JK & TAEVUTH (ខ្ញុំបានប្ដូរឈ្មោះ TaehyngទៅជាTaevuth ហេីយJungkook ខ្ញុំបានប្ដូរទៅជាJK ជេឃេ)
ខ្យល់បក់ល្វេីយៗ ធ្វេីឲ្យមែកឈេីរេរាំតាមចង្វាក់អាចនិយាយបានថាក្នុងខែនេះអាកាសធាតុរាងចុះត្រជាក់បន្ទិច នៅក្នុងសាលារៀនមួយសិស្សានុសិស្សអនុញ្ញាតិឲ្យពាក់អាវធំក្រៅដេីម្បីការពារពីភាពត្រជាក់នេះ ទាំងដែលរាល់ដងវិន័យសាលាហាមមិនឲ្យយកចូល ។
ខ្ញុំឈរឱបខ្លួនរួញរងារនៅក្រៅបន្ទប់ស្នាក់ រង់ចាំមិត្តម្នាក់ទៀតដែលស្នាក់នៅជាមួយគ្នា ខ្ញុំគ្មានអាវធំក្រៅព្រោះតែយប់មិញភ្លៀងធ្លាក់ទាន់ហន់ពេកមិនបានយកអាវទុក ។រង់ចាំបន្ទិចគេក៏ចេញមក ខ្ញុំបង្វែរខ្លួនប្រុងដើរទៅមុន ស្រាប់តែឈប់ឆ្ងក់នឹងកន្លែងពេលឮសម្លេងស្រែករបស់មិត្ត
" ឈប់ៗ អាថេឯងចង់ទៅទាំងអ៊ីចឹងឬ យេីងរងាស្ទេីរកកទៅហេីយឯងមិនរងារទេហី? ម៉េចមិនពាក់អាវ? " គេជ្រួញចិញ្ចើមសួរមកខ្ញុំមើលតាមទឹកមុខគេដូចជាបារម្ភខ្ញុំណាស់ ម្នាក់នេះហេីយជា ជេឃេ មិត្តរួមបន្ទប់របស់ខ្ញុំពួកយេីងស្នាក់នៅបន្ទប់សាលាជាមួយគ្នាពីរឆ្នាំហេីយ កាលជួបគេដំបូងគេមេីលទៅដូចជាមនុស្សសម្ដីអាក្រក់ ក្រអឺតក្រទម ចរឹកឆ្មេីងឆ្មៃប៉ុន្តែពេលស្គាល់កាន់តែច្បាស់ទេីបដឹងថា ជេឃេ ជាមនុស្សកក់ក្ដៅយកចិត្តទុកដាក់ បារម្ភមនុស្សជុំវិញខ្លួនដែលគេចូលចិត្ត មែនហេីយគេមានអារម្មណ៍ល្អតែជាមួយមនុស្សដែលជិតស្និតប៉ុណ្ណោះ ដូចពេលនេះចឹង! គេបារម្ភពីខ្ញុំ តែប្រហែលជាត្រឹមមិត្តប៉ុណ្ណោះ><
" យប់មិញយើងភ្លេចយកអាវក្រៅចូល វាទទឹកអស់ហើយ"
"ចាំបន្ទិច ! " គេស្រាប់តែចូលទៅក្នុងបន្ទប់វិញ ខ្ញុំឈរចាំគេម្ដងទៀត លើកនេះកាន់តែរងាជាមុន ព្រោះមានខ្យល់ធ្លាក់រំងោចអារម្មណ៍ឲ្យខ្ញុំឈរឱបដៃ ញ័រខ្លួនដូចកូនសត្វធ្លាក់ទឹក ខ្ញុំខាំថ្គាមសឹងបែកដើម្បីទប់ទល់នឹងភាពត្រជាក់ ។
" នេះ !យកអាវយើងពាក់សិនទៅ " ជេឃេ ហុចអាវក្រៅកម្រាស់ក្រាស់មួយឲ្យខ្ញុំ ខ្ញុំគ្រាន់តែឃើញអាវនោះហើយរាដៃបដិសេដមិនទទួលភ្លាម
" មិនហ៊ានពាក់អាវឯងទេវីវរ នីកា ចិញ្ជ្រាំសាច់យើងលែងមានសល់សាកសព " ខ្ញុំមិនទទួលហើយថែមទាំងនិយាយលេងទឹកមុខដូចជាខ្លាច ពិតហើយ អាវមួយនេះ នីកាសង្សារជេឃេអ្នកទិញឲ្យជាកាដូសម្រាប់ថ្ងៃ ខួបកំណើតជេឃេកាលពីថ្ងៃមុន បើនាងឃើញនៅនឹងខ្ញុំពាក់តើនាងនឹងខឹងកម្រិតណា ?សមនឹងចរឹកនាងកាច ឆ្នាស់ ប៉ះមិនបានផង ពុទ្ធោអើយមិនហ៊ានស្រម៉ៃសោះ ថាខ្ញុំនឹងមានជីវិតឬអត់ ?
YOU ARE READING
ROOMMATE 🫂 ចប់
Romance ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ ។ 1 November 23 > 19 April 2023