ភាគទី ០៣
ជុងហ្គុក ក៏ដើរចេញដោយមិនមើលចាស់ទុំដែលនៅទីនេះគេមិនដែលគោរពលោកស្រី សូមីន នោះទេ
« អាចៅ មួយនេះពិតជាចំមែនអោយខ្ញុំសុំទោសលោកស្រីផង » លោក ចន គាត់ក្រែងចិត្តអ្នកស្រី សូមីន ណាស់ដែលចៅរបស់គាត់មិនគោរពគាត់យ៉ាងនេះ ខុសពីជីអ៊ុន ដែលតែងតែគោរពអោយតម្លៃគាត់
« មិនអីនោះទេ ខ្ញុំយល់តែយ៉ាងណា ជីអ៊ុន ព្រមជួយហើយ ខ្ញុំសន្យាថានឹងមើលការខុសត្រូវគេតាមសំណើររបស់លោក ចន » លោកស្រី សូមីន ទោះ ជុងហ្គុក មិនដែលគោរពគាត់តែគាត់យល់ដល់លោក ចន តែងតែជួយក្រុមគ្រួសារគាត់ផ្គត់ផ្គង់អោយ ជីអ៊ុន រៀនរហូតដល់ចប់ចុងចប់ដើម
« ខ្ញុំពិតអរគុណលោកស្រី នឹង ជីអ៊ុន ណាស់ »
« មិនអីទេ លោកតាអ្វីដែលចៅជួយលោកតាបានចៅនឹងជួយ » ជីអ៊ុន ក៏ញញឹមដាក់លោក ចន ។
« លោកស្រី សូមីន បែបនឹងខ្ញុំផ្ញើរកូនប្រុសផងណា លោកប៉ាខ្ញុំមានការទៅខាងក្នុងបន្តិច » អារម្មណ៍លោកស្រី ណារីន ជាម្ដាយរបស់ ជុងហ្គុក ក៏មិនសប្បាយចិត្តដែលអោយកូនប្រុសគាត់ទៅរងទុក្ខវេទនាយ៉ាងនេះ តែដើម្បីទ្រព្យសម្បត្តិមុខដំណែង អំណាច របស់ ជុងហ្គុក ទៅថ្ងៃមុនមានតែព្រមស្របតាមលោក ចន ព្រោះពេលនេះគាត់គ្មានសិទ្ធិអ្វីនៅក្នុងគ្រួសារនេះទេនៅក្នុងផ្ទះ
ប្រាវ ប្រាវ .... សម្លេងឈឺចេញពីបន្ទប់ ជុងហ្គុក ដែលវាយកម្ទេចរបស់ក្នុងបន្ទប់របស់គេ
តុក តុក ....
« ជុងហ្គុក ហា៎គឺម៉ាក់ណាកូនបើកទ្វារអោយម៉ាក់បន្តិចណាកូន » ជុងហ្គុក លឺសម្លេងម៉ាក់របស់គេក៏ប្រញាប់ចេញមកបើកទ្វារ
« ម៉ាក់ ! » ជុងហ្គុក រត់មកអោបម៉ាក់ទាំងកែវភ្នែករលីងរលោង
« ស្ដាប់ម៉ាក់ណា ! កូនណា ទ្រាំតែមួយឆ្នាំកូនប្រឡងចប់ ម៉ាក់នឹងអោយគ្រប់យ៉ាងទៅកូនមិនអោយអ្នកណាបញ្ជាកូនតាមចិត្តនោះទេ » ជុងហ្គុក ក៏សង្ងំយំលើស្មាម៉ាក់របស់គេ
« ទោះកូនចង់ប្រឆាំងវាក៏មិនបានដែលមែនទេ ម៉ាក់ ហ្ហឹកៗ ... » ជុងហ្គុក ក៏យំជាចរិតកូនក្មេងរបស់គេ
« កុំបារម្ភណា ម៉ាក់អោយកូនទៅទីនោះតែមួយរយះទេ ម៉ាក់ក៏ផ្គត់ផ្គង់គ្រប់យ៉ាងមិនអោយកូនខ្វះដែរ បើគេធ្វើបាបកូនប្រាប់ម៉ាក់បានណាម៉ាក់នឹងចាត់ការគេអោយ » ជុងហ្គុក ក៏ងក់ក្បាលយល់ព្រមទៅទាំងមិនចង់
« ស្រីនោះទៅវិញស្អែកនេះហើយម៉ាក់ កូនក៏ត្រូវទៅជាមួយនាងតាមបញ្ជាលោកតា យប់នេះកូនមិនចង់គេងនៅផ្ទះទេកូនចង់ទៅរកមិត្តភក្ដិរបស់កូន »
« ចាស បាទណាកូនសម្លាញ់ » ជុងហ្គុក ក៏ញញឹមហើយជូតទឹកភ្មែកចេញ
« តែថាម៉ាក់ កូនមិញនេះធ្វើអោយបន្ទប់ខ្ទេចខ្ទីអស់ហើយ លោកតាមកឃើញច្បាស់ដាក់ទោសកូនទៀតមិនខាន »
« កុំបារម្ភអីកូន ទៅដើរលេងអោយសប្បាយចុះម៉ាក់ជាអ្នកសម្អាតអោយក៏បានណា »
YOU ARE READING
រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜
Actionចន ជុងហ្គុក ~ លី ជីអ៊ុន មិនបានស្រលាញ់អូនព្រោះអូនស្អាតនោះទេ ស្រលាញ់អូនយូរមកហើយគឺស្រលាញ់ទឹកចិត្ត អត្តចរិតរបស់អូន