យ៉ុនហ្គីអង្គុយដកដង្ហើមធំមុននិងលើកាហ្វេមកផឹកឲ្យអស់និងឡើងទៅខាងលើទៅតាមលួងក្មេងខ្លះតិចសិន
ខាងលើ/
«ជីមីននីហា៎...អូនគេងហើយហ៎?»យ៉ុនហ្គីឡើងមកដល់ក៏ឃើញជីមីនគេងដណ្ដប់ភួយជិតនៅតែមុខ ដែរមានថ្ពាល់ឡើងហានោះ នាយអោនថើបវាបន្តិច មុននិងសួរម្ដងទៀត
«ទៅឬអត់?»
«ទៅណា?»ជីមីនសួរបែបគម្រោះគំរើយ
«ទៅ Shopping នោះ?»
«អត់!»
«ទៅដើរលេង?»យ៉ុនហ្គី
«អត់!»ជីមីន
«ឥលូវអូនចង់យ៉ាងមិច?»យ៉ុនហ្គីរាងតម្លើងសម្លេងបន្តិច
«បើបងចង់ទៅក៏ទៅៗ...អូនចង់គេង!»ជីមីននិយាយងុលៗបែបអន់ចិត្តនិងនាយ
«អត់!បើអូនមិនទៅបងនិងមិនឲ្យគេងដែរ!»យ៉ុនហ្គីចាប់ទាញភួយរាងតូចចេញអស់និងស្រវ៉ាទាញជីមីនមកបីចុះទៅខាងក្រោម
«អ្ហឹកៗលែងអូនភ្លាម ...បើបងចង់ទៅក៏ទៅៗតែម្នាក់ឯងទៅ តែអូនមិនទៅទេ!!»
«អូនត្រូវតែទៅ!!»យ៉ុនហ្គីដើរឡើងញាប់ជើងចុះមកដល់ខាងក្រោមនាយដើរសម្ដៅទៅឡានដែរមានជំនិតនាយចាំបើកទ្វាឲ្យរួចជាស្រេច ឯជីមីនស្រែកយកៗគក់ខ្នងនាយស្ទើរតែធ្លាយក្អួតកាហ្វេមិញមកទេ មកដល់គេក៏ដាក់ជីមីនចូលទៅក្នុងឡានខាងរបាំងក្រោយនិងចូលតាមរាងតូចផងដែរ«បើមិនឲ្យអូនគេងទីនេះចាំអូនទៅគេងនៅផ្ទះអូនក៏បានដែរ!»ជីមីននិយាយរួចប្រុងងាកមកបើកទ្វាឡានម្ខាងទៀតតែយ៉ុនហ្គីចាប់ដៃ និងសម្លុតជីមីនខ្លាំងៗ
«យកស្អីមកនិយាយ?»យ៉ុនហ្គីទាញខ្លួនជីមីនមកជិតរាងកាយមាំរបស់ ឯជីមីនបានត្រឹមតែអោនមុនចុះយំខ្សឹបខ្សួល«យកមាត់!»ជីមីនរអូរង៉ូវៗព្រោះគេកំពុងតែយំ
«អឹម!»យ៉ុនហ្គីងើយមុខជីមីនចាប់បឺតអាមាត់ពិនធ្វើស្រួចៗនិងមែនទែនចូលចិត្តតែទាក់គេរហូត ហើយឡានក៏ចាប់ផ្ដើមចេញទៅ អ្នកដែរកំពុងតែថើបគ្នាវិញ មិនគិតពីជំនិតសោះចៅហ្វាយទុកគេជាខ្យល់មែនទេ?«ទុកសម្រាប់តែបងទេ...មិនឲ្យយកមកនិយាយផ្ដេសផ្ដាស់!»យ៉ុនហ្គីក្រសោបមុខមូលក្រឡង់ នាយក្រវៀសមេដៃជូតទឹកភ្នែកចេញឲ្យស្អាតឲ្យជីមីន និងលើកសក់ដែរធ្លាក់មកបាំងភ្នែកនោះស្នៀតនិងគុម្ពត្រចៀករាងតូចរួចអោនថើបថ្ពាល់ប៉ោងៗនោះមួយខ្សឺត យ៉ាងវែង ឯជីមីន
មិនហាមាត់មិននិយាយអីឡើងគិតតែពីពេបមាត់សម្ងំឲ្យនាយថើបតាមតែចិត្តចង់ទៅចុះ
YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Roman d'amourបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń