ដៃស្រលូនតូចៗរាវរករាងកាយអ្នកដែរគេងអោបមិញតែមិនប៉ះទាល់តែសោះ ទើបបង្ខំចិត្តបើកភ្នែកមើលតែមិនឃើញនាយដដែល គេក៏ងើបទៅបើកបង្អួចនិងត្រឡប់មកវិញអង្គុយសង្កុលើពូកដដែល
ក្នុងខ្លួនល្ហិនល្ហៃល្ហល្ហែវធ្វើអីមិនត្រូវទាល់តែសោះ ពិបាកពេកជីមីនក៏ដាក់ខ្លួនគេងលើពូកទៀត គិតសព្វៗទៅគេនិងយ៉ុនហ្គីជាអីនិងគ្នា?មិនដែរឮគេនិយាយឡើង គិតហើយធ្វើឲ្យគេក្រញ៉ាញ់ខួរមែនទែន
គិតចុះគិតឡើងរហូតធ្វើឲ្យគេងលក់ម្ដងទៀតក្រុមហ៊ុន
យ៉ុនហ្គីអង្គុយអណ្ដោចអណ្ដែងមិនដឹងគួធ្វើយ៉ាងណាឲ្យជីមីនមកតាមខ្លួនមកតាមប្រច័ណ្ឌតាមហួងហែងនាយ តែនេះជីមីនអត់សោះអាគេមិនទៅរកហើយមិនមករកខ្លួនទៀត គួរឲ្យស្អប់ណាស់ រហូតធ្វើឲ្យនាយទ្រាំមិនបានទៅរកគេមុនទាល់តែបាន____
វិមាន មីនហៈថាន់ហ្វី
ពេល្ងាចជីមីនបានមកវិមានមីនហៈថាន់ហ្វីមកគឺគេមកប្រុងនិងយករបស់របបរៀនគេដែរភ្លេចនោះ—
យ៉ុនហ្គីកំពុងតែមកពីក្រុមហ៊ុនវិញនៅតាមផ្លូវនាយ មានអារម្មណ៍ជីមីនកំពុងតែនៅក្នុងវិមានរបស់នាយ
«យូហាបន្ថែមល្បឿទៅ!!»យ៉ុនហ្គីប្រាប់ទៅអ្នកបើកឡានរបស់នាយដែរជាជំនិតដៃឆ្វេងរបស់នាយ
«មានអ្វីជាបន្ទាន់មែនទេចៅហ្វាយ??»អ៊ីថា ដែរជាដឹងថាជំនិតរបស់នាយម្នាក់ទៀតគឺជាដៃស្ដាំ ងាកមកសួរចៅហ្វាយខ្លួន«មានចោរពិសេសកំពុងតែរុករើក្នុងបន្ទប់របស់យើង!!»យ៉ុនហ្គីនិយាយប្រាប់អង្គរក្សរបស់នាយផ្ទៃមុខញញឹមដូចជាមានក្ដីសុខណាស់ចឹង
អង្គរក្សទាំងចំហរមាត់ធ្លុង ចោរអីគេពិេសសមានចោរពិសេសទៀតទើបតែឮលើកទីមួយក្នុងឆាតជីវិតនេះ
ពួកគេមិនបានមាត់.ក៏បន្តបើកបរទៅយ៉ាងលឿនឲ្យបានឆាប់ដល់វិមានមិនយូរឡានទំនើបសេរីចុងក្រោយបានមកដល់វិមាន
មីនហៈថាន់ហ្វីហើយ យ៉ុនហ្គីចុះមករួចដើរសម្ដៅទៅបន្ទប់របស់ខ្លួនដែរនៅជាន់លើគេបង្អស់នោះ យ៉ាងរហ័សខ្លាចចោរពិសេសលួចរត់ចេញមកមុន«ហាមកម្រើកមិនចឹងយើងបាញ់!!»នាយម៉ត់ចត់ណាស់ចូលមកមិនឲ្យឮសម្លេងអីបន្តិច
ជីមីនបេះដូងលោតញាប់ៗភ័យឡើងញ័រដៃញ័រជើងឈរសឹងតែមិនជាប់របបូរមាត់ក៏ញ័រទទ្រើកព្រោះខ្លាចគេធ្វើអីខ្លួន ព្រោះតែដូចមានអ្វីមកភ្ជង់និងខ្នងខ្លួនឯង

YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romanceបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń