ភាគទី០៤

2K 130 1
                                    


@ក្លឹបរាត្រី

     មិនខុសពិតមែន! ថេយ៉ុងគេពិតជាមក ក្មេងនេះគឺពិតជារឹងរុះណាស់ បើគេកាន់តែហាមគេកាន់តែចង់មកដោយមិនខ្វល់ថាអ្នកណាគេបារម្ភរឺមិនបារម្ភគេនោះឡើយ សូម្បីតែប៉ាម៉ាក់របស់គេក៏គេមិនខ្លាចដែរ រហូតដល់ថ្នាក់ហ៊ានចូលមកដល់ទីកន្លែងបែបនេះ ។

     « ឯងញុាំស្រាទេ? »
     « អឺម!!! ឆាប់អោយមក!! » ថេយ៉ុងលូកដៃទៅទទួលកែវស្រាពីមិត្ត តាមរាល់ដងគេមិនដែលប៉ះពាល់ស្រានោះទេណាមួយគេនៅក្មេងខ្លាំងណាស់សម្រាប់ការចង់ញុាំវា ប៉ុន្តែថ្ងៃនេះគេប្រហែលជាចង់សាកល្បងនិងប្រលែងខ្លួនលែងខ្វល់ពីអ្វីទាំងអស់

     ខ្ចាយ!!!

     « អ្ហក់!! » មិនទាន់ទាំងបានដាក់ដល់មាត់បង ស្រាប់តែថេហ្គីនិងជុងហ្គុកចេញមកពីណាក៏មិនដឹងស្ទុះមកចាប់ដៃគេជាប់ទាញកែវស្រានោះបោកចោលទៅនិងឥដ្ឋ , ថេហ្គីក្ដាប់ដៃសម្លឹងមុខប្អូនប្រុសទាំងហួសចិត្តនិងស្មានមិនដល់ថាគេហ៊ានធ្វើបែបនេះ! មាឌល្អិតជាបងស្រាប់តែចាប់ទាញដៃគេអោយក្រោកឡើងនិងគំហ៊កដាក់

    « ឯងធ្វើឆ្កួតស្អី? បងមិននឹកស្មានថាឯងអាចធ្វើបែបនេះទេថេយ៍? ហេតុអីក៏ប៉ះពាល់របស់អស់នេះ វាមិនសាកសមសម្រាប់វ័យរបស់ឯងនោះទេ ទៅផ្ទះវិញជាមួយបង »

     « លែង!! ខ្ញុំមិនទៅ! ចង់ទៅក៏ទៅតែឯងទៅ ខ្ញុំត្រូវការសប្បាយនៅទីនេះ កុំមករវល់!!! » ថេយ៉ុងក្រវាសដៃបងប្រុសរបស់គេចេញមុននិងបែរដើរទៅកន្លែងដែលគេរាំក្រលែងជុំគ្នានោះនិងចូលទៅក្នុងវង់រាំជាមួយពួករាំក្រលែងក្រវីចង្កេះតាមបទភ្លេងមិនខ្វល់ពីភ្នែកអ្នកជាបងដែលកំពុងឈរមើលទាំងហួសចិត្តស្មានមិនដល់ មិនត្រឹមតែប៉ុណ្ណឹងគេនៅឆ្លៀងទាញដៃមនុស្សប្រុសម្នាក់ដែលមិនស្គាល់ចូលមករាំអោយឱបចង្កេះរបស់គេរាំក្រវីក្រលែងដាក់គ្នាគ្មានខ្មាស់អ្វីទាំងអស់

    « នែ!!!! »
    « កុំអី! ទុកអោយបង កន្លែងនោះមិនល្អទេ អូននៅទីនេះហើយ!! » ជុងហ្គុកឃាត់ដំណើរពេលដែលថេហ្គីបម្រុងដើរចូលទៅហើយនាយជាអ្នកស្ម័គ្រចិត្តចូលទៅជំនួស មកដល់កន្លែងរាំនាយឈរសម្លឹងមុខថេយ៉ុងដោយទឹកមុខស្មើររួចចាប់ដៃគេជាប់បម្រុងនិងទាញចេញមកវិញតែបែរជាត្រូវថេយ៉ុងគេគេទាញនាយចូលវិញ លែងខ្លួនពីប្រុសម្នាក់នោះមករាំឱបក្រសោបតោងក៎នាយក្រលែងចង្កេះយ៉ាងស្និទ្ធស្នាលជាទីបំផុត

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Wo Geschichten leben. Entdecke jetzt