🌱ធ្លាក់អន្លង់ស្នេហ៍ ក្មេងឡឺកឺ🌷(ផ្ដើមរឿង/ភាគ1)

165 20 8
                                    

JEON JUNGKOOK X PARK JIMIN

KIM TAEHYUNG X JUNG HOSEOK

សរសេរដោយ :ចន_ពៅមីន

+ផ្ដើមរឿង/ភាគ1

+ morning 🌇🌞

បរិយាកាសនាពេលព្រឹកព្រលឹម ព្រះសុរិយាបានបង្ហាញខ្លួននៅទិសខាងកើតបញ្ចេញពន្លឺរស្មីមកលើផែនដីទៅដល់មនុស្សសត្វនិងរុក្ខជាតិ...។ពេលនោះផងដែរពន្លឺព្រះអាទិត្យបានជះមកលើភូមិគ្រិះដ៏ធំស្កឹមស្កៃមួយបង្ហាញ់ឲ្យឃើញថាមានមនុស្សពីរនាក់កំពុងអង្គុយសន្ទនាគ្នា

"ឯងមករកយើងទាំងព្រឹកបែបនៀកមានការអីមែនទេ"JK សួរទៅកាន់ដៃគូរសន្ទនា
ព្រោះនាយឆ្ងល់ថាព្រឹកឡើងមិនទាន់មកដល់ផ្ទះគេបែបនេះមានការអី

"ទរតែមានការទើបយើងអាចមករកឯងបានមែនទេ"Vមិនឆ្លើយនឹងសំណួររបស់អ្នកជាមិត្តតែបែរជាសួរត្បកទៅវិញ

"..."JK និយាយអ្វីតែគេសម្លក់អ្នកជាមិត្តថ្លែ

"កុំមកសម្លក់យើងបែបនេះ យើងមិនខ្លាចឯងទេអាកូនទន្សាយបាក់ធ្មេញ"ត្រូវហើយ Vមិនដែលខ្លាចJKទេ ព្រោះគេជាមិត្តភក្ដិនិងគ្នាគេដឹងចរឹកJKច្បាស់

"កុំសាំញុាំច្រើនពេកមានការអ្វីក៏ឆាប់និយាយមក"គេមិនមែនជាមនុស្សចូលចិត្តសាំញុាំច្រើនទេ ចង់
និយាយអីកឆាប់និយាយមកនិងបានឆាប់ចប់ព្រោះគេមានការងារច្រើនទៀតត្រូវធ្វើ

"មកពីយើងនឹកឯងនិងណា"និយាយហើយក៏ធ្វើមុខច្រឡឺមដាក់JK

"ឯងចេះនឹកយើងដែរហ៎អាកូនស្វា"JKតបទៅមិត្តវិញទាំងមុខស្មើថេង គេមិនដែលញញឹមឲ្យអ្នកណាឃើញឡើង

"ឯងគិតថាយើងជាមនុស្សអត់ចិត្តមែនទេ អាកូនទន្សាយបាក់ធ្មេញ"VតបទៅJKវិញ ទាំងហួសចិត្តនិងសម្ដីរបស់អ្នកជាមិត្តយ៉ាងខ្លាំង

"គ្មានទេ ឯងគិតតែខ្លួនឯង"JKឆ្លើយតបនិងមិត្តហីៗ ធ្វើដូចគ្មានអី្វកើតឡើង

"ឯងនេះ ខ្ជិលនិយាយជាមួយឯងណាស់"Vក៏មិនបានប្រកាន់ឬខឹងនិងមិត្តដែរគេក៏និយាយហីៗដូចគ្នា

"បើខ្ជិលនិយាយជាមួយនិងយើងឯងទៅវិញទៅ"JKនិយាយហីៗគ្មានខ្វល់ពីចិត្តអ្នកជាមិត្តអីបន្តិច

🌱ធ្លាក់អន្លង់ស្នេហ៍ ក្មេងឡឺកឺ🌷Where stories live. Discover now