Zett: វគ្គជំរុំហ្វឹកហាត់ភាគទី៥៖ ខ្ចីកាំបិតសម្លាប់មនុស្ស
« មើលទៅការបើកជំរុំនេះពិតជាមានអ្នកសមត្ថភាពពិតៗ » ជុងគុកនិយាយភ្នែកនៅតែព្យាយាមយកចិត្តទុកដាក់ពិនិត្យទៅលើក្រដាសដែលខ្លួនកំពុងចាប់កាន់
« យើងក៏គិតបែបហ្នឹងដែរ » ជីនឆ្លើយយល់ស្រប
« តែគួរឲ្យស្ដាយក្នុងចំណោមពួកគេមានម្នាក់ដែលយើងមិនទាន់បានដឹង » ជេហុបរហ័យជ្រៀតចូលទាំងមុខស្មើត្រឹម
« ជាលើកដំបូងហើយដែលយើងឃើញឯងមានអាការៈអន្ទះអន្ទែងបែបនេះ ក្មេងនោះពិតជាមានឥទ្ធិពលចំពោះឯងបែបនោះផង »
« បងចាំសមាជិក2នាក់ផ្សេងទៀតដែលចូលរួមបង្កើតទំនុកភ្លេងសណ្ដំនេះទេ »
« នេះមានអ្វីទាក់ទងទៅ »
« គឺក្មេងម្នាក់និងហើយដែលជាម្នាក់ក្នុងចំណោមអ្នកបង្កើតសាច់ភ្លេងនេះឡើង ខ្ញុំព្យាយាមពិសោធន៍គេហើយប៉ុន្តែកម្លាំងចិត្តគេពិតជាមិនក្រោមអ្នកណាម្នាក់នោះទេ តែហេតុអីពេលដែលជួបគេមុននេះមើលទៅរាងកាយគេទ្រុឌទ្រោមម្ល៉េះ »
« ឬគេមានជំងឺ » ថេយ៉ុនដែលស្ងាត់នោះសុខៗក៏ស្រាប់តែនិយាយឡើងមកទើបចំណាប់អារម្មណ៍ក៏ត្រូវបានរាងមកកាន់គេ
« ឯងឆ្កួត ឬក៏ឡប់ មុននិងចូលមកដល់ជំរុំសិស្សម្នាក់ៗចាំបាច់ត្រូវពិនិត្យសុខភាពជាមុនសិន ទើបអាចចូលបាន » ស៊ូហ្គា
« បើបងចង់ដឹងពីក្មេងនោះទៅហើយ វិធីធម្មតាក៏មិនបានផលចឹងមានតែប្រើវិធីងងឹត » ជុងគុក
« មនុស្សដូចឯងសម្បូរគំនិតអាក្រក់ៗណាស់ »ថេយ៉ុងឆ្លើយតបទាំងមានការងុកក្បាលយល់ស្របថែម៣នាក់ទៀត
« ប្រាកដណាស់ » ជុងគុកនិយាយទាំហមានមោទនៈភាពចំពោះខ្លួន
« ឆាប់ប្រាប់វិធីមក » ជេហ៊ុនក៏រហ័សចង់ដឹង
« ខ្ចីកាំបិតសម្លាប់មនុស្ស »
« ឯងឆ្កួតទេ នរណាទៅភ្លើឲ្យឯងប្រើដូចគោដូចសេះនោះ »
« បងគិតថាសិស្សច្រើនបែបនេះចូលមកក្នុងជំរុំច្បាស់ជាមឆនបំណងចង់ក្លាយជាសមាជិកហើយតើត្រូវទេ ក្នុងចិត្តបងមិនគិតលួចច្រណែនទេឬ បើមានអ្នកខ្លាំងជាងខ្លួន »
YOU ARE READING
Zett: វគ្គជំរុំហ្វឹកហាត់
Mystery / ThrillerZett ជាសាច់រឿងប្រឌិតបែបស៊ើបអង្កេត បំបែកក្ដី តាមចាប់ឃាតករជាដើម ។ ប្រាកដណាស់ថាវាមិនអាចនិងសរសេរចេញមកល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំបាទនិងព្យាយាមឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន ហើយក៏សុំអធ្យាស្រ័យទុកជាមុនរាល់កំហុសខុសឆ្គង ព្រមទាំងអក្ខរាវិរុទមិនត្រឹមត្រូវក្នុ...