"ពេលល្ងាចរាងតូចត្រលប់មកពីក្រុមហ៊ុនវិញ គេក៏ប្រញាប់មកផ្ទះវិញ ពេលមកដល់គេត្រូវគាំងមួយកន្លែងបន្ទាប់ពីឃើញសភាពគូរដណ្ដឹងរបស់គេកំពុងអង្គុយលើរទេះរុញ សម្លឹងមករកខ្លួន ថេយ៉ុងគេនឹកស្មានដល់ថាគូរដណ្ដឹងគេធ្ងន់ធ្ងរដល់ថ្នាក់នេះ ថ្វីត្បិតថាពួកគេទើបស្គាល់គ្នាពិតមែន ប៉ុន្តែគេក៏ព្រមបើកចិត្តទទួលនាយរួចហើយ គ្រាន់តែលឺថានាយគ្រោះថ្នាក់ ចរាចរណ៍នោះគេសឹងតែសន្លប់ទៅហើយព្រោះវាភ្លាមៗពេកហើយ នៅរឿងនាយសុំផ្ដាច់ពាក្យទៀត គេពិតជាខូចចិត្តខ្លាំងណាស់!គេដឹងថានាយធ្វើបែបនេះព្រោះមិនចង់អោយខ្លួនទៅលំបាកជាមួយនាយ ថេយ៉ុងគេស្អាត ឆ្លាតបែបនេះមិនគួរមានគូរដណ្ដឹងជាជនពិការបែបនេះទេ គេគួរតែដោះលែងឲ្យគេជួបមនុស្សដែលគេស្រលាញ់ពិតប្រាកដ ។"ម៉េចក៏យំបែបនេះ លែងស្អាតហើយណា!!!
នាយក៏លើកដៃជូតទឹកភ្នែកឲ្យរាងតូច ហើយនិយាយលួងលោមគេ រាងតូចនៅតែអណ្ដឺតអណ្ដកមិនបាត់ គេពិតជាអាណិតគូរដណ្ដឹងគេមែនទែន"ខ្ញុំសុំទោស!...រាងតូចនិយាយពាក្យសុំទោសទៅកាន់នាយ
"សុំទោសធ្វើអីអូនមិនបានធ្វើអ្វីខុសឯណា នាយនៅតែនិយាយពាក្យលួងលោមទៅកាន់រាងតូចជានិច្ច ។
"បន្ទាប់ពីនិយាយគ្នាអស់ពេលជាយូរហើយនោះ គូរដណ្ដឹងគេក៏ត្រលប់ទៅវិញ ពួកគេក៏និយាយដាច់ស្រេចគ្នាអស់ហើយដែល នាយថែមទាំងជូនពរអោយថេយ៉ុងឆាប់ត្រូវគ្មាជាមួយជុងហ្គុកវិញទៀតផង!
Skip
"តុក តុក ....អ្នកប្រុសតូច លោកប្រុសជុងហ្គុកនៅចាំខាងក្រោម លោកស្រីឲ្យអ្នកប្រុសតូចរៀបចំខ្លួនលឿនឡើងខ្លាចលោកប្រុសជុងហ្គុកចាំយូរ សំលេងអ្នកបម្រើស្រែកប្រាប់ពីមុខបន្ទប់ថេយ៉ុងធ្វើឲ្យគេត្រូវងើបឆ្ងក់មកអង្គុយទាំងមុខជូហួញព្រោះជុងហ្គុកមកយកគេទៀតហើយ!
"ខ្ញុំចេញទៅឥឡូវហើយ ស្រែកប្រាប់អ្នកនៅខាងក្រៅរួចគេទាញកន្សែងចូលបន្ទប់ទឹកបាត់ 15នាទីក្រោយមករាងតូចក៏ងូចទឹករួចគេក៏រៀបចំខ្លួនចុះទៅខាងក្រោម!
"ជុងហ្គុកនាយតែងតែមកយករាងតូចរាល់ថ្ងៃ ហើយនៅតាមហួងហែងគេទៀត ដូចនាយបាននិយាយចឹងថានាយនឹងតាមញ៉ែគេម្ដងទៀត!ជុងហ្គុកគេមិនបាននាំថេយ៉ុងទៅក្រុមហ៊ុននោះទេតែនាយនាំគេទៅណាមិនដឹង
"នែ...នេះលោកចង់នាំខ្ញុំទៅណា ម៉េចក៌មិនទៅក្រុមហ៊ុន រាងតូចឃើញនាយបើកឡានមិនមែនជាផ្លូវទៅក្រុមហ៊ុនទើបសួរ តែនាយម្នាក់នេះមិនឆ្លើយនឹងគេ ធ្វើដូចគេជាខ្យល់យ៉ាងចឹង ចង់ដាក់អោយបាក់ធ្មេញតើ!!
ŞİMDİ OKUDUĞUN
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
Genel Kurguបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន