Killer healer
នៅក្នុងហាងលក់កាហ្វេមួយដែលពោរពេញទៅដោយអ្នកដែលមកជាវកាហ្វេនៅពេលព្រឹក។អ្នកដែលមកជាវកាហ្វេភាគច្រើនគឺសុទ្ធតែជាអ្នកធ្វើការ គេត្រូវការកាហ្វេដើម្បីជំនួយដល់កម្លាំងគេឲស្វាហាប់ជាងមុន ម្ល៉េះហើយកម្លោះដែលមើលទៅជាសិស្សឆ្នាំទី3ក៏បានមកជាងកាហ្វេដែរ។
កម្លោះហាក់មើលទៅដូចជាអស់កម្លាំងខ្លាំងណាស់ ភ្នែករបស់គេឡើងខូង សុទ្ធតែរង្វង់ខ្មៅពេញភ្នែក រាងរបស់គេស្គម សក់គ្រប់វាំងជិតអស់ភ្នែកនិងត្រចៀក ស្លៀកពាក់ជិតៗធ្វើតែខ្លាចត្រូវព្រះអាទិត្យ គេមកជាវកាហ្វេទាំងព្រលឹមតែម្តងព្រមជាមួយនិងសុំាងវិចមួយកញ្ចប់ជាអាហារពេលព្រឹករបស់គេ ។
បន្ទាប់ពីនោះមកគេក៏បានធាក់កង់បន្តទៅសាលាដើម្បីរៀន កម្លោះម្នាក់នេះមានស្មោះថាជេន ជេនជាសិស្សឆ្នាំទី៣អាយុ22ឆ្នាំហើយ តែគេគ្មានមិត្តសាច់ញាតិឬបងប្អូនឡើយ សព្វថ្ងៃគេរស់នៅតែលតោលតែម្នាក់ឯង មិនដែលចេះរាប់រកអ្នកណាឡើយ។ជេនបើទោះលំបាកប៉ុណ្ណាក៏គេមិនដែលទៅពឹងនរណាម្នាក់ឡើយ តើបាននរណាពឹងទៅបើគេមិនចេះរាប់រកនរណាផងនុះ!។ជេនជាមនុស្សស្ងប់ស្ងាត់ គេចូលចិត្តស្តាប់តន្ត្រីជាជាងទៅដើរលេងឬនៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ជេនមិនមេនជាមនុស្សចូលចិត្តនិយាយច្រើនឡើយ ជួនកាលគេអាចនិងមិននិយាយពេញមួយថ្ងៃក៏មាន ទឹកមុខគេមើលទៅគួរឲខ្លាចប៉ុន្តែពេលដែលគេសើចពិតជាស្រស់ស្អាតណាស់ មិនមេនថាជេនគេអាក្រក់ទេតែពេលដែលគេមិនដែលញញឹមសោះវាធ្វើឲសម្រស់ពីធម្មជាតិរបស់គេបានបាត់បង់អស់។ហើយជេនក៏មានការងារក្រៅម៉ោងសម្រាប់ធ្វើដែរដើម្បីផ្គត់ផ្គង់ការរស់នៅរបស់គេនិងការសិក្សាផងដែរ ហើយគេក៏បានចិញ្ចឹមសត្វឆ្កែមួយក្បាលដែរឈ្មោះប្រេវ តាមពិតទៅប្រេវគឺត្រូវបានម្ចាស់របស់វាបោះបង់ចោល ជេនអាណិតវាក៏យកមកចិញ្ចឹម ។
ហើយបន្ទាប់ពីបញ្ចប់ការរៀនទៅយ៉ាងរលូន ជេនពិតជាអស់កម្លាំងនិងងុយដេកខ្លាំងណាស់ ដូច្នេះគេត្រូវតែថែមកាហ្វេមួយកែវទៀតដើម្បីឲស្វាង ដល់ពេលទៅដល់ហាង អ្នកលក់គឺតែងតែហាមគេកុំឲផឹកច្រើនពេកដែរព្រោះជេនតែងតែមកទិញឡើងរហូតដល់អ្នកលក់មិនហ៊ានលក់ឲទៅហើយ តែទោះយ៉ាងណាក៏គេនៅតែផឹកឲបានដើម្បីបំបាត់ងងុយ។ក្រោយមកគេក៏ជិះកង់បណ្តើរនិងស្តាប់បទចម្រៀងបណ្តើរបណ្តែរបណ្តោយខ្លួនឲហោះហើរទៅតាមចង្វាក់ភ្លេងរហូតធ្វើឲគេមិនដឹងថាមានឡានមួយគ្រឿងកំពុងតែបើកមកពីមុខគេ។សម្លេងកំផ្លេឡានធ្វើឲគេភ្ញាក់ព្រឹត និងព្រមទាំងបារេចង្កូតជ្រុលទៅបុកនិងបង្គោលភ្លើងនៅមាត់ផ្លូវបណ្តាលឲជេនដួលនិងរបួសយ៉ាងទម្ងន់។អ្នកដែលបានបើកឡានក៏បានចុះមកមើលជេន ចំណែកជេនក្រោយពេលដួលនោះគេបានរបួសត្រង់កែងដៃយ៉ាងខ្លាំង អ្នកដែលបើកឡាននោះក៏សួរ:
YOU ARE READING
Shadow love
Romanceសម្រាយ: និយាយពីជីវិតក្មេងប្រុសម្នាក់រស់នៅក្នុងរណ្តៅនៃអតីតកាលរបស់គេ។គេឈឺចាប់ គេអត់ទ្រាំ គេមិនមាត់ គេភ័យខ្លាច គេហត់នឿយប៉ុន្តែគ្រប់យ៉ាងគឺបានត្រឹមតែកប់នៅក្នុងស្រមោលរបស់គេដែលតែងតែតាមអន្ទោលគេរៀងរាល់ថ្ងៃ។ហើយស្រមោលដែលគេមិនអាចបំភ្លេចបាននោះជាស្រមោលដែលគេម...