"ប៉ុន្មានថ្ងៃនេះ ថេយ៉ុងនឹងជុងហ្គុករាងស្និទ្ធស្នាលជាមួយគ្នាជាមុនបន្តិច ពួកគេហ៊ាននិយាយរកគ្នា ហៅគ្នាដោយមិនខ្លាចដូចមុន ពេលខ្លះក៏លួចប្រច័ណ្ឌគ្នាទៀតផង តែមិនហ៊ានបញ្ចេញកាយវិការ ព្រោះថាពួកគេត្រឹមជាអ្នកដទៃនឹងគ្នា ហើយជូអុីននាងតែងតែមករកជុងហ្គុក រាល់ថ្ងៃ នាងតែងតែទិញរបស់ញុាំមកផ្ញើនាយ ហើយទៅញុាំបាយជាមួយគ្នាទៀត ។ចំណែកថេយ៉ុងឃើញបែបនេះគេក៏មានអារម្មណ៍ថាច្រណែននឹងនាងដែល តែគេមិនអាចធ្វើនាងបាន នាយតូចក៏នៅមិនទាន់ដឹងថាជូអុីននាងគឺជាប្អូនជីដូនមួយជុងហ្គុកនោះទេ ព្រោះនាងធ្លាប់បានប្រាប់ខ្លួនរួចហើយថាគេនឹងរាងក្រាស់ជាសង្សារនឹងគ្នាហើយរាងក្រាស់ក៏មិនបាននិយាយបញ្ជាក់ដែលថាវាជាការពិតឬអត់។
"បងជុង ថ្ងៃនេះ បងត្រូវតែជូនអូនទៅដើរលេងបើបងមិនទៅទេខ្ញុំនឹងប្រាប់ម៉ាក់អ៊ុំហើយ ដោយសារបើកទ្វារមកឃើញថេយ៉ុងនៅក្នុងបន្ទប់ធ្វើរបស់ជុងហ្គុក ទើបជូអុីននាងរកក្បិច ធ្វើអោយជុងហ្គុកមិនបាននៅជាមួយថេយ៉ុងគេក៏យកលេស ដោយលើកឈ្មោះម៉ាក់នាយមកនិយាយ។"នែ...នាងភ្នែកខ្វះទេហេស បានជាមិនឃើញមនុស្សកំពុងតែធ្វើការទេ រាងតូចញ៉ែតៗដាក់ជូអុីន ព្រោះតែនាងធ្វើខ្លួនដូចម្ចាស់ការលើជុងហ្គុកខ្លាំងពេកគេទើសភ្នែកមិនមែនគេប្រច័ណ្ឌទេ༎ຶ‿༎ຶ ។ជុងហ្គុកមិនមាត់តែនាយក៏ចាំមើលដូចគ្នាមួយរយៈនេះថេយ៉ុងគេប្លែកខ្លាំងណាស់ ហួងហែងនាយទៀតផងនាយក៏រាងអស់សំណើចបន្តិចដែល ។
"ក៏បានដែល រាងក្រាស់ឆ្លើយយល់ព្រមនឹងជូអុីនហើយនាយក៏ចង់ដឹងថាថេយ៉ុងប្រតិកម្មយ៉ាងណា
"លោកទៅណាមិនបានទេ ថេយ៉ុងគេប្រកែកទៅរាងក្រាស់អោយតែរួចពីមាត់ព្រោះគេមិនចង់នាយទៅជាមួយមនុស្សស្រីម្នាក់នេះ គេចង់តែស្រែកប្រាប់ថាគេប្រច័ណ្ឌនឹងនាយ តែគេមិនហ៊ានಥ‿ಥ។
"ហេតុអីទៅមិនបាន?រាងក្រាស់ក៏សួរទៅថេយ៉ុងវិញ ចាំមើលថាគេឆ្លើយយ៉ាងម៉េច!
"មែនហើយហេតុអីទៅមិនបាន គាត់ជាម្ចាស់ក្រុមហ៊ុនឯងគ្មានសិទ្ធិអីមកហាមឃាត់នោះទេ ឯងត្រឹមជាអ្នករួមភាគមិនមែនម្ចាស់ក្រុមហ៊ុនទេ កុំធ្វើខ្លួនហួសហេតុពេក ជូអុីនបានចិត្តពេលដែលលឺជុងហ្គុកប្រកែកនឹងរាងតូចគេក៏ស្ដីអោយរាងតូចផាំងៗ ដោយមិនខ្លាចរអាអីបន្តិច ។
"វាជារឿងយើង មិនទាក់ទងនឹងនាងនោះទេ យើងមិនចង់អោយគេទៅមានបញ្ហាទេ រាងតូចនិយាយឌឺហើយក៏ញាក់ជញ្ជើមដាក់ជូអុីន ធ្វើអោយនាងរិតតែឆេះដុំកាន់តែខ្លាំងជាងមុន។
"អុីន...បងរវល់ធ្វើការបងមិនបានទៅអោយជីមីនជូនទៅ ទៀតហើយរាងក្រាស់លើកឈ្មោះជីមីនមករហូត គ្រប់ពេលដែលនាងមករកខ្លួន ជាពិសេសពេលដែលថេយ៉ុនៅជាមួយគេ ហើយណាមួយជីមីនគេទំនេរទើបនាយអោយនាងទៅរកជីមីន ។
"ថេយ៉ុងជ្រួញជញ្ជើមចូលគ្នាឆ្ងល់ហេតុអីបានជានាយអោយស្រីម្នាក់នេះទៅរកមិត្តគេទៅវិញ ទាំងដឹងហើយថាជីមីនគេមានយ៉ុនហ្គីរួចហើយ នាយនេះចំមែនហើយបើមិនស្រលាញ់នាងទេម៉េចអោយនាងទៅរកជីមីន ចង់បំបែកបំបាក់មិត្តគេនឹងបងប្រុសគេឬ គេមិនព្រមនោះទេ ។
"អុីន មិនទៅទេ នាងនិយាយហើយធ្វើង៉ក់ងរដាក់រាងក្រាស់ ដើម្បីទាក់ទាញចំណាប់់អារម្មណ៍ពីនាយ តែយល់ខុសហើយជុងហ្គុកនាយធ្វើមិនដឹង មិនខ្វល់ពីក្រសែរភ្នែកដែលតាមសម្លក់នាយនោះទេ !
"នែ!... នាងមិនលឺទេហេស ថាគេមិនទៅ ហើយពេលនេះជាម៉ោងធ្វើការ មិនមែនជាម៉ោងដើរលេងទេ រាងតូចញ៉ែតៗដាក់ជូអុីន ចំណែកនាងគ្មានអ្វីនឹងតបថេយ៉ុងនោះទេបើគេនិយាយមកត្រូវទាំងចឹង!
YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន