ពេលពួកគេមកដល់ថ្នាក់វិញ
Build:ពួកឯងយ៉ាងមិចនឹងបានទៅនិយាយជាមួយមិត្តរបស់អាbible
Bas:យើងមានមិចផង គេថាមានរឿងចង់ប្រាប់យើង
Build:រឿងអី
Bas:គឺ បងjopសុំយើងធ្វើសង្សារ
Build:ចុះឯងព្រមអត់
Bas:គឺ ព្រមនឹងហើយ
Build:ហេតុអីបានឯងព្រម
Bas:គ្រាន់តែព្រមធ្វើសង្សារគេចាំបាច់មានហេតុផលដែរ
Build:ឯងនេះ ចុះអាpo
a po:គឺដូចតែអាbasចឹង បងMileសុំយើងធ្វើសង្សារ
Build:ឯងព្រមដែរ
a po:បើមិនព្រមទើបចម្លែក
Build:ពួកឯងនេះ
Bas:អាbuildយើងមានរឿងចង់ប្រាប់
Build:ថី
Bas:អាpoវាបានអោយលេខទូរស័ព្ទហែងទៅអាbibleហើយ
Build:ហាស់!មែនហីអាpo
a po:អើ
Build:អាចង្រៃយ៎ ហែងអោយវាធ្វើអី
a po:គេសុំយើងហើយអោយគេទៅវាមានទាស់ខុសអី
Build:អញចប់ហើយ
a po:ចប់អី
Build:ចប់ ដោយសារហែងអោយលេខអញទៅអាbiនោះអី
a po:គ្រាន់តែប៉ុណ្ណឹងសោះ
Build:បានហើយអញទៅផ្ទះហើយ
Bas:ហែងមិននៅរៀនទេអីនៅសល់តែ1ម៉ោងទៀតសោះ
Build:អញខ្ជិលនៅមើលមុខពួកហែងណាស់ អញទៅហើយ
Bas:ទៅក៏ទៅៗ
ពេលbuildមកដល់ផ្ទះBarcodeក៏រត់មករកគឹយ៉ាងលឿន buildឃើញចឹងក៏សួរ
Build:មិចនឹងBarcodeបានរត់មករកបងត្រហេបត្រហបម៉េះ
Barcode:គឺ ខ្ញុំចង់សុំបងរឿងមួយ
Build:រឿងអី
Barcode:ខ្ញុំប្រាប់ហើយបងកុំខឹងណា
Build:ហេតុអីបានបងត្រូវខឹងឯងនោះ ប្រាប់មកបងមិនខឹងទេ
Barcode:មានគេចង់សុំខ្ញុំធ្វើសង្សារ
Build:តែប៉ុណ្ណឹងសោះ
Barcode:តែអ្នកដែលសុំខ្ញុំធ្វើជាសង្សារជាមនុស្សប្រុស
Build:ចុះឯងព្រមនឹងគេអត់
Barcode:គឺ ខ្ញុំចាំសួរបងសិនខ្លាចបងមិនសប្បាយចិត្ត
Build:Barcodeបងគ្មានរឿងអ្វីដែលហាមឃាត់ឯងទេ ចង់ឯងស្រឡាញ់ស្រីឬប្រុសជាសិទ្ធិរបស់ឯង ឯងជាអ្នកសម្រេចចិត្ត
Barcode:ខ្ញុំស្មានតែបងខឹងនឹងខ្ញុំហើយតើ
Build:បងមិនខឹងទេ បងក៏ស្រឡាញ់ប្រុសដូចគ្នាដែរ
Barcode:នេះគឺជារឿងពិតឬ
Build:ពិតបងមិនកុហកឯងទេ ចឹងតើអ្នកណាអ្នកសុំឯងធ្វើសង្សារតើគេឈ្មោះអី
Barcode:គឺ....អស់ហើយនៅអានដល់កាល😑សរសេរសង្ខេបៗហើយខ្ជិលវែងឆ្ងាយណាស់ ខ្លាចដូចរឿងឥណ្ឌា🤪
