បន្ទាប់ពីចូលមកដល់បន្ទប់ ជេនហាក់ដូចជាបាត់បង់ម្ចាស់ការលើខ្លួនឯងចំណែកនៅខាងក្រៅពេលនេះកំពុងតែមានភ្លៀងធ្លាក់ជោកចំយ៉ាងសន្ធឹក ជេនព្យាយាមសម្រួលកុំឲមានការភ័យខ្លាចខ្លាំងព្រោះខ្លាចតែទ្រាំមិនបានគេរត់ចេញទៅបាត់។ជេនខំប្រឹងប្រមូលកម្លាំងទាំងឡាយលើកដៃកាន់ស្រាទាំងញ័រដៃជាខ្លាំង។អ្នកកម្លោះលើចាក់ស្រាម្តងមួយកែវៗនៅតាមទីតាំងអង្គុយរបស់ភ្ញៀវម្នាក់ៗ«ម៉េចក៏ខ្ញុំមកចាក់ស្រាទៅវិញ»នាយនិយាយម្នាក់ឯងក្នុងចិត្តការងារផ្សេងៗមិនទៅធ្វើបែរជាមករើសចាក់ស្រាទៅវិញ។គេបន្ទោសខ្លួនឯងក្នុងចិត្តបណ្តើរនិងចាក់ស្រាបណ្តើរ។
បន្ទាប់មកក៏នៅសល់កន្លែងបុរសម្នាក់ទៀតដែលមិនទាន់បានចាក់ស្រានៅឡើយ នាយកម្លោះដើរយឺតៗសន្សឹមហាក់ចង់ពន្យារពេល តែក៏មកដល់បានសម្រេច បេះដូងនាយកាន់តែលោតញាប់ទៅៗ ស្ទើរតែឮទៅដល់បុរសម្នាក់នោះដែលកំពុងអង្គុយសម្លឹងមើលទៅជេនចាក់ស្រាមិនដាច់ពីភ្នែក។
អ្នកកម្លោះយើងព្យាយាមមិនងាកមើលទៅបុរសនោះ និងខំនិយាយលួងខ្លួនឯងក្នុងចិត្ត កុំឲភ័យតទៅទៀត ប៉ុន្តែវាឥតបានផលឡើយ។នាយម្នាក់នោះនៅតែសម្លឹងគេមិនដាក់ភ្នែកជាមួយនិងទឹកមុខស្រពាប់ស្រពោនជាទីបំផុត កែវភ្នែកដែលគេសម្លឹងគឺពោរពេញទៅដោយក្តីឈឺចាប់ដែលរកអ្វីមកថ្លែងពុំបានឡើយ។ គ្រាន់តែបុរសម្នាក់នោះកម្រើកតែបន្តិចក៏ធ្វើឲជេនគេភ្ញាក់រហូតទាល់តែជ្រុះដបស្រាទៅលើឥដ្ឋ បែបនេះរឹតតែធ្វើឲជេនគរឹតតែភ័យលើសដើម គេស្ទើរតែយំចេញមកក្រៅទៅហើយ តើថ្ងៃនេះជាថ្ងៃអីរបស់គេទៅ? ថ្ងៃស៊យមេនទេ តែនេះវាលើសពីស៊យទៅទៀត។
ជេនមិនប្រយ័ត្នគេក៏ភ្លាត់ជើងហើយច្រត់ដៃទៅលើអំបែងកែវ បណ្តាលឲមុតនៅបាតដៃរបស់គេច្រាលឈាមមកយ៉ាងហូរហារពេញដៃរបស់គេ។ ជេនគេព្យាយាមក្រោកនិងឱនសុំទោសទៅអ្នកទាំងអស់គ្នានៅក្នុងបន្ទប់ អ្នកដែលជាបុគ្គលិកគ្នាឯងក៏ចេញមកជួយសម្រួលនិងបានឲជេនគេចេញទៅលាងរបួស ហើយនាយក៏ប្រញាប់ចេញទៅដោយមិនបង្អង់យូរឡើយ។ជេនដើរបណ្តើរនិងព្យាយាមទ្រឈាមកុំឲស្រក់ចុះមក ពេលនេះយំក៏យំលែងចេញដែរ គេដើរទាំងទឹកមុខស្លេកស្លាំងទៅបន្ទប់ទឹក អារម្មណ៍របស់គេពេលនេះហាក់មិនហ្នឹងនរឡើយ គេចង់ត្រឡប់ទៅផ្ទះបន្តិច ចង់យំបន្តិច ពិតជាពិបាកខ្លាំងណាស់បើអ្នកស្ថិតនៅក្នុងស្ថានភាពដូចជាគេនោះ។
YOU ARE READING
Shadow love
Romanceសម្រាយ: និយាយពីជីវិតក្មេងប្រុសម្នាក់រស់នៅក្នុងរណ្តៅនៃអតីតកាលរបស់គេ។គេឈឺចាប់ គេអត់ទ្រាំ គេមិនមាត់ គេភ័យខ្លាច គេហត់នឿយប៉ុន្តែគ្រប់យ៉ាងគឺបានត្រឹមតែកប់នៅក្នុងស្រមោលរបស់គេដែលតែងតែតាមអន្ទោលគេរៀងរាល់ថ្ងៃ។ហើយស្រមោលដែលគេមិនអាចបំភ្លេចបាននោះជាស្រមោលដែលគេម...