Ch2 don't want to remind

9 1 0
                                    



ក្រោយពេលដែលចូលមកក្នុងបន្ទប់គេមានអារម្មណ៍ថារាងធូស្រាលបន្តិច។ជារៀងរាល់ថ្ងៃនាពេលដែលគេត្រឡប់មកពីធ្វើការវិញគេតែងតែមានអារម្មណ៍ចម្លែកៗថាគេមិនមេនមានម្នាក់ឯងឡើយ ដូចជាមានអ្នកណាម្នាក់កំពុងតែសម្លឹងមើលមកគេតែជនពុំដឹងឡើយថាជាអ្នកណា។

គេបោះចោលការគិតនិងសម្រាកមួយស្រឡេតនៅលើសាឡុងនៅក្នុងបន្ទប់ ភ្នែករបស់គេចេះតែផ្ទៀងមើលទៅនាឡិកាដែលដោតជាប់ជញ្ជាំង ម៉ោងដើរដល់12ហើយទើបគេប្រញាប់រូតរះរៀបចំខ្លួនដើម្បីចូលគេង តែចម្លែកថាពេលនេះប្រេវគេចង់ឡើងមកគេងនិងជេនដែរ ជេនក៏មិនហាមក៏ឲវាឡើងទៅដេកជាមួយនិងភាពត្រេកអរជាខ្លាំង វាហក់លោតអន្ទាក់អន្ទែងលៀនអណ្តាតមកឦិឍម្ចាស់របស់វាយ៉ាងសប្បាយ។ ជេនគេសប្បាយចិត្តដូចគ្នាព្រោះរាល់ដងគេមិនដែលដេកជាមួយប្រេវ ម្តងម្កាលប៉ុណ្ណោះព្រោះខ្លាចវាធ្លាប់បានចិត្តមកដេកជាមួយគេរហូត។ជេនគេដេកបណ្តើរនឹកគិតពីរឿងផ្សេងៗដែលគេនិងត្រូវធ្វើនៅពេលស្អែក គេនឹកគិតរហូតដល់និយាយចេញមក

«ឯងគិតថាខ្ញុំកំសាកទេ ខ្ញុំអាចចិញ្ចឹមឯងបានតែបែរជាមិនអាចចិញ្ចឹមឆ្មាបាន!»
គេធ្លាប់ស្រមៃថាបានសត្វមកចិញ្ចឹម គេចង់ចិញ្ចឹមសត្វទាំងអស់បើគេមានលទ្ធភាព ព្រោះពេលគេនៅជាមួយឳពុកគេគេមិនដែលបានចិញ្ចឹមសត្វណាមួយឡើយ។ឳពុកគេតែងតែហាមគេគ្រប់រឿង មិនឲធ្វើនេះមិនឲធ្វើនោះ គ្រប់យ៉ាងគឺធ្វើតាមចិត្តគាត់ទាំងអស់ ជេនក៏មិនដែលប្រកែក។

«ប្រេវឯងដែលធ្លាប់គិតពីឳពុកម្តាយឯងដែរទេ? ខ្ញុំឆ្ងល់ណាស់ចុះបើឯងបានជួបពួកគាត់តើពួកគាត់អាចនិងចង់ជួបឯងវិញទេ?»
តែខ្ញុំគិតថាប្រហែលជាគ្មានថ្ងៃទេ ម៉ាក់ខ្ញុំគាត់ស្លាប់បាត់ហើយខ្ញុំមានតែប៉ាប៉ុណ្ណោះ ប៉ាគាត់មិនដែលមករកខ្ញុំឡើយ ខ្ញុំរត់ចេញពីផ្ទះបែបនេះប្រហែលជាផុតទុក្ខគាត់ហើយ ព្រោះខ្ញុំមិននៅធ្វើជាឆ្អឹងទទឹងករគាត់ជាមួយនិងប្រពន្ធកូនថ្មីរបស់គាត់!
និយាយបានត្រឹមនេះគេគេមានអារម្មណ៍ថាអួលណែនក្នុងទ្រូងខ្លាំងណាស់ ប៉ុន្តែពេលដែលគេនឹកគិតដល់ពួកគាត់ គេមានអារម្មណ៍ថាដូចជាខ្វះរបស់អ្វីម្យ៉ាងទៅវិញ

Shadow love Where stories live. Discover now