ភាគទី16: ពិភាក្សាគ្រោងការណ៍ថ្មី!!!
ងឺត~
សំឡេងហ្វាងឡានបន្លឺឡើងនៅមុខផ្ទះរបស់សូនូ។ ហើយក៏បានអ្នកបើកឡានចេញមកបើកទ្វាដល់ពួកគេទាំងពីរ។ក្រាក!!!
ទ្វារឡានបើកឡើង!!"អឹម..នេះជាផ្ទះឯងមែនឬ?"
នីគី ឈរអោបដៃហើយងាកមកសួរបញ្ជាក់ទៅកាន់សូនូ។ ប៊េមហ្គូដែលនៅក្នុងខ្លួនគេនោះគិតបន្តិចមុខនិងឆ្លើយ។"មែនហើយ!យ៉ាងម៉េច?!"
"ចុះបើមិនមែននោះ?!តើគួរជឿបែបណា?!ព្រោះយើងខ្លាចឯងកុហកយើង..ពេលយើងទៅបាត់ឯងក៏ដើរទៅកន្លែងផ្សេងទៀត!តើគួរជឿមិច?"
"ចុះបើមែន!ជឿអត់?!"
"ចុះប់ើឯងកុហកយើងនោះ?ជឿកើតឬអត់!??"
"ចឹងក៏មិនបាច់ជឿទេ!..បានហើយទៅវិញទៅ!ទៅៗ"
គេថាហើយក៏បកដៃដេញនីគីឲ្យទៅទាំងដើរត្រុយចូលទៅក្នងផ្ទះបាត់។ នីគីឈរមើលទៅគេទាំងសើចហួសចិត្តបានបន្តិចគេក៏បានចូលទៅក្នុងឡាន។"អេ!!ឈប់ៗ"
ប៊េមហ្គូស្ទុះរតើបកក្រោយមករកគេទាំងស្រែឡូឡាពេញនិង។"...?"
"អឺ..យើងចង់មកអរគុណ~~ប៉ុណ្ណឹងអស់ហើយទៅចុះ!"
និយាយចប់ក៏ស្ទុះវឹងទៅក្នុងផ្ទះម្តងទៀត។"ហាស់ៗ cuteដែលតើ!!"
នីគី ស្តីទាំងសើចញឹមៗទៅកាន់អ្នកបើកឡានឲ្យខ្លួន។"នណារជួនមកនិងកូន?"
អ្នកស្រីគីមឃើញកូនខ្លួនរត់ចូលផ្ទះភ្លាមក៏ស្រែកសួរភ្លាតព្រោះគាត់បានឃើ់ញឡានមួយដែលជួនគេមក។"មិត្តរួមថ្នាក់ម៉ាក់!"
ប៊េមហ្គូ តបទៅគាត់វិញហើយក៏សម្រួតខ្លួនដេកនិងសូហ្វាក្បែរខ្លួនដោយអស់កម្លាំង។"មែនហ៎~ន៎ែ!!កូនបើមានរឿងអីក៏មិនចំបាច់លាក់ម៉ាក់ទេណា៎..រឿងបែបនេះម៉ាក់យល់!!"
គាត់និយាយទាំងញញឹមហាកដូចយល់ច្រឡំពីរឿងអីមួយ។ តែក៏ធ្វើឲ្យប៊េមហ្គូដែលកំពុងដេកនោះចាប់ផ្តើមឆ្ងល់ពីអីដែលគាត់និយាយ។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Mystery / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...