"ថ្ងៃនេះជុងហ្គុកបាននាំថេយ៉ុងមកលេងសមុទ្រកន្លែងដែលរាងតូចចូលចិត្ត ហើយក៏មានអ្វីចង់ស៊ុបប្រាយនាយតូចដែល នាយបានអោយគេរៀបចំកន្លែងរួចជាការស្រេច សម្រាប់នាយ ។រឿងរបស់នាយនឹងថេយ៉ុងបានត្រលប់មកដូចដើមវិញហើយដោយមានការចូលរួមពីមេអណ្ដើកលោកស្រីគីម នឹងម៉ាក់ជុងហ្គុក ហើយដោយចិត្តដែលនៅស្រលាញ់គ្នាស្មោះស្ម័គ្រ ទើបពួកគេឈានមកដល់ថ្ងៃនេះ ។"Wow! ស្អាតណាស់ថេយ៉ុងភ្ញាក់ផ្អើលពេលមកដល់ក៏ឃើញមានការរៀបចំតុបតែងលំអរដោយមានភ្លើងនឹងផ្ការស្រស់ មើលទៅវារ៉ូម៉េនទិចខ្លាំងណាស់"«នេះបងជាអ្នករៀបចំមែនទេ?»នាយតូចងាកមកសួរជុងហ្គុក ស្រាប់តែនាយលុតជង្គង់នៅមុខគេ។
"ថេយ៍រៀបការនឹងបងម្ដងទៀតបានទេ?នាយក៏លើកចិញ្ជៀនមក!
"ជុង!ងើបសិនមក ធ្វើបែបនេះមិនសមទេ រាងតូចចាប់ស្មារនាយអោយងើប តែនាយមិនព្រមគឺនៅលុតជង្គង់ដដែល «ថេយ៍ឆ្លើយនឹងបងសិនមក ថាព្រមឬមិនព្រម»នាយនៅតែបន្តលុតជង្គង់ហើយសួរថេយ៉ុងដដែលៗ។
" ហុឹកៗ...!អូនព្រម អូនព្រមរៀបការជាមួយបងម្ដងទៀត ថេយ៉ុងយំអណ្ដឺតអណ្ដកប្រាប់ជុងហ្គុក បើគេមិនព្រមស្មានថានៅជាមួយគ្នាដល់ឥឡូវមែនទេចំមែនប្រុសម្នាក់នេះចូលចិត្តធ្វើអោយគេរំភើបទៅកើត។
"យេ...!!! សំលេងមនុស្សចេញមកពីណាមិនដឹងស្រែករំភើបជាមួយជុងហ្គុក ហើយភ្លើងក៏ផ្ដើមបើកអោយភ្លឺជាងមុនបន្តិចមិនអោយភ្លឺខ្លាំងទេ។ថេយ៉ុងបើកភ្នែកធំៗភ្ញាក់ផ្អើលនេះគេស្មានថាមានតែគេពីនាក់តើមិននឹកស្មានសោះថាមានមនុស្សនៅដែល
"នេះអ្នកទាំងអស់គ្នាមកដែលឬ?ថេយ៉ុងចោទសួរក្រុមគ្រួរសារគេនឹងមិត្តគេផងដែល
"ថ្ងៃសំខាន់បែបនេះមិនអោយមកយ៉ាងម៉េចហាស៎!ជីមីនតបទៅថេយ៉ុងវិញ
"ម៉ាក់ក៏ចឹងដែលមកមិនប្រាប់កូនទេ ថេយ៉ុងធ្វើជាងក់ងរដាក់ម៉ាក់គេ
"ខ្ជិលប្រាប់ចង់មកស៊ុបប្រាយនោះអី ធ្វើមុខបែបនេះលែងស្អាតអស់ហើយប្រយ័ត្នប្ដីឈប់ស្រលាញ់ទៅ លោកស្រីគីមក៏និយាយញោះកូនប្រុសពេលឃើញទឹកមុខគេគួរអោយចង់សើចបែបនេះ

YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន