"ថ្ងៃនេះជាថ្ងៃទីបីសម្រាប់ពួកគេមកលេងនៅ"ដេហ្គូ" ចាប់តាំងពីយប់មិញមកម្នាក់ៗនៅអៀនជាមួយគ្នានៅឡើយ ហើយពួកនៅមិនទាន់ហ៊ាននិយាយរកគ្នានោះទេ ជុងហ្គុកនាយប្រញាប់ងើបពីព្រលឹមដើម្បធ្វើម្ហូបអោយរាងតូចញុាំ ប៉ុន្តែធ្វើហើយនាយមិនបាននៅញុាំជាមួយគ្នានោះទេ នាយបែរជាទៅសង្ងំនៅក្នុងបន្ទប់របស់នាយបាត់ ធ្វើរាងតូចឆ្ងល់យ៉ាងខ្លាំងម៉េចក៏សុខៗនាយបែបនេះ ឬក៏គេធ្វើអីខុស ដោយមិនសុខចិត្ត រាងតូចក៏ឡើងទៅមើលនាយខ្លាចថាកើតអ្វីឡើង។"តុក...តុក...!ជុងហ្គុកលោកនៅខាងក្នុងមែនទេ?ដោយសារគ្មានការឆ្លើយតបទើបរាងតូចបើកទ្វារចូលទៅតែម្ដង ចូលមកដល់ខាងក្នុងស្របជាមួយនឹងជុងហ្គុកនាយទើបចេញពីបន្ទប់ទឹកមកដែល!
"ឱ...!ថេហ៌ មានការអីមែនទេ?
"គឺ! គឺ រាងតូចរដាក់រដុបរកឆ្លើយមិនចេញ ពេលមកត្រូវឃើញខ្លួនប្រាណជុងហ្គុកស្រស់ៗបែបនេះ មើលចុះសាច់ដុំឡើងកង់ៗគួរអោយចង់ខាំមែនទែន!ហើយឡើងសុិចសុី>.<
"អូនកើតអីមែនទេ?រាងក្រាស់ក៏ដើរមកគេរួចស្ទាបថ្ងាស់ថាមានខ្លៅខ្លួនឬក៏អត់ ម៉េចក៏គេបែបនេះ
"គ្មាន...អីទេបើលោករៀបចំខ្លួនរួចហើយក៏ប្រញាប់ចុះទៅញុាំបាយ ខ្ញុំមិនចង់ញុាំបាយម្នាក់ឯង!និយាយរួចរាងតូចប្រញាប់រត់ចេញពីបន្ទប់នាយវិញ ទាំងមុខឡើងក្រហម ព្រោះតែអៀន។
"នេះ!គេអៀនយើងហ៎!?រាងក្រាស់និយាយទាំងញញឹមពេលដឹងថារាងតូចអៀននឹងខ្លួន ហើយនៅមកតាមនាយទៅញុាំបាយជាមួយទៀតផង! បន្ទាប់ពីរៀបចំខ្លួនរួចហើយជុងហ្គុកក៏ចុះមកញុាំបាយជាមួយថេយ៉ុង ពួកគេបន្តញុាំជាមួយគ្នាដោយមានក្ដីសុខបំផុត ។
"ថ្ងៃស្អែកពួកយើងត្រូវត្រលប់ទៅសេអ៊ូលវិញហើយ តើអូនចង់ទៅដើរលេងកន្លែងណាទៀតទេ?បន្ទាប់ពីញុាំអាហារពេលព្រឹករួចនាយនឹងថេយ៉ុងក៏មកអង្គុយនិយាយគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ នាយក៏សួររាងតូចថាគេចង់ទៅណាទៀតទេគេនឹងបានជូនទៅ.
"ហេតុអីក៏លឿនយ៉ាងនេះ!រាងតូចលឺហើយក៏ងាកមកសួរនាយវិញ នេះគេនៅទីនេះពិតជាមានក្ដីសុខមែនទែនគេមិនទាន់ចង់ទៅវិញភ្លាមៗទេ.
YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន