(ផ្ដើមរឿង)
#ទីក្រុង
ធ្លាប់តែឮចាស់ៗបង្ខំឲ្យរៀបការទៅវាមិនពេញចិត្តកូនកម្លោះទាំងសងខាងប៉ុន្តែចុះបើសមីខ្លួនម្ខាងជាអ្នកបង្ខំវិញនោះវានិងទៅជាយ៉ាងណាទៅ....?ទីក្រុងSeoulជាទីក្រុងដែរសម្បូរបែបនៅប្រទេសកូរ៉េ នៅទីក្រុងនេះក៏សម្បូរទៅដោយអ្នកមានៗ និងត្រកូលអភិជនធំៗផងដែរ ជាពិសេសគឺត្រកូលអភិជនទាំងបួនប្រចាំក្រុងតែម្ដងនោះគឺ ត្រកូលចនទី១ ត្រកូលគីមទី២ ត្រកូលTKទី៣ត្រកូលនេះគឺលាក់មុខតាំងពីដើមមិនបង្ហាញឈ្មោះពិតនោះទេដោយគ្រាន់តែយកឈ្មោះជាអក្សរTKមកបង្ហាញប៉ុន្តែអំណាច របស់ត្រកូលមួយនេះគឺមិនធម្មតានោះទេ ត្រកូលTKនេះគឺមានជំនួញក្នុងនិងក្រៅប្រទេសជាច្រើនដែរសឹងតែនិងស្មើរទៅត្រកូលទាំងពីរខាងលើហើយជាពិសេសនោះគ្មានអ្នកណាម្នាក់ដឹងនោះទេថាអ្នកគ្រប់គ្រងត្រកូលនេះមានរូបរាងមុខមាត់ យ៉ាងមិច ពួកគេដឹងត្រឹមត្រកូលមួយនេះគឺខុសគេ អ្វីដែរពួកគេធ្វើគឺសុទ្ធតែមានកាកដែរឆ្លាក់អក្សរTKនៅពីលើហើយថែមទាំងមានផ្លាកបញ្ជេរ មានរូបផ្ការកុលាបដែរស្រោចទៅដោយទឹកឈាមនិងអក្សរTKនៅកណ្ដាលសូម្បីតែសម្លៀកបំពាក់ឬអគារគ្រុមហ៊ុនផ្សេងៗសុទ្ធតែត្រូវលាបទៅដោយពណ៌ ខ្មៅនិងពណ៌ស្រហមដូច្នេះហើយត្រកូលមួយនេះអាថ៌កំបាំងបំផុត។ចំណេកឯចុងក្រោយនោះគឺត្រកូលលី៕
#Skip✨
*វិមានធំត្រកូលចន*
គ្រាន់តែក្រលេកក៏ដឹងទៅហើយថាជាវិមានរបស់អ្នកណាព្រោះគ្មានវិមានណាដែរដែរសាងសង់និង រចនាម៉ូតបានស្អាតដូចវិមានចននេះទេព្រោះនេះជាគំនិតផ្ទាល់របស់លោកប្រុសធំ ចនជុងហ្គុកនេះឯង.។ប៉ុន្តែអ្វីដែរចម្លែកនោះគឺថ្ងៃនេះវិមានចនមិនបានស្ងប់ស្ងាត់ដូចធម្មតាទេគឺមានប្រារព្ធកម្មពិធីទៀតផង ហើយក៏មិនមែនជាកម្មពិធីធម្មតាៗដែរនេះគឺជាកម្មពិធីរៀបការរបស់លោកប្រុសធំនេះឯង (និងជាថ្ងៃលារភាពនៅលាវដែរ😆) កម្មពិធីនេះធំខ្លាំងណាស់រហូតអាចកត់ចូលកំណត់ត្រាក្នុងប្រវត្តសាស្រ្តទីក្រុងនេះដែរមានពិធីមង្គលការធំបែបនេះ ព្រោះនេះជាមង្គលការរវាងត្រកូលធំទាំងពីគឺ ត្រកូលគីមនិងត្រកូលចន។ កម្មពិធីថ្ងៃមានមានមនុស្សម្នាមកចូលរួមជាច្រើនហើយអ្នកដែរមកចូលរួមសុទ្ធសឹងតែជាអ្នកធំៗ និងតារ៉ាមូឌែល តារ៉ាចម្រៀងល្បីៗនិងតារ៉ាសម្ដែងទៀតផង។
