🍂ថ្ងៃបន្ទាប់ថ្ងៃនេះដូចជាសប្បាយចិត្តជាងសព្វមួយដង ថេយ៉ុងដើរបណ្ដើរបងប្រុសគេមកសាលា មិនមែនដើរធម្មតាទេគឺគេឱបដៃបងប្រុសរបស់គេបណ្ដើរចូលមកតែម្ដងអ្នកខ្លះមិនដឹងអាចមើលពួកគេច្រឡំមិនដឹងថាអ្នកណាជាអ្នកណានោះទេ ទាល់តែចាំស្ដាប់និងមើលពួកគេនិយាយទើបអាចកំណត់បានថាម្នាក់ណាជាម្នាក់ណាព្រោះអ្នកទាំងពីរគឺមានចរឹកខុសគ្នាដូចមេឃហើយនិងដី ម្នាក់ស្លូតបូតគួរអោយស្រលាញ់ រីឯម្នាក់ទៀតមាត់ឆៅឆ្នាស់ឆ្នើមមិនដែលខ្លាចអ្នកណា ។
« ថេយ៍អូនទៅបន្ទប់រៀនមុនទៅណ៎ាស បងសុំឈាងទៅបណ្ណាល័យយកសៀវភៅទៅទុកបន្តិច »
« បាទ! បងប្រុសសឺត!!! » រាងតូងក់ក្បាលរួចឆ្មក់ថើបបងប្រុសគេមួយខ្សឺតញញឹមខ្ជឹបហើយដើរទៅថ្នាក់តែម្នាក់ឯងធ្វើអោយអ្នកជាបងញញឹមឡើងមុខរីកដូចគ្រាប់ជី ព្រោះតែចម្លែកចិត្តថ្ងៃនេះប្អូនប្រុសគេគួរអោយស្រលាញ់ខ្លាំងណាស់ក្មេងម្នាក់នេះចេះមកឆ្មក់ថើបគេទៅកើត
ថេហ្គីដើរឱបសៀវភៅដែលបានខ្ចីបន្តដំណើរទៅមុខទៅរកបណ្ណាល័យដែលគេតែងតែទៅជាញឹកញាប់គេចូលចិត្តអានសៀវភៅខ្លាំងណាស់អញ្ចឹងហើយទើបគេជាសិស្សរៀនពូកែពិន្ទុខ្ពស់គ្រប់មុខវិទ្យាសឹងតែរាល់ខែ ។
ភឹបប!!
« អ៊ុះ!!! សុំទោសលោក! » មាឌល្អិតឱនរើសសៀវភៅដែលជ្រុះព្រោះដើរប៉ះអ្នកដែលដើរមកផ្លូវផ្ទុយគ្នា រួចក៏ឱនគំនាបសុំទោសគេយ៉ាងគួរសមបំផុត
« សួស្ដី!!! » មិនខុសគ្នានូវកាលពីម្សិលមិញនេះ គឺគេដើរបុកជីមីនគ្រាន់តែថាម្សិលមិញនេះអ្នកដែលបុកជីមីនគឺថេយ៉ុង តែថ្ងៃនេះបែរជាថេហ្គីទៅវិញ ពិតជាចៃដន្យមែន! តែនាយប្រហែលជាមិនទាន់ដឹងទេថានេះគឺជាថេហ្គីមិនមែនថេយ៉ុងនោះគេព្រោះពួកគេជាកូនភ្លោះនិងមានមុខមាត់ដូចគ្នា
« អឺក....បាទ? » ថេហ្គីធ្វើមុខងីរងើរចម្លែកចិត្តជាមួយនិងមនុស្សប្រុសប្លែកមុខម្នាក់នេះ មិនដែលទាំងស្គាល់គ្នាផងហេតុអីក៏មកនិយាយពាក្យនេះធ្វើដូចជាមនុស្សស្គាល់គ្នាអញ្ចឹង
BẠN ĐANG ĐỌC
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២