ភាគទី ០២
ក្រោយពីរៀបចំខ្លួន លោកស្រី សូមីន នឹង ជីអ៊ុន ក៏ឡើងឡានទៅកម្មវិធីរបស់លោកចន ។ ដែលនៅក្នុងកម្មវិធី មានតែអ្នកជិតស្និតដៃគូសហការជាមួយលោក ចន ប៉ុណ្ណោះ
នៅក្នុងផ្ទះ
« មកសុំលុយលោកតាខ្ញុំទៀតហើយមែនទេ ! អ៊ំ » គ្រាន់តែ ជីអ៊ុន មកដល់ក្នុងផ្ទះក៏ត្រូវ ជុងហ្គុក ចេញមុខមកស្ដីអោយព្រោះថា នៅទីនេះគ្មានតាគេទៀតនៅតែគេនិង ជីអ៊ុន
« ខ្ញុំមិនចង់ជួបមុខអាក្មេងឈ្លើយដូចឯងទេ កុំតែលោកយាយបញ្ជាអោយមកណាមួយយល់ដល់លោកតាដែលជាចាស់ទុំ » ជីអ៊ុន ក៏សម្លក់ ជុងហ្គុក ព្រោះថាតាំងពីក្មេងមកគេមិនដែលត្រូវគ្នាទេ លោកតារបស់ ជុងហ្គុក តែងតែអោយរបស់របបទៅ ជីអ៊ុន ពេលខ្លះយករបស់ដែលគេស្រលាញ់ខ្លាំងអោយនាងទៀត
« សម្ដីខ្លាំងណាស់ ! » ជុងហ្គុក ក៏ច្រាន ជីអ៊ុន ទៅជញ្ជាំងហើយចាប់ដៃរបស់នាងជាប់
« អាយ លែងអាក្មេងនរក » ជីអ៊ុន ភ័យណាស់ ព្រោះថា ជុងហ្គុក នេះជាព្រាននារីប្រវត្តិគេយ៉ាងណានាងក៏ដឹងខ្លះៗ
« នាងមិនចាំបាច់ សម្ដែងអាការះភ័យនោះទេទោះបីនាងស្រាតចំពោះមុខខ្ញុំទៀតក៏ខ្ញុំគ្មានអារម្មណ៍ជាមួយនាងដែល » គ្រាន់តែលឺសម្ដី ជុងហ្គុក ហើយ ជីអ៊ុន ខឹងណាស់មុខនាងឡើងក្រហម
« សមហើយដែលរៀនទី ១២ រហូតដល់ ៣ ឆ្នាំ ព្រោះថាកម្រិតសិលធម៌ក្នុងខ្លួនឯងដកសូន្យតែម្ដង បើគ្មានអារម្មណ៍ទេក៏ជួយចេញអោយឆ្ងាយពីខ្ញុំ » ជីអ៊ុន ក៏ជាន់ជើង ជុងហ្គុក ទាំងខឹងសម្បារតែមិនបានធ្វើអោយ ជុងហ្គុក ដកដៃចេញពីនាងទេ
« អ៊ំវែនតា ឯងចាំស្ដាប់សម្ដីខ្ញុំអោយច្បាស់ណាខ្ញុំមិនសូវចង់នៅក្បែរអ៊ំប៉ុន្មានទេ រឿងដែលខ្ញុំចង់និយាយនោះគឺលោកតា មានគម្រោងអោយខ្ញុំទៅនៅជាមួយអ៊ំឯងនៅជនបទ បើមិនចង់ក្បែរគ្នាទេក៏ជួយបដិសេធសំណើរលោកតាផង » ជុងហ្គុក ក៏ប្រលែងដៃ ជីអ៊ុន អោយមានសេរីភាពវិញហើយក៏ដើរចេញទៅបាត់ទៅនៅក្នុងកម្មវិធី
« ជីអ៊ុន មកនេះមកចៅមានកាដូអីជូនលោកតាហា » លោក ចន ហៅ ជីអ៊ុន នាងក៏មកក្បែរគាត់អង្អែលក្បាលនាងថ្នមៗ គាត់ពេញចិត្តនឹងស្រលាញ់អត្តចរិតរបស់នាងណាស់
« ចាស គឺមានណាលោកតា ! នេះជាសៀវភៅដែលខ្ញុំនិពន្ធដោយផ្ទាល់ដៃជាសៀវភៅលើកទឹកចិត្តខ្លួនអោយរឹងមុំាក្នុងការដោះស្រាយបញ្ហាព្រោះដឹងលោកតាចូលចិត្តអានសៀវភៅប្រភេទនេះ » ជីអ៊ុន ក៏ជូនកាដូរបស់នាងអោយទៅលោកតា
« តាជាមនុស្សទីមួយដែលបានសៀវភៅដែលចៅនិពន្ធនេះមែនទេ » លោក ចន សួរទៅ ជីអ៊ុន ទាំងពេញចិត្តណាស់
« ចាស លោកតា » ជីអ៊ុន ឆ្លើយទាំងញញឹមជាប់ ស្នាមញញឹមនាងស្អាតណាស់ទោះបីនាងមិនចេះតែងខ្លួន