ប៉ុន្តែបើក្រលេកទៅមើលមុខម្ចាស់កម្មពិធីវិញណាគឺមុខដូចគេយកទៅចងបាញ់ចឹង ក្រម៉ូវ អត់ជាតិបែបមិនរាប់រកអ្នកណាសោះ(អញមិនរាប់រកអ្នកណាទាំងអស់🤣)
លោកប្រុសធំ ចនជុងហ្កុក កម្លោះសាច់ក្រអូបទាន់សម័យដែរជាទីប្រាថ្នារបស់នារីៗជាច្រើនសឹងតែកន្លះផែនដី(ប៉ុន្តែអេដមីនគិតថាមានច្រើនជាងនិងទៀត🤣) ឆ្នាំនេះកម្លោះសង្ហារជុងហ្កុកនាយមានវ័យ30ឆ្នាំប៉ុន្តែចំពោះវ័យនិងសម្រស់ភាពសង្ហាររបស់គេនេះវិញគឺខុសគ្នាដាច់តែម្ដងហើយ ជាម្ចាស់គ្រុនហ៊ុនធំៗជាច្រើនម៉ាកដូចជា ឡាន ម៉ូតូ គ្រឿងទឹកអប់និងផ្សារទំនើប សណ្ឋារគារជាច្រើនកន្លែងទៀត។ទោះបីគេមើលទៅសោះកគ្រោះពិតមែន គ្រាន់តែអង្គុយមិនញញឹមសោះក៏មាននារីៗជាច្រើនទម្រង់ជួរថ្វាយខ្លួនទៅឲ្យនាយកម្លោះរូបនេះ ប៉ុន្តែគួរឲ្យស្ដាយថ្ងៃនេះគឺជាថ្ងៃដែរគេត្រូវឡើងជ្រុញ សម្បតលារភាពនៅលាវរបស់គេហើយដោយសារតែអនាគតកូនកម្លោះតូចរបស់គេត្រឡប់មកពីបរទេសវិញ!
ប្រាប់តាមត្រង់ទៅចុះនាយគឺមិនចង់រៀបការនោះទេហើយគិតទៅមើលបើយើងមិនទាន់ទាំងដឹងថាកូនក្រមុំជាអ្នកណា មានមុខមាត់យ៉ាងមិចផងឲ្យការយ៉ាងមិច លេងមកភ្លាមៗបែបនេះគ្រាន់តែអ្នកម៉ាក់និងលោកប៉ារបស់គេប្រាប់ភ្លាមក៏នាយគាំងបាត់ទៅហើយវាទាន់ហន់ណាស់ហើយអីដែរសំខាន់នោះគឺគេមិនមែនការជាមួយកូនក្រមុំទេគឺការជាមួយកូនកម្លោះ😭
#ក្រាក
ដៃស្រលូនលូកមួលគន្លិះទ្វាដោយបង្ហាញឲ្យឃើញរាងតូចអង្គុយនៅពីមុខកញ្ជក់កំពុងសម្លឹងមើលខ្លួនឯងយ៉ាងស្ងប់ស្ងាត់
«ម៉ាក់..!»រាងស្ដើមបន្ទាប់ពីឃើញម៉ាក់របស់ខ្លួនហើយក៏រត់មកឱបម្ដាយជាទីស្រឡាញ់យ៉ាងកក់ក្ដៅ
YOU ARE READING
ចាស់ស្នេហ៌ភរិយាកំពូលឆ្នាស់><
RomanceKim Taeyung កម្លោះតូចក្នុងវ័យ25ឆ្នាំជាកូនពៅក្នុងត្រកូលអភិជនធំមួយក្នុងត្រកូលទាំងបួន គឺត្រកូលគីមនេះឯង Joen Jungkook កម្លោះសាច់ក្រអូបវ័យ30ឆ្នាំ ជាកូនទាល់ក្នុងគ្រួសារធំទីមួយរបស់គ្រួសារធំទាំងបួន ទោះបីគេមានវ័យរាងជ្រែលបន្ទិចក៏ដោយប៉ុន្តែវាមិនបានធ្វើឲ្យគេបាក...