រឿង ស្នេហ៍ប្រពន្ធម៉ាហ្វៀ
Part1
ផាំងៗ សំឡេងកាំភ្លើងបាញ់គ្នាចុះឡើងៗនៅកណ្តាលផ្លូវធំស្ងាត់មួយនាពេលយប់
"ចៅហ្វាយធ្វើយ៉ាងមិចទៅគ្នាវាច្រើនណាស់ពួកយើងទប់ទល់មិនឈ្នះទេ"នាយជំនិតម្នាក់បាននិយាយទៅកាន់បុរសម្នាក់ដែលមានរាងតូចច្រឡឹងច្រឡៅដូចមនុស្សស្រីយ៉ាងចឹងទាស់តែម្យ៉ាងគេមិនមែនជាមនុស្សធម្មតានោះទេគេគឺជាម៉ាហ្វៀប្រចាំតំបន់នាយមានឈ្មោះថាjeon soekjin នាយមានអាយុ25ឆ្នាំទេតែចរិកកាចសាហាវឃោរឃៅមិនធម្មតាឡើយ
"ហឺយកុំឲយើងដឹងឲសោះណាថាអាពួកជនឈ្លាតឱកាសមួយណាហ៑ានលបខាំពីក្រោយខ្នងបែបនេះ នោះយើងនឹងសម្លាប់វាផ្តាច់ពូជតែម្តង"ផាំងៗនាយតូចនិយាយផងបាញ់ផងមិនប្រណីដៃនោះទេគេពិតជាខឹងណាស់ដែលពួកឆ្កែឆ្កួតអស់នោះចង់សម្លាប់គេដោយលបខាំពីក្រោយមិនឲគេដឹងបែបនេះ
"ចៅហ្វាយយករួចខ្លួនយប់នេះឲហើយសិនទៅចាំគិតតាមក្រោយទៀត"នាយសឺគឺជាកូនចៅជំនិតរបស់ jinនាយចូលចិត្តនិយាយអីត្រង់ៗមិនចេះលាក់ទេពេលនិយាយអីចេញមកគឺត្រង់ៗច្បាស់ៗតែម្តង សម្តីមុននេះធ្វើឲjinស្ទើតែឈប់បាញ់សត្រូវមកបាញ់ក្បាលរបស់គេជំនួសទេ
"ហឺយឯងក៏ចឹងដែរមិចថ្ងៃនេះបាត់ក្បាលកូនចៅឯងទៅណាអស់ហើយរាល់ដងមកទទួលយើងកូនចៅឡើងរាប់ហ្វូងហេតុអីថ្ងៃនេះអត់ហា៎"ផាំងៗពិតមែនហើយរាល់ដងពេលមកយកនាយគឺតែងតែមានកូនចៅជាធ្វើមកតាមហើយចុះថ្ងៃនេះបាត់មនុស្សទៅណាអស់ទៅ
"ក្រែងចៅហ្វាយមិនឲនាំគ្នីគ្នាមកច្រើនមិនចឹងអីពេលនេះខ្ញុំធ្វើតាមហើយមិចក៏ខុសទៀតហើយ"ផាំងៗសម្តីចាក់ទឹកមិនលិចនេះធ្វើឲjinចុកចាប់មិនស្ទើទេគេលែងនិយាយហើយក៏បើកឡានដល់ផ្លូវបំបែកមួយ
"ផាំងចៅហ្វាយឆាប់ហក់ចុះទៅចាំខ្ញុំបង្វែងដានពួកវា"នាយសឺបញ្ជាឲនាយចៅហ្វាយតូចរបស់នាយនេះហក់ចុះពីលើឡាននេះទៅបើនៅច្បាស់ជាមិនរួចខ្លួនទាំង2នាក់នឹងមិនខានឡើយ
"ចុះឯងនោះអាសឺ"jin
"បើខ្ញុំនៅមានជីវិតខ្ញុំនឹងមកជួបចៅហ្វាយម្តងទៀត ឆាប់ហក់ចុះទៅ"នាយតូចមិនបានគិតអីវែងឆ្ងាយនោះទេគឺគេតែងតែធ្វើតាមនាយសឺគ្រប់ពេលសូម្បីតែពេលនេះក៏ដោយ ផាំងៗសំឡេងបាញ់គ្នាចេះតែបន្តតាមផ្លូវរហូតបាត់ស្រមោលឈឈឹងមិនដឹងទៅជាយ៉ាងណាទេ
YOU ARE READING
😑ស្នេហ៍ប្រពន្ធម៉ាហ្វៀ🎭🔫
Romanceស្នេហាពោរពេញទៅដោយការលាក់បាំង... សរសេរដោយ: namjin 25/06/22