« ហិហិ ចឹងលោកតាជាមនុស្សដែលមានសំណាងជាងគេ ខួបកំណើតរបស់តាឆ្នាំនេះកាដូរបស់ចៅពិតជាមានន័យជាងគេហើយសម្រាប់តា » លោក ចន ក៏សើចសប្បាយជាមួយ ជីអ៊ុន
« ហិហិ លោកតា សរសើរខ្ញុំពេកហើយទេដឹង » ជីអ៊ុន សើចជាមួយលោកតា អំឡុងពេលនោះក៏មានកែវភ្នែកមួយគូរកំពុងសម្លក់នាង
« ពិនយកចិត្ត ... » ជុងហ្គុក និយាយទាំងជ្រេញនាងណាស់
« និយាយចឹង ជីអ៊ុន ហាចៅអាចអោយកាដូរដែលធំមួយទៀតអោយតាបានឬអត់ចៅ » លោក ចន និយាយហើយក៏ សម្លឹងមុខលោកស្រី សូមីន ជាជីដូនរបស់ ជីអ៊ុន លោកស្រី ក៏ងក់ក្បាលអោយ លោក ចន និយាយព្រោះមុននេះពួកគាត់ពិភាក្សារគ្នារួចអស់ហើយ
« លោកតាចង់បានអ្វីទៅ បើរបស់មានតម្លៃចៅគ្មានលទ្ធភាពទិញនោះទេតែចៅសន្យាថាថ្ងៃណាមួយនឹងទិញវាជូនលោកតា » ជីអ៊ុន ឆ្លើយបែបនេះធ្វើអោយលោក ចន អស់សំណើចណាស់ គាត់ជាសេដ្ធីទៅហើយបើចង់បានអីចាំបាច់អោយនាងសន្សំអោយដែលហ៎
« មិនមែនចឹងទេចៅ គឺតាចង់អោយចៅជួយបង្រៀន ជុងហ្គុក ចៅរបស់តា យកគេទៅក្បែរខ្លួនចៅធ្វើយ៉ាងណាបង្រៀនគេអោយប្រឡងជាប់បាក់ឌុបឆ្នាំនេះ »
« លោកតា ! » ជុងហ្គុក ក៏ស្រែកច្រឡោតព្រោះថាភ្ញៀវក្នុងកម្មវិធីទៅអស់ហើយនៅសល់តែគ្រសារ ជីអ៊ុន
« លោកតាខ្ញុំថាមិនកើតទេដឹង » ជីអ៊ុន មិនហ៊ានជេរ ជុងហ្គុក ចំពោះមុខលោក ចន ទេ ទាំងក្នុងចិត្តក្ដៅនឹងគេណាស់
« យល់ដល់តាចាស់ម្នាក់ណាចៅ តាមានតែគេម្នាក់ ចៅជួយកែប្រែគេផង »
« មែនហើយចៅ លោក ចន ក៏ជួយគ្រួសារយើងមកច្រើនជួយអោយចៅរៀនដល់ចប់ចុងចប់ដើម » លោកស្រី សូមីន ក៏ជួយនិយាយជំនួសលោក ចន
« ចាស មិនអីទេលោកតា ខ្ញុំនឹងធ្វើតាមសំណើរលោកតា តែមិនដឹងថាខ្ញំអាចកែប្រែ អា... អូ ជុងហ្គុក បានឬអត់ទេ » នាងប្រឹងទប់កំហឹងមិនចង់ជេរ ជុងហ្គុក នោះទេ កែវភ្នែកគេសម្លក់មកនាងសឹងតែជ្រុះមកទៅហើយ ធ្វើដូចជានាងចង់នៅក្បែរគេណាស់ កុំតែយល់ថា លោក ចន ជាអ្នកមានគុណរបស់នាងតែងតែពីតូច
« ល្អណាស់ ចៅ តាផ្ញើរគេផងណាចៅ តាទុកចិត្តលើចៅហើយ » លោក ចន ក៏ដង្ហើមធំហើយញញឹម មុននេះគាត់ភ៏យខ្លាចតែនាងបដិសេធ
« នាងចាំមើលទៅមិនស្ដាប់អ្វីដែលខ្ញុំហាម » ជុងហ្គុក សម្លក់ហើយក៏ដើរចេញទៅចរិតច្រលើមឈ្លើយមិនមើលចាស់នៅទីនេះ
សូមរងចាំអានភាគបន្ត🙏💜🌼
YOU ARE READING
រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜
Acciónចន ជុងហ្គុក ~ លី ជីអ៊ុន មិនបានស្រលាញ់អូនព្រោះអូនស្អាតនោះទេ ស្រលាញ់អូនយូរមកហើយគឺស្រលាញ់ទឹកចិត្ត អត្តចរិតរបស់អូន