«បានបងនិងបោះអូនចូលទឹកឲ្យឈ្លើងបឺតឈាមឲ្យអស់ពីខ្លួនអូនចាំតែមើលទៅ!!»ប្រូង៚ទាំងពីនាក់ ទាំងនាយទាំងជីមីនក៏បានធ្លាក់ទឹកជ្រោះជាមួយគ្នាដោយយ៉ុនហ្គីមិនបាន
បោះរាងតូចឲ្យធ្លាក់ទៅតែឯងឡើយខ្លាចជីមីនគ្រោះថ្នាក់«អាយយយយ៎យកអូនឡើងអូនខ្លាចឈ្លើង!!!!»ជីមីនប្រតាយប្រតប់ទឹកនៅពេលដែរខ្លួនហើបចេញពីទឹកវិញព្រោះមុននេះធ្លាក់ចុះធ្វើឲ្យគេលិចអស់មួយតួខ្លួន
«ខ្លួនឲ្យពិនដំរីទៅខ្លាចឈ្លើងពិនកូនដៃ?»យ៉ុនហ្គីហួសចិត្តនិងជីមីនខ្លាចឈ្លើងផងនិងខ្លាចលង់ទឹកផងហើយមើលទៅបានខំប្រតាយប្រតប់ចឹងនោះទាំងដែរនាយកំពុងតែអោបចង្កេះគេជាប់សោះ ហើយក៏មិនភ្លេចថាឲ្យជីមីនទៀតធ្វើឲ្យក្មេងខ្លះស្ដាប់ឮហើយអត់នឹងមិនក្ដៅមិនបានក្ដៅសឹងតែហោះនៅលើទឹកបានទៅហើយ លែងខ្លាចអ្វីអស់ហើយ ពេលនេះត្រូវតែចាប់ការអ្នកដែរថាគេសិបទើប
«ហឹស!!នេះនែក៎មកថាឲ្យគេមាឌពិនដំរីផងហេស?»ខ្លួនគេឡើងតូចច្រឡឹងគ្មានឃើញកន្លែងណាថាគេមាឌពិនដំរី?ភ្នែកស្អុយមែនទេ?
«អ៎ក....តិចងាប់បាត់នៅមេម៉ាយអត់ប្ដី!!»យ៉ុនហ្គីធ្វើជាលានអណ្ដាតនៅពេលដែរជីមីនលើកដៃមកច្របាច់កគេនិងនិយាយបំភ័យជីមីនលេង តែជីមីនលេងភ័យមែនទែនរហ័សដកដៃចេះយ៉ាងលឿនខ្លាចមេម៉ាយអត់ប្ដីទាំងមិនទាន់ការ
«ថី??»ក្មេងនេះម្ដងកាចម្ដងស្លូតម្ដងឌឺគេតាមមិនទាន់ទេ
អារម្មណ៍ប្ដូរលឿនដូចក្រមុំមកខែចឹង
«មានថីលោកប្ដី?»នក៎គ្រាន់តែគេននិយាយថាប្ដីក៏ក្មេងនេះបែរជាមកនិយាយប្ដីជាមួយគេធ្វើដូចជាប្ដីប្រពន្ធមែនទែនចឹង«អត់មានថីមិច??សុខៗក៏រត់ចេះមកនឹងហើយអត់មានថីទៀត?»
«មកពីបងមិនឲ្យបាយអូនញាំធ្វើអី??»នឹកដល់រឿងកាលពីប៉ុន្មានម៉ោងមុនអត់នឹងចង់យំមិនបានព្រោះតែនៅអន់ចិត្តនិងគេនៅខឹងនិងគេនៅឡើយ«ហឹសល្ងើរណាស់អ្នកណាបងមិនឲ្យមកពីអូនគិតតែពីយំៗៗៗហើយបងក៏បានទុកអាហារឲ្យអូនដែរតែអូនមិនព្រមមកញាំខ្លួនឯងសោះ!!»យ៉ុនហ្គីដក់ដៃចេញពីចង្កេះតូចម្ខាងយកមកទះថ្ងាល់ជីមីនឲ្យទៅក្រាយបន្តិចទះឲ្យបាតល្ងើរទៀតធ្វើអីគិតផង គិតឲ្យច្បាស់ឲ្យដឹងសិន
អត់ទេ
«អ្ហឹកៗបើបងមិនបញ្ចុកអូនផង!!»ជីមីនយំខ្សិបខ្សួលនៅពេលដឹងការពិតតែមកពីនាយមិនមកបញ្ចុកគេផង

YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romanceបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń