រុសដ៏ល្អរបស់គេម្នាក់ប៉ុណ្ណោះដែលយល់ចិត្តគេជាងអ្នកណាទាំងអស់ ហើយយ៉ុនហ្គឺគឺតែងលួងលោមផ្ដល់កម្លាំងចិត្តអោយគេនឹងផ្ដល់មតិល្អៗដល់ប្អូនទោះជាគេត្រឹមបងប្អូនជីដូនមួយនឹងគ្នាក៏ដោយ ហើយពួកគេក៏ស្រលាញ់គ្នាណាស់ដែរ!«ឈប់ពិបាកចិត្តទៅបងគិតថាគេប្រហែលជារវល់ការងារហើយបានជាគេមិនបានទាក់ទងមកឯងបែបនេះ យ៉ុនហ្គីអង្គុយនិយាយលួងលោមប្អូនដែលកំពុងតែពិបាកចិត្ត គេអាចមើលដឹងពីចិត្តរាងតូច មើលទៅថេយ៉ុងគេស្រលាញ់គូរដណ្ដឹងគេណាស់!នាយក៏ឆ្ងល់ដែលថាហេតុអីគូរដណ្ដឹងរបស់ថេយ៉ុងគេបាត់ដំណឹងសូន្យឈឹងបែបនេះ សូម្បីតែទាក់ទងមកក៏គ្មាន បើមានរឿងអ្វីគួរណាតែបានផ្ដល់ដំណឹងអោយគេបានដឹងដែរ មិនមែនស្ងាត់បែបនេះទេ ឬក៏មានរឿងអ្វីកើតឡើងលើគេ?
«មិនអោយគិតយ៉ាងម៉េច នេះគេទៅយូរហើយណា រាងតូចនិយាយទាំងពេបមាត់រកយំ គេពិតជាបារម្មណ៍នឹងគូរដណ្ដឹងគេណាស់!
«ថេយ៍...គេប្រហែលជារវល់ដូចបងយ៉ុននិយាយក៏ថាបានឯងកុំបារម្មណ៍ពេកអី ជីមីនដែរអង្គុយស្ងាត់មាត់ជាយូរក៏ជួយនិយាយកុំអោយមិត្តគេគិតច្រើន ឥឡូវគេស្គមណាស់ហើយមុខឡើងស្លក់ទៀតផង ប្រហែលជាមិនបានគេងគ្រប់គ្រាន់ហើយមើលទៅបានជាបែបនេះ ។
«ហុឹម...រាងតូចបានត្រឹមតែក្រហុឹមបំពង់ក ជំនួសការនិយាយ!
"ត្រូវហើយមួយរយៈនេះបងលឺលោកអ៊ុំថាឯងទៅធ្វើការវិញហើយមែនទេ?យ៉ុនហ្គីសួរបង្វែររឿងពេលដែលឃើញទឹកមុខថេយ៉ុងមិនសូវល្អ!
"ត្រូវហើយ ក៏លោកប៉ាអោយខ្ញុំទៅធ្វើ រាងតូចនិយាយទាំងមុខក្រញ៉ូវពេលដែលនឹកឃើញរឿងនឹងម្ដងៗ នេះប៉ាគេដឹងថាគេនឹងជុងហ្គុក ចឹងហើយនៅអោយគេមកធ្វើការជាមួយគ្នាទៀតអត់យល់អារម្មណ៍កូនអីបន្តិច។
"ហុឹស ហុឹស....យ៉ុនហ្គីអស់សំណើចពេលលឺថេយ៉ុងនិយាយបែបនេះ នាយដឹងថាពួកគេកំពុងតែព្រយាមមិនជួបមុខគ្នា តែការងារបង្ខំអោយពួកគេជួបមុខគ្នារាល់ថ្ងៃ ហើយថ្ងៃនេះថេយ៉ុងមិនទៅក្រុមហ៊ុនសង្ស័យម្នាក់ទៀតរកស្លាប់ហើយ!
ESTÁS LEYENDO
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
Ficción Generalបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន