រ៉ឺងៗ!! សម្លេងទូរស័ព្ទរោទ៍ឡើងក្នុងទូរស័ព្ទរបស់ថេយ៉ុងរាងតូចទាញមកមើលស្រាប់តែឃើញលេខរបស់ជុងហ្គុក Call ចូលមកគេក៏ញញឹមមុននិងចុចទទួល ។« ហាឡូ! បងមានឃើញរូបនោះហើយរឺនៅ ស្អាតទេ?»
( ឆាប់លុបរូបឆ្កួតនោះចោលឥឡូវនេះ បើឯងមិនចង់មានរឿងជាមួយយើង ថេយ៉ុង គីមហ្វាកាមានដឹងខ្លួនថាឯងកំពុងធ្វើស្អីដែរទេ? )
« ជុកៗ!!! កុំភ័យពេកទៅមើល! និយាយតាមទូរស័ព្ទដូចជាមិនសូវត្រូវគ្នាសោះ អញ្ចេះចុះចាំខ្ញុំទៅរកបងដល់ក្រុមហ៊ុនណ៎ា ពួកយើងនិងនិយាយគ្នានៅទីនោះហ្ហឹស! Bye » ថេយ៉ុងដាក់ទូរស័ព្ទចុះញញឹមញញែមពេលដែលបានក្លាយជាអ្នកឈ្នះ គេមិនបានខ្លាចការគម្រាមរបស់ជុងហ្គុកនោះទេ ប៉ុន្តែផ្ទុយទៅវិញគេបែរជាចង់ឃើញនាយខឹងបែបនេះ នាយខឹងកាន់តែខ្លាំងគឺកាន់តែអស្ចារ្យ
***
🍂ក្រុមហ៊ុន ជុងហ្គុក ដូសុីហ្គីក្រាក!!!! មកដល់ក្រុមហ៊ុនថេយ៉ុងច្រានទ្វារបន្ទប់ធ្វើការរបស់នាយចូលទៅដោយគ្មានការអនុញ្ញាត មិនចាំបាច់ឆ្ងល់ថាហេតុអីគេស្គាល់ទីនេះនោះទេក៏ដោយសារតែគេធ្លាប់មកជាមួយនិងថេហ្គីកាលពី
មុន ។« ឌេតឌី! បេប៊ីមកដល់ហើយ តើចាំយូរដែរទេ? អ្ហក់ » គ្រាន់តែបើកទ្វារចូលមកដល់ភ្លាម ជុងហ្គុកស្ទុះទៅចាប់ទាញដៃគេមករុញអោយខ្នងបុកទៅនិងជញ្ជាំងមួយទំហឹងស្ទើរបាក់ឆ្អឹងខ្នង ហើយប្រើក្រសែភ្នែកដូចជាសត្វខ្លាជាអ្នកប្រមា៉ញ់របស់នាយសម្លឹងមកគេយ៉ាងមុតមាំបំផុត
« ឯងវាដូចជាជ្រុលពេកហើយ! កុំគិតអោយសោះថាឯងជាប្អូនរបស់ថេហ្គីហើយយើងមិនហ៊ានធ្វើអីឯងអោយសោះ ត្រឹមតែជាក្មេងមិនទាន់បាត់ធមក្លិនទឹកដោះម្នាក់ ឯងហ៊ានមកលេងសើចជាមួយនិងយើងបែបនេះ? » ជុងហ្គុកខាំមាត់ស្គ្រឺតធ្មេញខឹងដល់កំពូល ដៃក៏រិតច្របាច់ស្មាគេខ្លាំងឡើងពេញទំហឹងតាមកម្លាំងរបស់នាយធ្វើអោយរាងតូចមានអារម្មណ៍ថាឈឺនិងព្យាយាមរើចេញ
« ធ្វើអីហ៎? មនុស្សដូចបងធ្វើស្អីខ្ញុំបានទៅ មឹសៗ ធ្វើខ្លួនឯងជាសុភាពបុរសអីបែបនេះ!! ក្រៅតែពីឃើញដើរតាមក្មេងប្រុសម្នាក់ ( ថេហ្គី ) ស្រលាញ់គេ ខំតាមញ៉ែញ៉ងគេប៉ុន្តែគេបែរជាមិនខ្វល់ជាមួយ ឆុឹស!! គួរអោយអស់សំណើច » កាន់តែឃើញនាយខឹងគេក៏កាន់តែនិយាយញ៉ោះនាយថែម គេចូលចិត្តឃើញនៅពេលដែលជុងហ្គុកខឹង ដឹងថាហេតុអីទេ ? ត្រូវហើយមុខរបស់នាយគឺដូចម៉ាហ្វៀអញ្ចឹង តែពេលខឹងនោះមុខនាយគឺកាចម៉ឺងម៉ាត់ហើយក៏សង្ហារបំផុតនេះហើយជាអ្វីដែលគេចង់ឃើញដូចក្នុងរឿងប្រលោមលោកដែលគេបានអាននោះអី
BẠN ĐANG ĐỌC
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២