ប្រលោមលោកខ្នាតខ្លី
@ក្លឹប
"នែរ៎ជីមីន ឯងឃើញមនុស្សប្រុសម្នាក់ដែលកំពុងកាន់កែវស្រាក្រហមនោះទេ" ហ្គីវ៉ូនិយាយឡើងចង្អុលទៅរាងក្រាស់ដែលកំពុងអង្គុយលើកយកស្រាក្រហមមកក្រវីចុះឡើងតិចៗរួចក៏លើកវាយកមកក្រេបបន្តិចហើយក៏និយាយជាមួយនិងកូនចៅខ្លួន ម្នាក់នោះគ្មាននរណាទេក្រៅពីជុងហ្គុក ចន ដែលជាម្ចាស់នៅទីនេះ ហើយក៏ជាមហាសេដ្ឋីវ័យ២៧ឆ្នាំប្រចាំប្រទេស
"អឺរ..ឃើញហើយយា៉ងមិច"នេះគឺកម្លោះតូច ជីមីន ផាក គេនិងជុងហ្គុកត្រូវរៀបការសប្ភាហ៍នេះហើយគេមិនសប្បាយចិត្តនោះទេព្រោះលឺដំណឹងថាជុងហ្គុកស្រីច្រើនណាស់(ការពិតគ្មានសូម្បី១ មិនមែនគ្មានអ្នកយកតែ គាត់សុភាពបុរស)
"យើងស្រឡាញ់គាត់ណាស់តែ ទោះយើងប្រឹងឲ្យដៃយា៉ងក៏គាត់មិនមើលដែល ហិហិៗ"ស្រីតូចហ្គីវ៉ូពោលឡើងទាំងសោកសៅគេមកក្លឹបនេះរាល់ថ្ងៃដើម្បីតែមើលមុខដ៏សែនសង្ហារនឹងទាក់ទាញចិត្តគេឲ្យលង់ត្រឹមថ្ងៃដំបូងមកម្លេះ
"ក៏ល្អម្លេះឯងនេះ ជាស្រីរបៀបណានេះ"ជីមីនសម្លឹងមើលទៅមិត្តគេហើយលួចដៀលបន្តិច ហើយក៏ឆ្ងល់ណាស់ ជុងហ្គុក ចន ម្នាក់នេះល្អស្អីណាស់ណាទៅបានមានអ្នកស្រឡាញ់ច្រើនតែមិនបាច់មើលមុខទេ មិនបានចុងក្រចកខ្ញុំ(ជីមីន)ទេហុឹស
"ឯងមិនយល់" ហ្គីវ៉ូធ្វើមុខស្អុយដូចអត់បាយមករាប់ឆ្នាំហើយអញ្ចឹង
"អើរនែ៎...ឯងនេះចង់បានគេមកក្នុងដៃទេ"ជីមីននិយាយឡើងហាក់នេកឃើញដំណោះស្រាយរឿងស្នេហានេះឲ្យហ្គីវ៉ូបានអញ្ចឹង
"វិធី វិធីអីឯងនិយាយមក"ហ្គីវ៉ូងាកមកចំជីមីនហើយបើកភ្នែកធំមើលទៅអាល្អិតជីមីននេះមានល្បិចអីទៀតហើយ ហើយចុះពេលនេះគេញញឹមមកហើយមិនគួរឲ្យទុកចិត្តសោះ
"..."ជីមីនឨនខ្សឹបដាក់ត្រចៀកហ្គីវ៉ូនូវអ្វីដែលគេនឹកឃើញ
"ឯងឆ្គួតទេហ្អីទេមីន"ហ្គវ៉ូស្រែកយា៉ងខ្លាំងធ្វើឲ្យផ្អើលដល់គ្រប់គ្នានៅទីនោះងាកមករកប្រភពសំឡេងគ្រប់គ្នាក្នុងនោះក៏មានជុងហ្គុកម្នាក់ដែល