"ជុង...អូននឹកបងណាស់ លីយ៉ាមិនបានខ្វាយខ្វល់នឹងសំដីរបស់ជុងហ្គុកទេនាងបែរជាដើរមកផ្ដេកក្បាលលើស្មារជុងហ្គុកឌឺថេយ៉ុង ដៃក៏នៅមិនស្ងៀមលើកមកអង្អែលទ្រូនាយចុះឡើង!
"បានហើយចេញទៅវិញ ជុងហ្គុកចាប់ស្មានាងរុញចេញអោយឆ្ងាយពីខ្កួនបន្តិច ហើយនិយាយ"កុំធ្វើអោយខ្ញុំអស់ការអត់ធ្មត់ចំពោះនាងអោយសោះ!នាយកាន់តែធុញនឹងស្រីម្នាក់នេះខ្លាំងមែនទែនហើយ!
"តុក...តុក...
"លោកអគ្គនាយកលោកស្រីចង់ជួប ចៃដន្យពេកហើយនេះរាងក្រាស់កំពុងតែវិលមុខនឹងអតីតសង្សារផងស្រាប់តែម៉ាក់គេមកអរគុណព្រះហើយ!ដែលអោយម៉ាក់នាយមកចំពេលល្អបែបនេះ។
"ឆាប់អោយគាត់ចូលមក ជុងហ្គុកគ្រាន់តែលឺថាម៉ាក់របស់គេមកអរដូចត្រូវឆ្នោតមួយរយលានចឹង គាត់មកល្អហើយអោយគាត់ជួយកម្ចាត់លីយ៉ាចេញព្រោះគាត់ស្អប់ស្រីម្នាក់នឹង!បន្ទាប់ពីលឺសំលេងអនុញ្ញាតអោយចូលហើយលោកស្រីចនក៏ចូលមក គ្រាន់តែចូលមកដល់ឃើញសភាពខាងក្នុងហើយគាត់ដឹងបាត់ទៅហើយ មើលទឹកមុខម្នាក់ៗមិនស្រស់បស់សោះ ជាពិសេសជុងហ្គុកនឹងឯង ។
"ជុង...នេះមានរឿងអី?ម៉េចក៏ស្រីម្នាក់នេះនៅទីនេះគ្រាន់តែមកដល់គាត់ក៏សួរកូនប្រុសយកតែម្ដង ព្រោះមិនដឹងថាមានរឿងអ្វីកើតឡើង។ "ថេយ៍នេះកូននៅទីនេះដែលឬ?លោកស្រីចនធ្វើជាសួរថេយ៉ុងទាំងដែរគាត់បើកទ្វារចូលមកឃើញហើយ ប៉ុន្តែគាត់សួរព្រះចង់ឌឺទៅលីយ៉ាប៉ុណ្ណោះ គាត់ធ្វើជាមើលមិនឃើញលីយ៉ាហើយសួរថេយ៉ុង!ចំណែកពាក្យដែលគាត់ហៅថេយ៉ុងកូននោះអាចថាគាត់ទម្លាប់ហើយទោះពួកគេលែងលះគ្នាក៏ដោយប៉ុន្តែចាស់ៗទាំងសងខាងត្រូវគ្នាធម្មតា
"ជម្រាបសួរអ៊ុំស្រី...ថេយ៉ុងក៏ឱគោរពគាត់តាមរបៀបមនុស្ស ចំណែកលីយ៉ាវិញបានត្រឹមឈរស្ងៀមមិនហ៊ាននិយាយស្ដីអ្វីបន្ត ព្រោះនាងខ្លាចរិទ្ធិអំណាចលោកស្រីចននោះអី
"គ្មានអ្វីទេម៉ាក់...ជុងហ្គុកឆ្លើយហីៗ ព្រោះមិនចង់អោយម៉ាក់គេធ្វើបាបលីយ៉ា ព្រោះបើសិនជានាយប្រាប់ថានាងមកតាមរញ៉េរញ៉ៃរនឹងនាយទៀតនោះច្បាស់ណាស់ថាលោកស្រីចនមិនទុកនាងនោះទេដឹងស្រាប់ហើយកាលជុងហ្គុកនឹងនាងទាក់ទងគ្នាដំបូងៗ គាត់តាមបំបែកនឹងធ្វើបានលីយ៉ាយ៉ាងម៉េចខ្លះដល់ថ្នាក់ជុងហ្គុកសុំអង្វរអោយគាត់ឈប់បានគាត់ព្រម។
ŞİMDİ OKUDUĞUN
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
Genel Kurguបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន