ព្រឹកថ្ងៃ"រាងតូចក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុនប៉ារបស់គេមិនក្រុមហ៊ុនរបស់គេនឹងជុងហ្គុកនោះទេ ។
"Morning ម៉ាក់ រាងតូចចុះមកខាងក្រោមហើយនិយាយពាក្យគួរអោយស្រលាញ់ទៅកាន់ម៉ាក់ខ្លួន ។
"កូនម៉ាក់ថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់ លោកស្រីគីមឃើញកូនប្រុសចុះមកក៏និយាយសរសើរធ្វើអោយអ្នកស្ដាប់លឺហើយមុខឡើងក្រហមព្រោះតែអៀននឹងពាក្យសរសើររបស់គាត់!
"កុំសរសើរបែបនេះអីកូនក៏ចេះអៀនដែលម៉ាក់ រាងតូចនិយាយបែបលេងសើចទៅម៉ាក់របស់គេធ្វើបរិយាកាសកាន់នៅពេលព្រឹកកាន់តែរីករាយ។បន្ទាប់ពីញុាំអាហារពេលព្រឹករួចមកថេយ៉ុងគ៏មកក្រុមហ៊ុនប៉ាគេ ព្រោះលោកគីមអោយគេមកកាន់កាប់មួយរយៈពេលសិនគាត់រវល់ចេញទៅក្រៅប្រទេស ។
"ក្រលេកមកមើលខាងរាងក្រាស់វិញ ពេលនេះគេវិលមុខនឹងប្អូនស្រីជីដូនមួយគេម្នាក់ទៀតខ្លាំងណាស់មករញ៉េរញ៉ៃគេរហូត នេះនាយសឹងតែធ្វើការមិនកើតហើយ
"បងជុងហា៎...ថ្ងៃនេះបងត្រូវតែជូនអូនទៅដើរលេងណា "ជូអុីន" នៅតែទទូចអោយបងជីដូនមួយគេជូនគេទៅដើរលេង
"អូនទៅរកជីមីនអោយគេជូនទៅបងមិនទំនេរទេ ជុងហ្គុក ទើបនឹកឃើញថាជីមីនក៏ជាបងជូអុីនដែលចឹងហើយគេក៏ប្រាប់អោយនាងទៅរកជីមីន ។តែគិតថានាងព្រមឬនាងចង់ទៅជាមួយនាយមិនមែនជីមីនទេ បើគេអោយជីមីនជូនទៅ គេទៅរកតាំងពីដំបូងហើយមិនមែនមកហត់និយាយជាមួយនាយទេ ។
"អត់...បងត្រូវតែជូនអូនទៅ នាងដាច់អាហាំងការហើយថាត្រូវតែទៅជាមួយនាយ ។ ដោយខ្ជិលប្រកែកច្រើនជុងហ្គុកក៏យល់ព្រមជូនជូអុីនមកដើរលេងទាល់តែបាន។
"ក៏បាន តែហាមរញ៉េរញ៉ៃអោយសោះ ព្រោះបងមិនចូលចិត្តនាយនិយាយមុខស្មើដាក់ប្អូនជីដូនមួយធ្វើអោយនាងមិនហ៊ានសំឡឹងមុខនាយចំ ព្រោះខ្លាចក្រសែភ្នែកកាចៗរបស់អ្នកជាបង។Skip
ផ្សារទំនើប
"ជុងហ្គុកនឹងជូអុីនបាននាំគ្នាមកញុាំអីហើយដើរទិញរបស់ ជូអុីននាងដើរកៀកដៃរាងក្រាស់រហូត ធ្វើដូចជាគូរសង្សារនឹងគ្នាចឹង ចំណែកជុងហ្គុក ក៏បណ្ដោយតាមនាងដែល ចង់អ្នកណាថាអីក៏នាយមិនខ្វល់ដែល ព្រោះនាយចាត់ទុកនាងត្រឹមជាប្អូនស្រី។
"ថេយ៉ុងចេញពីក្រុមហ៊ុនប៉ាគេហើយក៏ឈនមកក្រុមហ៊ុនជុងហ្គុក តែពេលមកដល់គេមិនបានឃើញនាយនោះទេ សួរលេខា នាងក៏ប្រាប់ថាជុងហ្គុកបានចេញទៅក្រៅជាមួយមនុស្សស្រីម្នាក់ នាងក៏មិនស្គាល់ដែលថាជានរណាព្រោះមិនដែលឃើញ ហើយនាងក៏ទើបចូលធ្វើការទើបមិនសូវដឹងរឿងច្បាស់ ។
"នេះគេទៅជាមួយមនុស្សស្រីចឹងឬ?រាងតូចនិយាយម្នាក់ឯងតិចៗហើយក៏ដើរទៅក្នុងបន្ទប់ធ្វើការរបស់គេបាត់។គ្រាន់តែមកដល់ក្នុងបន្ទប់ធ្វើការគេក៏មួរម៉ៅភ្លាមៗដោយមិនដឹងមូលហេតុ គ្រាន់តែលឺថានាយទៅជាមួយមនុស្សស្រី នេះគេប្រច័ណ្ឌនាយឬ! ទេមិនអាចទេ ហេតុអីត្រូវទៅប្រច័ណ្ឌគេនោះ នេះគេមិនយល់ពីខ្លួនឯងទេម៉េចក៏សុខៗ មានអារម្មណ៍ថាហួងហែងនាយចឹង ទាំងដែលគេនឹងនាយលែងជាអ្វីនឹងគ្នាហើយ ។
YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន