Liu Yaowen (刘耀文) 35ឆ្នាំ CEO ជំនួញ លំដាប់ប្រទេស ជាអ្នកមានស្ដុកស្ដំ រីឯមុខមាត់វិញសង្ហាតាំងចុងសក់ដល់ចុងជើងស្រីៗណាក៏ចង់បាននាយដែលតែនាយមិនយកភ្នែកមើលទេ នាយជាមនុស្ស ម្នាក់ដែលម៉ត់ចត់ម៉ឺងម៉ាត់ជាមួយនិងកាងារ ហើយនាយមានក្មួយប្រុសចិញ្ចឹមម្នាក់ រាល់ថ្ងៃមើលទៅនាយស្រឡាញ់ក្មេងនោះខ្លាំងណាស់។
Mu Zhicheng (穆祉丞)17ឆ្នាំហៅកាត់ Enzai(恩仔) នាយគឺជាក្មួយរបស់ Liu Yaowen ដែលត្រូវ Yaowen រើសមកចិញ្ចឹមតាំងពីអាយុ6ឆ្នាំមកម្លេះ ហើយម៉ាក់ប៉ា របស់គេត្រូវបានជួបនូវឧបទ្ទវហេតុគ្រោះអគ្គីភ័យស្លាប់នៅតែគេម្នាក់ឯង Zhicheng ត្រូវបានគេយកទៅដាក់ក្នុង មណ្ឌលកុមារកំព្រា ចៃដន្យ Yaowen បានចុះទៅចែកអំណោយនៅទីនោះ ដោយសង្កេតឃើញ Zhicheng គួរអោយស្រឡាញ់ទើបសុំមកចិញ្ចឹម។Zhicheng ជាក្មេងដែល ឧស្សាហ៍ព្យាយាម រៀនក៏ពូកែដែល ឆ្នាស់តិចៗពេលខឹង រូបរាងវិញស្អាតឥតទាស់សុីជាមួយនិងថ្ពាល់ប៉ោងៗ ឃើញលុងតែម្តង។
ក្រុមហ៊ុនLiu group
"ចៅហ្វាយថ្ងៃនេះចៅហ្វាយ មានប្រជុំកិច្ចជំនួយបាទ!!"Huncha ជាជំនិតរបស់ Yaowen បានមកខ្សឹបប្រាប់Yaowen
"ហុឹម!!យើងដឹងហើយ" Yaowen ក្រហឹមបំពុងក៏បន្ទិច រួចពិនិត្យមើលឯកសារបន្ត កិច្ចប្រជុំបានបន្តរហូតដល់ម៉ោង9យប់ ទើបនាយត្រឡប់មក ភូមិគ្រឹះនាយវិញ
ង៉ឺត!!!
សម្លេងហ្វាងឡានបានបន្លឺឡើងនៅពីមុខវីឡាដ៏ស្គឹមស្កៃ នាយសង្ហាចុះពីលើឡាន បោះជំហានមួយៗដើរចូលទៅខាងក្នុងជាមួយនិងមនុស្សជំនិតរបស់នាយ(Huncha និងចា៎)
"នេះមានរឿងអ្វីនិង??"Yaowen គ្រាន់តែមកដល់ខាងក្នុងភ្លាមឃើញអ្នកបម្រើកំពុងតែប្រម៉ូលអំបែងចាននិងកែវជូតសម្អាត
"គឺៗ អ្នកប្រុសតូច ខឹងលោកប្រុសធំខ្លាំងណាស់ ព្រោះថ្ងៃនេះ ជាថ្ងៃកំណើត17ឆ្នាំរបស់អ្នកប្រុសតូច អ្នកប្រុសតូច ចាំលោកប្រុសធំ តែងតែពីរសៀលមកម្ល៉េះ មិនបានញ៉ាំអ្វីទេ ព្រោះចាំលោកប្រុសធំត្រឡប់!!"អ៊ុំ Tian ដែលជាមេផ្ទះចាស់ជាងគេក៏រៀបរាប់ប្រាប់
"ខ្ញុំដឹងហើយ!!"ថាហើយនាយក៏ឡើងទៅខាងលើសម្តៅទៅបន្ទប់ក្មួយរបស់គេ