ព្រឹកថ្ងៃថ្មី៚
រាងតូចក្រមិចតូចច្រឡឹងកំពុងតែបើកភ្នែកព្រិចៗឲ្យសមនិងពន្លឺព្រះអាទិត្យដែរចាំងចូលតាមបង្អួចត្រកបភ្នែកតូចៗបើឡើងតិចៗឃើញសភាពនៅជុំខ្លួនមិនមែនជាបន្ទប់របស់គេនិងយ៉ុនហ្គីពីមុនឡើយ ចិត្តភ័យរំជួយនាំឲ្យគេគិតច្រើនតែផ្ដាស់«បងយ៉ុន??អ្ហឹកយ៉ុនហ្គី!?»ជីមីនរត់ចេញមកក្រៅបន្ទប់ស្រែកយំហៅឈ្មោះម្ចាស់ស្នេហ៍ខ្លាំងៗ គេភ័យស្ទើរតែគាំងទៅហើយ
«មីនអូនកើតអី??» ជីមីនចុះពីជណ្ដើរដែរតែ5កាំនោះពីលើមកដល់ដីក៏ឮសម្លេងយ៉ុនហ្គីនៅម្ខាងក្រោយខ្នងរបស់គេនាយកំពុងតែដើរមករករាងតូចដូចគ្នាព្រោះសម្លេងម្ចាស់ចិត្តស្រែកខ្លាំងៗអត់និងបារម្ភមិនបានឯជីមីនគ្រាន់តែឃើញយ៉ុនហ្គីភ្លាមរត់ស្ទុះមកអោបនាយមួយទំហឹងយ៉ាងណែនស្ទើរតែបើងរាងកាយទាំងឲ្យដួលទាំងពីទៅហើយ។
«បងនៅទីនេះហើយ!!»យ៉ុនហ្គីយកដៃអង្អែលក្បាលជីមីនថ្នមៗដោយនាយដឹងដល់សម្លេងបេះដូងរបស់ក្មេងតូចដែរលោតញាប់នោះ
«អ្ហឹកៗពួកយើងនៅទីណា??អូនខ្លាចពេលងើបមកមិនឃើញបងហើយថែមទាំងមិនមែនបន្ទប់របស់ពួកយើងទៀត!»ជីមីននិយាយទាំងយំខ្សឺតស៊តសួរនាយ
«មកនេះបងចាំបងប្រាប់!!»យ៉ុនហ្គីមិននិយាយច្រើននាយចាប់កាយតូចបីឡើងភ្លាមៗ
«អាយយយចាំងភ្នែកអូន!!»ជីមីនស្រែកនៅពេលយ៉ុនហ្គីបីគេឡើងធ្វើឲ្យផ្ទៃមុខរបស់គេប៉ះចំនិងព្រះអាទិត្យដែរកំពុងតែរះនោះចំៗតែម្ដងលើកដៃតូចៗរបស់ខ្លួនបាំងឯម្ខាងទៀតអោបកយ៉ុនហ្គី
«អូនមានឈឺត្រង់ណាទេ?»យ៉ុនហ្គីដាក់កាយតូចនៅលើកៅអីថ្នមៗរួចចោលសំណួរទៅគេ
«ឈឺតិចតួច»ជីមីនងក់ក្បាលតបនាយវិញតិចៗណាមួយក៏អៀនដែរណា ដំបូងដូចមិនឈឺទេតែដោយសារតែរត់ផងអីផងក៏ឈឺបែបនេះទៅ
«មិនអីទេបងមានថ្នាំចាំបងលាបឲ្យ»យ៉ុនហ្គីក៏ដាក់ខ្លួននាយអង្គុយជិតជីមីន
«ពួកយើងនៅទីណា?»ជីមីនងាកមើលជុំវិញខ្លួនឃើញថាមានសុទ្ធតែព្រៃតែកន្លែងដែរគេអង្គុយនោះទូលាយគ្មានដើរឈើទេមានតែមួយដើមដែរគេកំពុងតែអង្គុយ ហើយទីធ្លារទីនេះស្រឡះធំល្អណាស់រុំព័ទ្ធដោយព្រៃព្រឹក្សារ
នៅចំពីមុខរាងតូចគឺមាត់ភ្នំមើលឃើញទៅដល់ខាងក្រោមជើងធំ សឹងតែគ្រប់កន្លែងនៅចំពីមុខគេទាំងអស់

YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romantizmបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń